វក់ហ្គេមពេក ត្រូវម្តាយស្តីបន្ទោស ខឹងចិត្តចង.កធ្វើអត្តឃាត

 
 

ខេត្តកណ្តាល ៖ យុវជនម្នាក់ បន្ទាប់ពីត្រូវម្តាយ ស្តីបន្ទោសបន្តិចបន្តួច រឿងលេងហ្គេម ដោយមិនព្រមដេក ខឹងចិត្តរត់ទៅ ធ្វើអត្តឃាត ដោយយកខ្សែលីឡុង ចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២៤ ធ្នូ ២០១៤ ស្ថិតនៅភូមិ ព្រែកអំពិល ឃុំព្រែក អំពិល ស្រុកខ្សាច់កណ្តាល ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហុង ហ្គេចសេង អាយុ១៩ឆ្នាំ ជាជាងទង មានទីលំនៅភូមិ កើតហេតុខាងលើ។

បើតាមសម្តីម្តាយ របស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានស្តីបន្ទោស រឿងលេងហ្គេង ដោយមិនព្រមដេក ហើយកូនគាត់ បានដោះកងដៃផ្លាទីន ឱ្យទៅគាត់ ហើយក៏ដើរទៅលើផ្ទះ ។ មួយសន្ទុះក្រោយមក រូបគាត់បានដើរ ឡើងទៅមើល ស្រាប់តែប្រទះឃើញ កូនរបស់គាត់ ធ្វើអត្តឃាតដោយ ចង.កនិងបង្កាត់ដៃ ជណ្តើរក្នុងផ្ទះ ស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ ម្តាយជនរងគ្រោះ បានរាយការណ៍ ទៅកម្លាំងសត្ថកិច្ច ដើម្បីចុះមកត្រូតពិនិត្យ និងហៅជំនាញ មកធ្វើកោសល្យវិច័យ ។


វក់ហ្គេមពេកត្រូវម្តាយស្តីបន្ទោស ខឹងចិត្តចង.កធ្វើអត្តឃាត

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម