សាហាវមែន! ប្តីសម្លាប់ប្រពន្ធ កាត់ក្បាល ព្រោះមិន ចម្អិនអាហារ ពេលល្ងាចទុកឲ្យ

 
 

ឥណ្ឌា៖ ហេតុការណ៍ ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើង នៅក្នុងប្រទេសឥណ្ឌា ដោយបុរស ជាប្តី ត្រលប់មក ពីធ្វើការវិញ មិនឃើញប្រពន្ធ ចម្អិនអាហារពេលល្ងាច ត្រៀមទុកឲ្យ បានធ្វើឲ្យ ប្តីកំណាចខឹងដល់ថ្នាក់ កាត់ក្បាលប្រពន្ធចោល។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសឈ្មោះ Rintu Karmakar អាយុ៦០ឆ្នាំ បានប្រើកាំបិតខ្វែវ កាត់ក្បាលប្រពន្ធឈ្មោះ Monu អាយុ៥៥ឆ្នាំ នៅពេលដែលខ្លួន ត្រលប់មកពីធ្វើការវិញ ឃើញប្រពន្ធកំពុងដេកលក់ មិនចម្អិនអាហារ ពេលល្ងាចទុកឲ្យ ដែលហេតុការណ៍នេះ កើតឡើងនៅក្នុងផ្ទះរបស់ ប្តីប្រពន្ធនេះ ស្ថិតនៅរដ្ឋ Jamshedpur ប្រទេសឥណ្ឌា។ ប្តីកំណាច Karmakar បានប្រាប់ប៉ូលីសថា ដំបូងឡើយគាត់ បានប្រើពូថៅ ដើម្បីកាត់ក្បាលប្រពន្ធ ប៉ុន្តែកាត់មិនបានសម្រេច គាត់ក៏យកកាំបិតខ្វែវ មកកាត់វិញ ទើបដាច់ចេញពីគ្នា។

ជាមួយគ្នានេះដែរ ក្រោយពីកាត់ក្បាលប្រពន្ធហើយ លោក Karmakar បានទៅចម្អិនអាហារ និងបរិភោគដោយខ្លួនឯង បន្ទាប់មកគាត់ ក៏យកក្បាលប្រពន្ធដែលដាច់ ចេញពីខ្លួននោះ ដាក់ក្នុងឡាន រួចបើកទៅកាន់ ស្ថានីយ៍ប៉ូលីស ដើម្បីសារភាព។ នៅពេលទៅដល់ ស្ថានីយ៍ប៉ូលីស គាត់បានប្រាប់ពីហេតុការណ៍ ដែលបានកើតឡើង និងបានបង្ហាញក្បាល ប្រពន្ធគាត់ ទៅកាន់ប៉ូលីសផងដែរ បន្ទាប់មកប៉ូលីសក៏បាន ចាប់ខ្លួនគាត់តែម្តង។

យ៉ាងណាមិញ ពេលនេះប្តីកំណាច Karmakar កំពុងតែស្ថិតក្នុងការឃុំឃាំង ខណៈពេលដែលប៉ូលីស កំពុងធ្វើការស៊ើបអង្កេតបន្ថែម លើករណីសម្លាប់ ផ្តាច់ក្បាលនេះ មុននឹងសម្រេច ផ្តន្ទាទោសរូបគាត់៕


ប្តីកំណាច Rintu Karmakar


កាំបិតខ្វែវ អាវុធធ្វើឃាត

ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម