[Update] សពបុរសម្នាក់ដែល ប្រទះឃើញនៅគុម្ពផ្កា ក្នុងកាស៊ីណូ «ផ្កាយ៥» គឺជាករណី​ឃាត​កម្ម​

 
 

ក្រុងប៉ោយប៉ែត ៖ សពបុរសម្នាក់ដែលត្រូវក្មេងប្រទះឃើញ ខណៈទៅបត់ជើងតូចនៅគុម្ពផ្កាបរិវេណ កាស៊ីណូ «ផ្កាយប្រាំ» ត្រូវសមត្ថកិច្ចធ្វើ ការសន្និដ្ឋានថា ជាករណីឃាតកម្ម ព្រោះបន្ទាប់ពិនិត្យរួច ប្រទះឃើញសពមានស្នាមវាយដំ និងស្នាមចាក់ផុងលលាដ៍ក្បាល ដោយនៅជិត សាកសព គេឃើញមានប្រអប់ ឡាំងស្នាមឈាមផងដែរ ដែលអាចសម្លាប់ រួចយកមកបោះចោលទីនោះ ។

ប្រភពបន្តថា សពនៅមិនស្គាល់អត្តសញ្ញាណដដែល តែត្រូវគេសង្ស័យថា អាចជាជនជាតិថៃ ព្រោះ នៅក្នុងហោ ប៉ៅអាវសាកសពឃើញ មានសំបុត្ររថភ្លើង មួយសន្លឹកពី ខេត្តឆាក់ឆឺនសៅ ស្រុកអារញ្ញ និងនៅលើដៃសពមាន ពាក់កងដៃដែលខាង ប្រជាពលរដ្ឋថៃនិយមពាក់ ផងដែរ ។

គួរបញ្ជាក់ថា មានការភ្ញាក់ផ្អើលមួយ ខណៈប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់នៅក្នុងគុម្ពផ្កា ក្នុង បរិវេណកាស៊ីណូ «ផ្កាយ៥» កាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី២៥ ធ្នូ ២០១៤ នេះ ស្ថិតនៅក្នុង ភូូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ទោះបីជាយ៉ាងណា យើងនៅមិនទាន់បានកំណត់អត្តសញ្ញាណបាននោះទេ ព្រោះសមត្ថកិច្ចបានធ្វើការ ព័ទ្ធជុំវិញកន្លែងកើតហេតុដោយមិន អនុញ្ញាតឱ្យចូល ទៅជិតសាកសពឡើយ ដោយគ្រាន់តែដឹងថា សពមានសភាពស្រាត ននលគោក ។ ទន្ទឹមនឹងនេះ ក៏មិនទាន់ដឹងមកពី ករណីអ្វីដែរ ៕









សពបុរសម្នាក់ដែលប្រទះឃើញនៅគុម្ពផ្កាក្នុងកាស៊ីណូ «ផ្កាយ៥» គឺជាករណីឃាតកម្ម

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម