ឆេះផ្ទះ អស់មួយខ្នង នៅស្រុក ពញាក្រែក សង្ស័យ យុវជនម្នាក់ ជាមុខសញ្ញា ញៀនថ្នាំ ជាអ្នកដុត

 
 


ត្បូងឃ្មុំ៖ ផ្ទះទំហំ ៧,៥គុណ ១២ម៉ែត្រ តំបូលពីរខ្នង ប្រក់គ្បឿង បានឆេះម៉ដ្ឋ សល់តែធ្យូង ធ្វើឲ្យខូចខាត ទ្រព្យសម្បត្តិ អស់មួយចំនួន ប៉ុន្តែគ្មានមនុស្ស គ្រោះថ្នាក់ទេ ហើយប្រការនេះ សមត្ថកិច្ចសង្ស័យ លើយុវជនម្នាក់ ដែលសមត្ថកិច្ច អះអាងថា ជាមុខសញ្ញាញៀនថ្នាំ បានឡើងទៅ រករឿងកូនស្រី ម្ចាស់ផ្ទះ និងមានភ្លើងឆេះ ក្រោយពីកូនស្រីម្ចាស់ផ្ទះ រត់ចុះចេញ ពីផ្ទះនោះ ។

ហេតុការណ៍អគ្គីភ័យនោះ បានកើតឡើង កាលពីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

តាមមន្ត្រីនគរបាល ស្រុកពញាក្រែក បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ាត់ អែល ភេទប្រុស អាយុ៤៩ឆ្នាំ ។ មន្ត្រីនគរបាលបាន ឲ្យដឹងទៀតថា មុនកើតហេតុ យុវជនម្នាក់ឈ្មោះ អែល សា អាយុ១៩ឆ្នាំ ជាមុខសញ្ញាញៀនថ្នាំ រស់នៅក្នុង ភូមិជាមួយគ្នា បានឡើងលើ ផ្ទះនោះ ខណៈកូនស្រី ម្ចាស់ផ្ទះឈ្មោះ អែល ម៉ារី អាយុ២៣ឆ្នាំ នៅលើផ្ទះនោះ ម្នាក់ឯង ព្រោះឪពុក ម្តាយទៅធ្វើចំការ នៅស្រុកស្នួល ខេត្តក្រចេះ។ បន្ទាប់មក យុវជននោះ បានរករឿងដេញវាយ កូនស្រីម្ចាស់ផ្ទះ រហូតនាង រត់ចុះពីផ្ទះ បានប្រហែល ១០នាទី ក៏ស្រាប់តែមាន ភ្លើងឆេះផ្ទះរបស់ នាងតែម្តង ។ ហើយទ្រព្យសម្បត្តិ ដែលខូចខាត ក្នុងអគ្គិភ័យនោះ មានម៉ូតូម៉ាក អាយខុន ១គ្រឿង ទូរទស្សន៍មួយ ស្រូវ៣តោន និងសម្ភារៈ មួយចំនួនទៀត។ ជាមួយគ្នានេះដែរ សមត្ថកិច្ចនគរបាល ខេត្តត្បូងឃ្មុំ បានប្រើរថយន្ត ពន្លត់អគ្គិភ័យ រួមជាមួយ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជួយពន្លត់ដែរ ប៉ុន្តែជួយមិនបាន ដោយសារតែរដូវនេះ ជារដូវធ្លាក់ខ្យល់ ធ្វើឲ្យភ្លើង ឆាបឆេះលឿន ខូចខាតផ្ទះនោះ ទាំងស្រុងតែម្តង។ ដោយឡែក ចំពោះ យុវជនឈ្មោះ អែល សា បានរត់គេចខ្លួន ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុង ស្វែងរកចាប់ខ្លួន៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម