e តើយុវវ័យ នឹងធ្វើអ្វីខ្លះ ក្នុងថ្ងៃបុណ្យ ណូអ៊ែល ស្អែកនេះ?
ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលជា បានដឹងហើយថា នៅថ្ងៃស្អែកនេះ គឺជាថ្ងៃ នៃពិធី បុណ្យ ណូអ៊ែល (Christmas) ដែលជារៀង រាល់ឆ្នាំ ត្រូវនឹង ថ្ងៃទី២៥ ខែធ្នូ។
គួររំលឹកផងដែរ មូលហេតុ ដែលធ្វើឲ្យគេ ប្រារព្ធពិធីបុណ្យ ណូអែលនេះ នៅថ្ងៃទី២៥ ខែធ្នូ បែបនេះ គឺដោយសារតែ ថ្ងៃនោះ គឺជាថ្ងៃកំណើត របស់ព្រះយ៉េសូគ្រឹស្ត និងជាថ្ងៃ ដ៏សប្បាយរីករាយ នៃរដូវរងារ សម្រាប់ប្រទេស ជាច្រើន នៅជុំវិញ ពិភពលោក។ ជាមួយគ្នានេះដែរ ឲ្យតែដល់ ថ្ងៃបុណ្យណូអែល មនុស្សភាគច្រើន គេតែងតែ នឹកឃើញដល់ លោកតា Santa Claus ដែលមាននៅក្នុង ដំណើររឿង ដោយលោកតា តែងតែជិះសត្វក្តាន់ ហោះសំកាំង លើដំបូលផ្ទះណា ដែលមានក្មេងៗ រួចក៏បោះកាដូ ឲ្យក្មេងៗ ទាំងនោះ។
ជាការពិត បុណ្យណូអ៊ែល មិនមែនជា បុណ្យជាតិ របស់ ប្រទេសកម្ពុជា យើងនោះទេ តែសម្រាប់ពេល បច្ចុប្បន្ននេះ យើងអាចសង្កេត ឃើញថា ពិធីមួយនេះ បានជ្រាបចូល មកក្នុង ចិត្ដគំនិត របស់យុវវ័យ សម័យថ្មី ដែលនៅក្នុងនោះ ពួកគេ បានចូលរួមអបអរ ដោយការទិញ នូវកាដូអនុស្សាវរីយ៍ ជូនទៅ ក្រុមគ្រួសារ បងប្អូន មិត្តភក្តិ និងគូស្នេហ៍ ជាដើម។ ជាងនេះទៅទៀត ពួកគេតែងតែ ទៅដើរលេង កំសាន្ត ឬញ៉ាំអាហារជុំគ្នា នៅទីកន្លែង ណាមួយ។
ម្យ៉ាងវិញទៀត បើក្រឡេកមើល តាមដងផ្លូវ ក្បែររបងសាលា និងហាងលក់ វត្ថុអនុស្សាវរីយ៍មួយចំនួន នៅក្នុងរាជធានីភ្នំពេញ យើងប្រាកដជាបានឃើញ ហាងទាំងនោះ ដាក់លក់ វត្ថុអនុស្សាវរីយ៍ជាច្រើន ខណៈមានអតិថិជន ជាច្រើន ចូលទិញ ដើម្បីធ្វើជាកាដូ ជូនទៅនរណាម្នាក់។
ហាងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែង នៅក្រោយវិទ្យាល័យ បាក់ទូក
តូបលក់វត្ថុអនុស្សាវរីយ៍មួយកន្លែង នៅក្បែរវិទ្យាល័យ សន្ធរម៉ុក
ជួបជាមួយយុវជនម្នាក់ ដែលមានឈ្មោះថា ស័ក្ក អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ បាក់ទូក ដែលកំពុងទិញ វត្ថុអនុស្សាវរីយ៍ នៅហាងលក់វត្ថុ អនុស្សាវរីយ៍ មួយកន្លែង ក្បែរវិទ្យាល័យបាក់ទូក បានប្រាប់ខ្មែរឡូតថា នាឱកាសពិធីបុណ្យ ណូអ៊ែលនេះ គាត់ពិតជារំភើប និងសប្បាយរីករាយ ខ្លាំងណាស់ ព្រោះពេលនោះ គាត់នឹងបានជួបជុំ មិត្តភក្តិ និងមនុស្ស ជាទីស្រលាញ់៖ «ខ្ញុំមានបំណង ទិញកាដូ អនុស្សាវរីយ៍ ជូនមិត្តស្រីខ្ញុំ នាឳកាស ថ្ងៃបុណ្យណូអ៊ែល ខាងមុខនេះ ហើយខ្ញុំ នឹងនាំមិត្តស្រី ដ៏ដូចជា មិត្តភក្តិ ជិតស្និត ប៉ុន្មាននាក់ទៀត ទៅមើលកុន រួចទៅញ៉ាំ អីជុំគ្នា ដើម្បីអបអរ ថ្ងៃបុណ្យ ណូអ៊ែលនេះ»។
មិនខុសគ្នាពីយុវជន ស័ក្ត ប៉ុន្មានឡើយ យុវតី ស្រីយ៉ា អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ បាក់ទូក ដែលកំពុងអង្គុយលេង ជាមួយមិត្តភក្តិ បានបង្ហើប ឲ្យដឹងថា នាងចាំថ្ងៃហ្នឹង យូរហើយ ចង់ឲ្យតែដល់ ឆាប់ៗទេ៖ «ខ្ញុំចាំថ្ងៃហ្នឹង យូរហើយបង ព្រោះថ្ងៃ បុណ្យណូអ៊ែល គឺជាថ្ងៃ ដែលខ្ញុំ បានសប្បាយ ជាមួយនឹងមិត្តភក្តិ។ ខ្ញុំមានគំរោង ទិញកាដូ ជូនមិត្តភក្តិ ដែលជាទឹកចិត្ត បន្តិចបន្តួច របស់ខ្ញុំ បន្ទាប់មក ខ្ញុំនឹងបបួលពួកគេ ទៅញ៉ាំអីជុំគ្នា រួចនឹងទៅមើលកុន»។
ចំនែកឯយុវជនម្នាក់ទៀត ដែលជានិស្សិត ឆ្នាំទី៤ នៃសកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ មានឈ្មោះថា រ៉ូត បានបង្ហាញ ពីចំណាប់អារម្មណ៍ នៅថ្ងៃបុណ្យណូអែលថា៖ «ខ្ញុំប្រាប់បងតាមត្រង់ចុះ ខ្ញុំមានអារម្មណ៍ ដូចតែរាល់ឆ្នាំហ្នឹង គឺធម្មតាៗ ព្រោះអី ខ្ញុំអត់មានសង្សារ ដូចគេផង ប៉ុន្តែថ្ងៃបុណ្យណូអ៊ែល ឆ្នាំនេះ ប្រហែលជាខ្ញុំ ទៅញ៉ាំអី និង ទៅដើរលេង ជាមួយមិត្តភក្តិ... គ្មានអី លើសពីហ្នឹងទេបង»។
ចុះប្រិយមិត្តវិញ មានបំណង ចង់ទិញកាដូ អនុស្សាវរីយ៍ ជូននរណាម្នាក់ ឬអត់? ឬក៏មានបំណង ចង់ទៅដើរកំសាន្ត នៅទីណា ជាមួយ ក្រុមគ្រួសារ ឬ មិត្ដភិក្ដដែរឬទេ? ជួយប្រាប់ ឲ្យដឹងផង...
តូបលក់វត្ថុអនុស្សាវរីយ៍ជាច្រើន កន្លែង នៅក្បែរវិទ្យាល័យ សន្ធរម៉ុក
ដោយ ៖ លីណា & ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!