បង្ក្រាបមេខ្យល់ ចិន ខ្មែរ ៥នាក់ នាំនារី ក្រមុំ ទៅលក់ នៅប្រទេសចិន
-សមត្ថកិច្ចជួយសង្គ្រោះ ជនរងគ្រោះ ៤នាក់
-តម្លៃនារីក្រមុំ ជនជាតិខ្មែរ លក់នៅ ប្រទេសចិន បានជាង១ម៉ឺនដុល្លារ
ភ្នំពេញ ៖ ក្រោយចំណាយ ស្រាវជ្រាវនិង ធ្វើការស៊ើបអង្កេត តាមជំនាញ របស់ខ្លួនអស់ រយៈពេលជាង ២ខែមកនោះ ទីបំផុតមេខ្យល់ ជាជនជាតិ ចិននិងជនជាតិ ខ្មែរ ចំនួន៥នាក់ ត្រូវបានចាប់ខ្លួន ជាបន្ដបន្ទាប់ ពីសំណាក់កម្លាំង នគរបាល ការិយាល័យប្រឆាំង ការជួញដូរ មនុស្សនិងការពារ អនីតិជន រាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធទៅ នឹងសកម្មភាព ជួញដូរ នារីក្រមុំ ជនជាតិខ្មែរ យកទៅលក់ ឱ្យឈ្មួញ នៅប្រទេសចិន ។
ប្រតិបត្ដិការបង្ក្រាបមេខ្លោង និងអ្នករួមដៃ រួមជើង ក្នុងអំពើប៉ុនប៉ង លក់និងដូរមនុស្ស សម្រាប់នាំឆ្លង ដែនព្រម ទាំងសុំផ្ដល់ឯកសារ ដោយទុច្ចរិតដ៏ធំ មួយលើកទៀត នាចុងឆ្នាំ ២០១៤ខាងលើនេះ បានធ្វើឡើងកាលពី រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ហើយ បានជួយសង្គ្រោះ ជនរងគ្រោះ មិនទាន់គ្រប់ អាយុចំនួន ៤នាក់ផងដែរ ។
នៅក្នុងសន្និសីទ បង្ហាញមុខជនសង្ស័យ ទាំង៥នាក់ ក្នុងនោះជនជាតិចិន ៣នាក់ស្រី ម្នាក់និងជនជាតិខ្មែរ ពីរនាក់ ស្រីម្នាក់ មុន ពេលបញ្ជូនទៅ កាន់តុលាការ នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៤ នាយការិយាល័យ ប្រឆាំងការជួញ ដូរមនុស្សនិង ការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ លោក កែវ ធា បានបញ្ជាក់ថា ជនសង្ស័យ ទាំង៥នាក់ បានរត់ការនាំ នារីក្រមុំមិនទាន់ គ្រប់អាយុយក ទៅលក់ នៅប្រទេសចិន ដោយ ពួកគេចំណាយលុយ ធ្វើលិខិត ឆ្លងដែននិងរត់ ឯកសារផ្សេងៗ ក្នុងម្នាក់ចំណាយ ប្រមាណ ៧០០០ដុល្លារ ហើយពេលទៅ ដល់ប្រទេស ចិន លក់បានតម្លៃ ជាង១ម៉ឺនដុល្លារ ។
លោក កែវ ធា បានបញ្ជាក់ទៀតថា ជនល្មើសបានប្រើ រូបភាពថ្មីៗក្នុងការ នាំជនរងគ្រោះ ទៅកាន់ ប្រទេសចិន ដោយពី មុនពួក គេនាំជិះយន្ដហោះ តាមច្រកព្រលាន អន្ដរជាតិ ភ្នំពេញ និងតាមច្រកបាវិត ឆ្លងកាត់ប្រទេស វៀតណាម ហើយ ឆ្ពោះទៅកាន់ប្រទេសចិន ប៉ុន្ដែការធ្វើ ដំណើរតាមច្រក ទាំងនេះ ត្រូវបាន កម្លាំងសមត្ថកិច្ច របស់លោក ធ្វើការ បង្ក្រាប ជាបន្ដបន្ទាប់នោះ បានធ្វើឱ្យ ជនល្មើសបង្វែរ ទិសដៅដោយធ្វើ ដំណើរឆ្លងកាត់ច្រកទ្វារ អន្ដរជាតិប៉ោយប៉ែត ហើយឡើងយន្ដហោះពីទី ក្រុងបាងកក ឆ្ពោះទៅកាន់ប្រទេស ចិន តែម្ដង ។
សម្រាប់ប្រតិបត្ដិការ អស់រយៈពេលជា ច្រើនថ្ងៃ និងត្រូវចំណាយកម្លាំង លុយកាក់ អស់ជាច្រើននោះ នាយការិយាល័យ រូបនេះ បានបញ្ជាក់ថា ក្រោយពីទទួល បានព័ត៌មាន ពីសកម្មភាពនាំ មនុស្សឆ្លងដែន ទៅលក់នៅ ប្រទេសចិន ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការ រងទទួលផែន លោក ព្រុំ សន្ធរ បានបញ្ជាឱ្យ ការិយាល័យ របស់លោក ចុះស៊ើបអង្កេតនិង ស្រាវជ្រាវ ជាបន្ទាន់ ដើម្បីតាមចាប់ មេខ្លោង ទាំងនេះ ។
លោក កែវ ធា បានបន្ដទៀតថា ក្រោយ មានការបញ្ជា ពីថ្នាក់ដឹកនាំនិង មានការឯកភាព តាមផ្លូវច្បាប់ពី សំណាក់ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានី ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ រួចមក នគរបាល ជំនាញរបស់ លោក ដែលដឹកនាំដោយ នាយរងការិយាល័យ បានបើកការ ស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួន ពួកគេទាំង៥នាក់ ជាបន្ដបន្ទាប់ កាលពីវេលាម៉ោង ១២និង៣០នាទី រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ។
យោងតាមមន្ដ្រី នគរបាលការិយាល័យ ប្រឆាំងការជួញដូរ មនុស្សនិងការពារ អនីតិជន បានបញ្ជាក់ថា ជនសង្ស័យ ទាំង៥នាក់ រួមមាន ទី១ ឈ្មោះ XIE TEO SHENG ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរ លក់ថ្នាំបោះពុម្ភ បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលម្ដុំ កាណាឌីយ៉ា នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួន នៅស្ថានីយ៍ប្រេង តេលា សាលាចំការមន ហើយជននេះជាអ្នក នាំជនរងគ្រោះ ពីរនាក់ ទៅឱ្យឈ្មោះ HU DE HUA ទី២ ឈ្មោះ HU DE HUA ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរនៅ ផ្ទះ បច្ចុប្បន្នស្នាក់នៅ ផ្ទះជួល ត្រូវបានឃាត់ខ្លួន នៅម្ដុំតុលាការយោធា ដែលកំពុងធ្វើ ដំណើរឆ្ពោះទៅ កាន់ទីក្រុង ប៉ោយប៉ែត ដោយដឹកនារី រងគ្រោះទាំង៤នាក់ ។ ជននេះជា អ្នកនាំជនរងគ្រោះ ទៅធ្វើលិខិតឆ្លងដែន និងយក លិខិតឆ្លងដែនឱ្យឈ្មោះ ZHOU YANPING ទៅធ្វើវីសា នៅស្ថានទូតចិន ទី៣ ឈ្មោះ ZHOU YANPING ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរលក់ ឧបករណ៍សំណង់ មេហ្គានិក បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៩២ ផ្លូវ លេខ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការ មន ហើយត្រូវបានឃាត់ ខ្លួននៅជិតផ្សារ ទួលទំពូង ។ ជននេះជាអ្នក ទទួលធ្វើវីសា ឱ្យជនរងគ្រោះ ទាំង៥នាក់ ។ ទី៤ ឈ្មោះ លីវ ហ៊ន ភេទស្រី អាយុ៥៣ឆ្នាំ ខ្មែរកម្ពុជាក្រោម មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ៣១អា ភូមិ ត្រញំងអញ្ចាញ សង្កាត់ផ្សារ ត្រញំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួននៅ ស្ថានីយ៍ប្រេង តេលា សាខាចំការមន និងទី៥ ឈ្មោះ វង្ស យីតា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់ នៅជាមួយជន សង្ស័យទី៤ ។
ដោយឡែក ជនរងគ្រោះទាំង៤នាក់ រួមមានទី១ ឈ្មោះ ហ ស ន អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលតាម ផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ទី២ ឈ្មោះឆ ត អ អាយុ២៣ឆ្នាំ មកពី ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ទី៣ ឈ្មោះឈ ល ណ អាយុ២១ឆ្នាំ មកពីខណ្ឌ ព្រែកព្នៅ និង ទី៤ ឈ្មោះស រ អាយុ២៤ឆ្នាំ រស់នៅខណ្ឌ ពោធិ៍សែនជ័យ ។
លោក កែវ ធា បានអំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់ បញ្ឈប់ការចាញ់បោក ជនល្មើសក្នុង អំពើជួញដូរ និងនាំ ទៅលក់នៅ ប្រទេសចិន ដោយសារតែ ជួបបញ្ហាជាច្រើន នៅទីនោះ ហើយម្យ៉ាងវិញទៀត ជនរងគ្រោះជា ច្រើននាក់ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួង ការបរទេសនិង ស្ថានទូតខ្មែរ នៅចិន ជួយសង្គ្រោះ ព្រមទាំងបញ្ជូន មកស្រុកកំណើត ជាបន្ដបន្ទាប់ជា ច្រើននាក់។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៤នេះ ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានបង្ក្រាប ករណីប៉ុនប៉ង លក់និងជួញដូរ មនុស្សឆ្លងដែន ទៅបរទេសជាង ១០ករណីមកហើយ ព្រមទាំងឃាត់ខ្លួន ជនល្មើសបាន ជាច្រើននាក់ ។ នេះបើយោងតាម លោក កែវ ធា ។
ក្រោយបង្ហាញមុខរួចមក ជនសង្ស័យទាំង ៥នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្ដការ សាកសួរនិង ផ្ដន្ទាទោសទៅ តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!