ស្រ្តីម្នាក់ ត្រូវគេកាប់ស្លាប់ នៅក្នុងផ្ទះ សង្ស័យរឿងគំនុំ

 
 

ព្រៃវែង៖ ស្រ្តីវ័យកណ្តាលម្នាក់ ត្រូវបានជនមិន ស្គាល់អត្តសញ្ញាណ យកពូថៅកាប់ ជាច្រើនដង នៅក្នុងផ្ទះស្ថិត នៅភូមិពោនឡេច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីវេលា ម៉ោង៩យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ម្សិលមិញ ។

លោក សេង សុភ័ក្រ ស្នងការរងខេត្តព្រៃវែង បានឱ្យដឹងថា ករណីនេះ ក៏បណ្តាលឱ្យ កូនក្មេងប្រុសម្នាក់ ជាកូនស្រ្តីខាងលើ រងរបួសផងដែរ ហើយពេលនេះ សមត្ថកិច្ច កំពុងចុះស្រាវជ្រាវ រកឃាតករ ដែលបានរត់គេចខ្លួន ។

តាមរបាយការណ៍ របស់សមត្ថកិច្ច បានឱ្យដឹងថា ស្រ្តីរងគ្រោះ ខាងលើមានឈ្មោះ លន់ អៀវ អាយុ៤២ឆ្នាំ នៅក្នុងភូមិ -ឃុំ កើតហេតុ ត្រូវបានជន សង្ស័យ កាប់ចំក មួយកន្លែង និង ថ្ពាល់ ឆ្វេង មួយកន្លែង បណ្តាលឲស្លាប់ នៅលើគ្រែដេក ក្នុងផ្ទះ ។ ចំណែកកូនប្រុសមាន ឈ្មោះ អ៉ឹម សំណាង អាយុ១៦ឆ្នាំ ត្រូវជាកូន របួសក្បាលចំនួន ៣កន្លែង ជាទម្ងន់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

ទោះជាយ៉ាងណា សមត្ថកិច្ច មិនបានបង្ហើប អំពីអត្តសញ្ញាណ ជនដៃដល់នោះទេ ប៉ុន្តែក្នុងករណីនេះ មជ្ឈដ្ឋានមួយចំនួន បានដាក់ការ សង្ស័យថា អាចជារឿងគំនុំ ដែលបណ្តាល មកពីប្តីរបស់នាង ដែលជាអតីត ចោរប្លន់យ៉ាងសកម្ម ប្រចាំភូមិ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម