វណ្ណ វល័ក្ខ ថតកៀកកើយ ប្រុសថ្មីដើម្បី ឌឺប្រុសចាស់

 
 

ភ្នំពេញ៖ រូបថតកៀកកើយ ផ្អែមល្ហែម ក្នុងសកម្មភាព នៃការចូល ញ៉ាំអាហារ នៅក្នុងភោនីយដ្ឋាន មួយកន្លែង តែពីរនាក់ រវាងតារាសម្តែង និយមបញ្ចេញ ភាពសិចស៊ី កញ្ញា វណ្ណ វល័ក្ខ ជាមួយនឹងបុរស រូបសង្ហាសក់ខ្លី ត្រូវបានគេប្រទះឃើញ នាងយកទៅបង្ហោះ លើបណ្តាញ សង្គមហ្វេសប៊ុក ជាបន្តបន្ទាប់ រហូតធ្វើឱ្យមហាជន អ្នកគាំទ្រមួយចំនួន បានដាក់ការសង្ស័យថា បុរសរូបនោះ ជាសង្សារ បណ្តូលចិត្តរបស់ តារាស្រីហ៊ុំព័ទ្ធ ដោយរឿង អាស្រូវស្នេហ៍ មិនសូវដាច់ នាង វណ្ណ វល័ក្ខ ។

តាមរយៈនៃការបង្ហាញ រូបភាពស្និទ្ធស្នាល កៀកកើយគ្នា យ៉ាងផ្អែមល្ហែម នៅក្នុងទំព័រ សង្គមហ្វេសប៊ុក ពីសំណាក់តារា សម្តែងចង្កេះអង្ក្រង ចង្ការស្រួច វណ្ណ វល័ក្ខ ពេលនេះ ត្រូវបានអ្នកគាំទ្រ សន្និដ្ឋានថា នាងកំពុងតែផ្តើម សុភមង្គលស្នេហា ថ្មោងថ្មី ជាមួយបុរស រូបសង្ហាម្នាក់នេះ ។
កញ្ញា វណ្ណ វល័ក្ខ បន្ទាប់ពីលេច មុខលេចមាត់ ក្នុងអាជីពសិល្បៈ នាអំឡុងពេលជាង ១ឆ្នាំនេះមក ឃើញថា នាងហាក់មាន ភាពខុសប្លែក ច្រើងជាងមុន មិនថាជីវភាព រស់នៅផ្ទាល់ខ្លួន ឬមួយស្ទីល នៃការតុបតែង ខ្លួននោះឡើយ គឺតារាស្រីរូបនេះ តែបញ្ចេញពីភាពហ៊ឺហារ សិចស៊ីឡួ ឆាយជាប្រចាំ។ ស្របពេលដំណឹងស្នេហ៍ នៅតែលេចឮថា ម្តងមានទំនាក់ទំនង ជាមួយបុរស ក្រៅស្រុក និង ម្តងទៀតថា មានទំនាក់ទំនង ជាមួយបុរស អ្នកមានទ្រព្យ ស្តុកក្នុងស្រុក ។

យ៉ាងណាក្ដី ដំណឹងស្នេហ៍អាស្រូវ ជុំវិញជីវិតឯកជន របស់តារាសម្តែង វណ្ណ វល័ក្ខ មិនត្រូវបានស្រាយ បំភ្លឺច្បាស់លាស់ទេ ខណៈសាមីខ្លួន តែងបដិសេធ ដោយពាក្យចុង មាត់ចុងកថា ពុំធ្លាប់មានស្នេហាថ្មី ហើយក៏មិនមាន អ្នកណាជួយ ឧបត្ថម្ភ ឬទិញរបស់មាន តម្លៃណាមួយ ដើម្បីផ្គាប់ចិត្តឡើយ។ ប៉ុន្តែទោះបីជា យ៉ានេះក្តី ថ្មីៗនេះៗ គេបានឃើញ វល័ក្ខ រំលេចរូបថត បង្ហាញពីភាព ស្និទ្ធស្នាល ផ្អែមល្ហែមជាមួយ បុរសសង្ហាម្នាក់ នៅក្នុងហាង អាហារ តែពីរយ៉ាងសប្បាយរីករាយ។

ពាក់ព័ន្ធការ បង្ហោះរូបថត កៀកកើយបង្ហាញ ពីភាពស្និទ្ធស្នាល ជាមួយបុរស សង្ហាសក់ខ្លីម្នាក់នេះ ត្រូវបានកញ្ញា វណ្ណ វល័ក្ខ បកស្រាយប្រាប់ គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤នេះ ទាំងសម្តីរីករាយថា បុរសនៅក្នុងរូបនេះ គាត់ពុំមែនជាសង្សារ ឬគូស្នេហ៍របស់នាង ដូចការលើកឡើង នោះឡើយ។ វល័ក្ខ និយាយ "មិនមែន ទេបង..! (សើច) !ខ្ញុំរាប់អាន គាត់ដូចបងប្រុសអញ្ចឹង ហើយគាត់ម្នាក់នេះ ជាថៅកែហាងដែរ តែសុំមិននិយាយ ខ្លាចប៉ះពាល់ ដល់គាត់..! "។

វណ្ណ វល័ក្ខ បាននិយាយដោយ អស់សំណើចទៀតថា "ចាស បង ! និយាយទៅគាត់ គឺជា បងប្រុសធម៌ របស់ខ្ញុំហើយ រូបថតនេះ ខ្ញុំបានថតជា មួយគាត់ កាលពីពួកយើង ទៅញ៉ាំអាហារ នៅផ្សារសុវណ្ណា ជាមួយគ្នា ប៉ុន្តែមិនមែន ទៅតែពីរនាក់ ខ្ញុំនិងគាត់នោះទេ គឺមានគ្នាច្រើន ។ ពេលនោះក៏ បានថតលេង ជាមួយគ្នារួចយកមក បង្ហោះនៅលើហ្វេសប៊ុក ដោយមិននឹកស្មានថា មានគេចាប់អារម្មណ៍ និងដាក់ការសង្ស័យ មកលើខ្ញុំ និងគាត់ថា ជាគូស្នេហ៍នឹង គ្នាសោះឡើយ..!"។

តារាសម្តែង កំពុងក្រសោបបាន ប្រជាប្រិយភាព ក្នុងសិល្បៈកញ្ញា វណ្ណ វល័ក្ខ បានបន្ថែមថា "កុំអី ខ្ញុំមិនថតតែពីរនាក់ គាត់បែបនេះទេ តែពេលនោះ ខ្ញុំមានបញ្ហាមិន សប្បាយចិត្ត ដូច្នេះហើយ ទើបសម្រេចចិត្ត ថតពីរនាក់គាត់ ដើម្បីឌឺដាក់ មនុស្សម្នាក់ ។ ប៉ុន្តែបញ្ហានេះ ខ្ញុំសុំលាក់សិន ..!៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម