ស្ទះចរាចរណ៍ ដោយសារ អ្នកដំណើរ ផ្អើលរើស លុយជិត ២លាន ដុល្លារ ជ្រុះហើរពេញថ្នល់ (មានវីដេអូ)

 
 

ចិន៖ មនុស្សជាច្រើន បាននាំគ្នាស្ទុះ ចុះពីឡានរបស់ខ្លួន រើសលុយ ជិត ២លាន ដុល្លារអាមេរិក ដែលខ្ទាតហើរចេញពីរថយន្ត វែន មួយគ្រឿង នៅលើ មហាវិថី មួយនាទីក្រុង ហុងកុង។

សកម្មភាពផ្អើល រើសលុយរបស់ មហាជន បានបង្កឲ្យមាន ការកកស្ទះចរាចរណ៍នៅលើ មហាវិថីដែល មានឈ្មោះថា Gloucester Road។ លុយដែល ហើរពេញថ្នល់ ទាំងនោះ កើតឡើង ដោយសារតែរថយន្ត វែន ដែលដឹកលុយ ជាង ១៥.២៣ លានដុល្លារហុងកុង (ជាង ១.៩ លានដុល្លារអាមេរិក) ជួបប្រទះ បញ្ហាបច្ចេកទេស ក្នុងការដឹកជញ្ជូន នេះបើតាមការឲ្យដឹងពីប៉ូលិស។

តាមរយៈវីដេអូ មួយបានបង្ហាញពី សកម្មភាពយ៉ាង សស្រាក់សស្រាំ របស់អ្នកដំណើរលើ ផ្លូវនោះ នាំគ្នា រើសយកលុយយ៉ាង ប្រញាប់ប្រញាល់។ ប៉ូលិសបានព្យាយាម ចុះអន្តរាគមន៍ គ្រប់គ្រង ស្ថានការណ៍ភ្លាមៗដែរ ដោយបានប្រកាសថា អ្នកដែលប្រមូល រើសយកលុយទាំងនោះ ត្រូវប្រគល់ត្រលប់មកវិញ បើពុំនោះទេ អ្នកនោះ នឹងអាចត្រូវ ចោទប្រកាន់ថាជាចោរ។

ទោះជាយ៉ាងណាក៏ដោយ គេមិនបានដឹងថា មានចំនួនលុយ ប៉ុន្មាន ដែលប៉ូលិស ប្រមូល បានមកវិញ និង មានលុយប៉ុន្មាន ដែលសាធារណជន យកទៅបាត់ នោះទេ។ ប៉ូលិសម្នាក់ ឈ្មោះ Wan Siu-hung បានឲ្យដឹងថា ហេតុដែលបណ្តាល ឲ្យមានលុយយ៉ាងច្រើនជ្រុះ ហើរ ពេញផ្លូវបែបនេះ គឺដោយសារតែ រថយន្តដឹក លុយរបូតគន្លឹះទ្វារ ហើយធ្លាក់កេស ដាក់លុយ ទៅលើថ្នល់ ពេលកំពុង ធ្វើការដឹកជញ្ជូន។ អ្នកជំនាញច្បាប់ ម្នាក់បានប្រាប់ សារព័ត៌មាន ក្នុងតំបន់ថា អ្នកដែលប្រមូល លុយទាំងនោះ ទៅគេអាចចោទ ពីបទ ចោរកម្ម (larceny) ដែលអាចជាប់ ពន្ធធានាគាររយៈពេល១០ឆ្នាំ៕


អ្នកដំណើរផ្អើលនាំគ្នាចុះរើសលុយ ដែលជ្រុះពីឡានវែន ខ្ទាតហើរពេញផ្លូវ


ឡានវែនដឹកលុយ ជាង ១៥.២៣ លានដុល្លារហុងកុង (ជាង១.៩ លានដុល្លារអាមេរិក)


ប៉ូលិសអំពាវនាវឲ្យអ្នក ដែលរើសលុយ ប្រគល់លុយត្រលប់មកវិញ បើពុំនោះទេពួកគេអាចជាប់គុក


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម