ចាប់ខ្លួនជនសង្ស័យ ជំរិតទារប្រាក់ អ្នកលក់មាសតាមទូស័ព្ទ

 
 

ខេត្តកណ្តាល ៖ នគបាលព្រហ្មទណ្ឌខេត្ត សហការជាមួយ នគរបាលក្រុងតាខ្មៅ និងស្រុកស្អាង កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាប់ពាក់ពន្ធ័នឹង ករណីជំរិតទារប្រាក់ ពីអាជីវករលក់មាស នៅផ្សាតាខ្មៅចាស់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ៨និង៤០នាទីព្រឹក តាមរយៈទូស័ព្ទ ។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យបានឃាត់ខ្លួន មានឈ្មោះ ពក ឃឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ហ្គាស ទីលំនៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ប្រើប្រាស់លេខទូរស័ព្ទ 0887891139 ។ ចំណែកជនរងគ្រោះ មានឈ្មោះ គង់ លីហ៊ួ ភេទស្រី អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅចំណុចផ្ទះ កើតហេតុខាងលើ មុខរបរលក់មាស និងដូរលុយ ផ្សារតាខ្មៅចាស់។

នគបាលបានបញ្ជាក់ឱ្យដឹងថា កាលវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១៤ ជនសង្ស័យឈ្មោះ ពក ឃឿន បានប្រើលេខទូរស័ព្ទ ខាងលើរបស់ខ្លួន ទូរស័ព្ទមកលេខ ទូរស័ព្ទជនរងគ្រោះ (0979815399) ជាច្រើនដងជំរិត ទារលុយចំនួន 200ដុល្លារ រហូតមកដល់ម៉ោង៤ និង៣០នាទីរសៀល ដោយនិយាយ ថាខ្លួនជាចោរ ហើយមានគំរោងប្លន់ នៅតាមផ្សារ កន្លែងលក់មាស ប្រសិនបើសិនជនរងគ្រោះ មិនវេលុយ ឲ្យរូបគេតាមវីង ចំនួន២០០ដុល្លារ បើសិនពេលបក្សពួក របស់ពួកគេចុះមកប្លន់ គេនឹងទូរស័ព្ទ មកប្រាប់ជនរងគ្រោះ កុំឲ្យគ្នាវាប្លន់ចំ កន្លែងផ្ទះលក់ដូរ របស់ជនរងគ្រោះ ។ នគបាលបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន តាមរយៈបណ្ដឹង របស់ជនរងគ្រោះ ដោយមានការចង្អុលដឹកនាំ ពីលោកស្នងការ និងស្នងការរង ទទួលយុត្តិធម៌ ចាត់ឲ្យសមត្ថកិច្ចក្រុងតាខ្មៅ សហការជាមួយ សមត្ថកិច្ចស្រុកស្អាង ធ្វើការចុះស្រាវជ្រាវ ករណីនេះ តាមសាខាវីង(Wing) ក្នុងក្រុងតាខ្មៅ និងស្រុកស្អាង ដើម្បីតាមរកជនសង្ស័យ រហូតដល់ ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១០ព្រឹក កម្លាំងសមត្ថកិច្ច ស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យ ខាងលើនោះបាន ហើយបន្ទាប់មក ក៏បញ្ជូនមកស្នងការដ្ឋាន ដើម្បីធ្វើការសាកសួ ។

ជនសង្ស័យ បានសារភាពថាខ្លួន ពិតជាបានគំរាមកំហែង ជនរងគ្រោះខាងលើ តាមរយៈទូរស័ព្ទ ពិតប្រាកដមែន ដើម្បីយកប្រាក់២០០ដុល្លារ ពីជនរងគ្រោះ យកមកដោះស្រាយ បញ្ហាជំពាក់ប្រាក់ ថ្លៃលក់ដូរហ្គាស់ គេចំនួន500ដុល្លារ ហើយត្រូវបង់ការប្រាក់ ឲ្យគេ៥០ដុល្លារក្នុង១ខែ។ បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលកសាង សុំណុំរឿងដើម្បី ចាត់ការតាមនីតិវិធី៕


ជនសង្ស័យ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម