ត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនមុខសញ្ញា ប្រើដាវសាមួរ៉ៃកាប់ប្លន់ម្នាក់
រាជធានីភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាប្រើដាវសាមួរ៉ៃកាប់ប្លន់យកម៉ូតូម្នាក់ប្រទះ ឃើញកម្លាំង សមត្ថកិច្ចចម្រុះកំពុង ត្រួតពិនិត្យអាវុធ ជាតិ ផ្ទុះភ័យ ពេករត់ចោលម៉ូតូត្រូវ កម្លាំងប៉េអឹមឃាត់ខ្លួនបានម្នាក់ រួមជាមួយ ដាវសាមួរ៉ៃមួយដើម កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី ២៣ ធ្នូ លើកំណាត់ផ្លូវជាតិ លេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលដែលកម្លាំងចម្រុះសហការគ្នាឆែកឆេរអាវុធជាតិផ្ទុះ វាស់ជាតិអាល់ កុល ផាកពិន័យអ្នកបើកបរ អត់ពាក់ មួក ការពារសុវត្ថិភាព ម៉ូតូអត់មានកញ្ចក់ ស្រាប់តែមានជនសង្ស័យ ជិះម៉ូតូស្គូពីពណ៌ស លាយលឿង អត់ស្លាកលេខ ជិះតែម្នាក់ឯងគួរឲ្យ សង្ស័យ សមត្ថកិច្ច បានហៅ ធ្វើការឆែកឆេរ បែរជាជនសង្ស័យ មិនព្រមឈប់ ហើយព្យាយាមរត់គេច តែឃើញសមត្ថកិច្ចមាន គ្នាច្រើនពេក បានផ្តួលម៉ូតូ ទុកចោល ហើយរត់គេចខ្លួនត្រូវ កម្លាំងប៉េអឹម ស្ទាក់ចាប់បាន និងធ្វើការ ឆែកឆេរនៅ ក្នុងកែបម៉ូតូឃើញមាន ដាវសាមួរ៉ៃ មួយដើម ។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុខ ឆេង ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅសង្កាត់បឹង ត្របែក ខណ្ឌចំការមន ជាមុខសញ្ញាកាប់ ប្លន់យកម៉ូតូនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយ វត្ថុតាងដែលដកហូត បានត្រូវសមត្ថកិច្ច យកទៅ សាកសួរ នៅអធិការដ្ឋាន ខណ្ឌច្បារអំពៅ រង់ចាំចាត់ការតាមច្បាប់ ៕
សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាប្រើដាវសាមួរ៉ៃកាប់ប្លន់ម្នាក់
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!