ស្ត្រី៣នាក់ និងក្មេងប្រុស២នាក់បាត់ ខ្លួនពីផ្ទះ៣យប់ ហើយ ឪពុកម្តាយតាម ស្វែងរកមិនឃើញ
ខេត្តឧត្តរមានជ័យ ៖ បងប្អូនស្រី៣នាក់ និងក្មេងប្រុស២នាក់បានចេញបាត់ពីផ្ទះអស់ រយៈពេល ៣យប់ មកហើយ ឪពុកម្តាយសាច់ញាតិនាំ គ្នាតាមស្វែងរកតែរកមិនឃើញ។ ហេតុការណ៍នេះ បានបង្ក ឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៣ ធ្នូ ២០១៤ នៅក្នុងភូមិ គោក អាណយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
បុរសឈ្មោះក្រឹង រិន អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះប្រឹម អ៊ួន អាយុ៤៦ឆ្នាំ មានកូន ៩នាក់ ក្នុងនោះ ស្រី៧នាក់ មានទីលំ នៅក្នុងភូមិ-ឃុំខាងលើបានអះអាងថា មុនពេលភ្ញាក់ផ្អើល កូនស្រី របស់ខ្លួន ឈ្មោះ រិន សុផល អាយុ២៦ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនប្រុស ២នាក់ នៅតូចៗ ទី២-ឈ្មោះរិន សុធី ភេទស្រី អាយុ១៧ឆ្នាំ ទី៣-ឈ្មោះរិន សូវៀត ភេទស្រី អាយុ ១៤ឆ្នាំ ទាំងពីរនាក់នៅលីវ។ បុរសដដែល បានបញ្ជាក់ថា កន្លងមក មានស្ត្រីម្នាក់ បានដើរចូលមក ផ្ទះរបស់គាត់ ហើយបាននិយាយ បបួលកូនរបស់ គាត់ឲ្យចាក ចេញពីផ្ទះទៅរក ការងារធ្វើ។
ក្រោយមកទៀតស្ត្រីដែលមកបបួលនោះតែងតែព្យាយាមទូរស័ព្ទមក ជួបនិយាយ ជាមួយកូនៗ របស់គាត់ជាញឹកញាប់ ស្រាប់នៅថ្ងៃទី២៣ ធ្នូ ២០១៤ ពេលរូបគាត់ទាំងពីរនាក់ត្រឡប់មក ធ្វើស្រែចំការ វិញបាត់កូនៗ ចំនួន៣នាក់ និងចៅប្រុស តូចៗ២នាក់ ដោយមិនដឹងថា ទៅទីណា ឬចាញ់បោកគេនាំ យកទៅលក់ក៏ អាចថាបានដែរ។
រូបគាត់ទាំងពីរនាក់ប្តីប្រពន្ធបានបន្តថា ក្រោយពីបាត់កូននោះរូបគាត់ទាំងពីរនាក់ និង សាច់ញាតិ មានជីវភាពក្រីក្រផង បាននាំគ្នីគ្នាខិតខំដើរស្វែងរកសាកសួរគេឯងនៅក្នុងភូមិរហូតទៅដល់ ភូមិអូរ ចញ្ចៀន ឃុំអន្លង់វែង បានចេញពន្លឺខ្លះៗ ដោយអ្នកភូមិបាន ឃើញកាលពីយប់ ថ្ងៃទី២៤ ធ្នូ ២០១៤នោះ កូនរបស់ គាត់ ដេកស្នាក់នៅក្នុងភូមិនេះ លុះព្រឹកឡើង គេមិនដឹងថា ចាកចេញ ទៅទីណាទេ ដោយមានការ ព្រួយបារម្ភពីកូនរូបគាត់ ទាំងពីរនាក់ប្តីប្រពន្ធ បានដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរភូមិ-ឃុំ និងសមត្តកិច្ចឲ្យជួយធ្វើ ការអន្តរាគមន៍ តែមកដល់ពេលនេះ នៅមិនទាន់ឃើញនៅ ឡើយទេ៕
នារីដែលបាត់ខ្លួន
ឪពុក ម្តាយដែលតាមរកកូន
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!