ចេញពី​ផ្ទះ​៧ថ្ងៃ ព្រោះតូចចិត្ត​ប្រពន្ធជេរ រឿង​ចាញ់​ល្បែង​កាស៊ីណូ ចង.កបញ្ចប់ជីវិត​

 
 

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់ត្រូវគេដឹងថាតូចចិត្តចាញ់ល្បែងកាស៊ីណូបានរត់ទៅចង.កនឹងខ្សែអង្រឹង ជាប់ដើម ជើងគោ ហើយត្រូវគេ ប្រទះ ឃើញ បង្កភ្ញាក់ផ្អើលកាលពី វេលាព្រឹកថ្ងៃទី២៤ ធ្នូ ២០១៤ នេះ ស្ថិតនៅខាងក្រោយភូមិ ចំងាយ២០០ម៉ែត្រ ក្នុងភូមិថ្នល់កែង ឃុំអន្លង់ វែង ស្រុកអន្លង់វែង។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ហុកងី អាយុ៣៣ឆ្នាំ ជាជាងសិប្បកម្មកែច្នៃគ្រឿង សង្ហារឹម មានទីលំនៅក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ចំណែកប្រពន្ធ ឈ្មោះចាន់ ណាត អាយុ៣២ឆ្នាំ មានកូនប្រុសម្នាក់ ទើបអាយុ៣ឆ្នាំ ។

ស្ត្រីជាប្រពន្ធបានឱ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់នាងបានជិះម៉ូតូទៅលើកំពូលភ្នំដងរែកច្រកជាំ សាង៉ាំ ដើម្បីចូលទៅលេងល្បែង នៅ កាស៊ីណូ ដែលមានយីហោ « សាាង៉ាំ រីសត» ចាញ់អស់ប្រាក់ ហើយយក ម៉ូតូទៅបញ្ចាំចំនួន ២០០ដុល្លារ អាមេរិកទៀត ពេលមកដល់ផ្ទះ ត្រូវឪពុកម្តាយ និងប្រពន្ធជេរ ស្តីបន្ទោស ស្រាប់តែដើរចេញ ពីផ្ទះបាត់រយៈពេល មួយអាទិត្យ ។ ចំណែកប្រពន្ធបាន ដើររក គ្រប់ទិសទីដែរ តែរកមិនឃើញ ។

ប្រភពបន្តថា នៅវេលាព្រឹកថ្ងៃទី២៤ ធ្នូ ២០១៤ នេះ ស្រាប់តែឮដំណឹងថា មានមនុស្សចង.ក ទើបនាំ គ្នីគ្នា ទៅមើលក៏ ស្គាល់សម្លៀកបំពាក់ ហើយដឹងថា ច្បាស់ជាប្តី របស់ខ្លួនមែន៕



ចេញពីផ្ទះ៧ថ្ងៃ ព្រោះតូចចិត្តប្រពន្ធជេររឿងចាញ់ល្បែងកាស៊ីណូ ចង.កបញ្ចប់ជីវិត

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម