បន្លែ​រាប់​តោន​ក្នុង​១​ថ្ងៃ​ៗ ចេញពី​វៀតណាម​ សង្ស័យ​មាន​សារធាតុ​គីមី​ ប៉ះពាល់​សុខភាព

 
 

ខេត្តត្បូងឃ្មុំ៖ បន្លែជាច្រើនប្រភេទក្នុងនោះមានដូចជា ប៉េងប៉ោះ ស្តៃក្តោប ម្ទេសហាវៃ ម្រះ រួមនឹងបន្លែ បន្ទាប់សន្សំផ្សេងរាប់តោន សង្ស័យ មានសារធាតុគីមី ដែលនាំឲ្យប៉ះពាល់ដល់ សុខភាពរបស់មនុស្ស ត្រូវបានគេសង្កេតឃើញ ដឹកចេញពីប្រទេសវៀតណាម តាមច្រកទ្វារ អន្តរជាតិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក សំរាប់ដឹកបន្តតាម រថយន្តទៅលក់បន្ត រហូតដល់ រាជធានីភ្នំពេញឯណោះ។

ស្ត្រី អាជីវករវៀតណាមឈ្មោះ ង្វៀក បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២២ធ្នូ ២០១៤ ឲ្យដឹងថា ក្នុង១ថ្ងៃ ជាមធ្យមរូបគាត់បានដឹកបន្លែមាន ម្ទេសហាវៃ ប៉េងប៉ោះ ផ្លែម្រះ ចេញមកពីប្រទេសវៀតណាម មកលក់នៅច្រកទ្វារ ត្រពាំងផ្លុង មានទង្ងន់ពី៤០០ទៅ ៥០០គីឡូក្រាម ដោយ មានម៉ូយមកទិញដឹក តាមរថយន្តយកទៅលក់ នៅតាមទីផ្សារ នានាក្នុង ប្រទេសកម្ពុជា ក្រោយពីផាត់ការ ចំណាយផ្សេងៗ អាចចំណេញ បានប្រាក់ ប្រហែល៣ទៅ៤ម៉ឺនរៀល ផងដែរ ។

បុរសឈ្មោះ អ៊ុក អាយុ៤០ឆ្នាំ ជាជនជាតិវៀតណាមអាជីវករលក់បន្លែ ប្រាប់ឲ្យដឹងថា សំរាប់ប៉េងប៉ោះ យកមកបោះឲ្យ គេ១គីឡូក្រាម តំលៃ ១.៥០០រៀល ក្រូចសំរាប់ធ្វើតែជ្រក់ ១គីឡូក្រាមតំលៃ៣.០០០រៀល ម្ទេសក្រហម ១គីឡូក្រាម តំលៃ៣.៦០០រៀល ខ្ទឹមក្រហម១គីឡូក្រាម ២.២០០រៀល ស្ពៃក្តោប១គីឡូក្រាម តំលៃ១.៤០០រៀល ។ លោកបន្តថាបន្លែទាំងនេះ មាន ពេលខ្លះ អាចដឹកដល់រហូត ទៅជាង១តោន ក៏មានដែរ ហើយចំណេញលុយ ប្រហែល៦ម៉ឺនរៀលជាង គឺម៉ូយបានទូរស័ព្ទ ឲ្យផ្ញើតាមរថយន្ត ដឹកយកទៅលក់ នៅរាជធានីភ្នំពេញ ។

អ្នកស៊ីឈ្មួលដឹកបន្លែដែលមិនបានបញ្ចេញ ឈ្មោះប្រាប់ឲ្យដឹងថា នៅពេលណាដែលគាត់បានដឹកបន្លែ ចេញពីក្នុង ប្រទេសវៀតណាម ចូលមកតាមច្រកទ្វារ ត្រពាំងផ្លុងនោះ គឺត្រូវចំណាយប្រាក់ ជាច្រើនដើម្បីបង់ ឲ្យទៅស្ថាប័នមានដូចជា គយចំនួន៥ម៉ឺនរៀល កាំកុងត្រូល ចំនួន ១៥.០០០រៀល ប៉ូលិល១៥.០០០រៀល ពេទ្យសត្វចំនួន ៥.០០០រៀលទៅ៧.០០០រៀល ។ នៅពេលដែលអង្វរសុំ បញ្ចុះតំលៃបែរជាគេ ស្តីបន្ទោសឲ្យថែម ទាំងប្រលយពាក្យថា «គេមកអង្គុយទីនេះមិនមែន អង្គុយលេងនោះទេ គឺអង្គុយ ចាំយកលុយ» គាត់ស៊ីឈ្មួលដឹកបន្លែ ក្នុង១គីឡូក្រាមបាន កម្រៃ១៣០រៀល ដែលដោះស្រាយ ជីវភាពស្ទើរមិនចង់គ្រប់គ្រាន់ ។

អាជីវករខ្មែរ វិញបានប្រាប់ឲ្យដឹងថា នៅពេលដែលរថយន្តដឹកបន្លែចេញពីច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ទៅកាត់តាមផ្លូវជាតិលេខ៧ ត្រូវបង់ លុយឲ្យទៅក្រុម គយចល័ត ១ឡានតួរីសក៏មិន តិចជាង ៥ម៉ឺនរៀលដែរ ។ ចំពោះគយៗមុន ច្រើនអនុគ្រោះ ដល់អ្នករកស៊ីតូចតាច តែគយ ឥឡូវច្រើន ធ្វើបាប អ្នករកស៊ីតូចតាច ចំណែកធំៗ វិញមើលមិនឃើញ ។ លោកប៊ុន ប៊ុណ្ណា ប្រធានស្នាក់ការគយ ច្រកទ្វារត្រពាំងផ្លុង នៅ ពេល ដែលទូរស័ព្ទចូលហើយ មិនអាចបំភ្លឺរឿង យកលុយបន្លែ ក្នុង១រឺមកម៉ូតូយក ៥ម៉ឺនរៀល នោះបានទេ ដោយឆ្លើយថា «រូបលោកបានជាប់រវល់ទៅប្រជុំ នៅរាជធានីភ្នំពេញ» ។

លោកផាន់ គឹមសន ប្រធានស្នាក់ការប្រចាំច្រកទ្វារអន្តរជាតិត្រពាំងផ្លុង បានលើកឡើងថា ការដែល មន្ត្រីពេទ្យសត្វយកលុយ ពីអ្នកដឹក បន្លែនោះ គឺជារឿងមួយមិនត្រូវទាល់តែសោះ ។ ចំពោះបញ្ហា សុវត្ថិភាព ដែលបន្លែសង្ស័យ មានមានផ្ទុក សារធាតុគីមី ធ្វើឲ្យប៉ះពាល់ សុខភាព របស់មនុស្ស នោះ គឺមិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទ ចុចចូលតែមិនមានអ្នកលើក ៕



 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម