ស្តែង! ទាហានជើងទឹក ឥណ្ឌូនេស៊ី បាញ់យកៗ ទៅលើទូក នេសាទ ខុសច្បាប់ ដោយមិនចាំបាច់ ស្តាប់ហេតុផល (វីដេអូ)

 
 

ឥណ្ឌូនេស៊ី៖ រឿងដ៏គួរឲ្យ ភ្ញាក់ផ្អើលមួយ បានកើតឡើង ក្នុងប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីកងទាហាន ជើងទឹករបស់ ប្រទេសនេះ ធ្វើការបាញ់កំទេច ទូកនេសាទ បីគ្រឿង ភ្លាមៗ ដោយមិនចាំបាច់ស្តាប់ ហេតុផលអ្វីទាំងអស់។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា កប៉ាល់ល្បាត របស់រដ្ឋាភិបាល ឥណ្ឌូនេស៊ី បានបើកការ បាញ់ប្រហារទៅ លើទូកនេសាទ វៀតណាមចំនួន ៣គ្រឿង បន្ទាប់ពីទូក ទាំងនេះបាន ធ្វើការលុកលុយ ចូលក្នុងដែនសមុទ្រ របស់ប្រទេស ឥណ្ឌូនេស៊ី ដោយខុសច្បាប់។

លោក Manahan Simorangkir អ្នកនាំពាក្យ ឲ្យកងទ័ពជើងទឹក របស់ឥណ្ឌូនេស៊ី បាននិយាយថា “ទូកទាំង៣គ្រឿង រួមជាមួយនិង មនុស្ស ៣៣នាក់ នៅលើនោះ ពេលនេះត្រូវបាន យើងឃាត់ទុក រួចរាល់ហើយ។ ម្យ៉ាងវិញទៀត សកម្មភាពមួយនេះ គឺធ្វើឡើងដើម្បី ជាសារ ក្នុងការដាស់តឿន ជនបរទេស ដទៃទៀត កុំឲ្យចូលមក លុកលុយក្នុង ដែនទឹករបស់ ប្រទេសឥណ្ធូនេស៊ី បន្តទៀត”។ លោកបានបន្ថែមថា “ឥណ្ឌូនេស៊ី មានសិទ្ធិគ្រប់គ្រាន់ ក្នុងការការពារ ផលប្រយោជន៍ ក្នុងដែនទឹក របស់ខ្លួន ដូច្នេះសកម្មភាព មួយនេះគឺវាមិន ខុសឆ្គងនោះឡើយ ចំណែកឯ ទូកនេសាទដែល យើងរឹបអូស បាននោះយើង នឹងមានគម្រោង ពន្លិចពួកវាចោល នៅឯតំបន់កោះ ដាច់ស្រយាល Anambas រីឯអ្នកនេសាទ ខុសច្បាប់ទាំងនោះ ពួកយើងក៏ កំពុងតែ ទាក់ទងរដ្ឋាភិបាល ដើម្បីធ្វើការ ដោះស្រាយផងដែរ”

គួរបញ្ជាក់ផងដែរថា នេះគឺជាការ វាយប្រហារដ៏ ធំមួយ ទៅលើ ទូកនេសាទដែល បំពានចូលទឹកដី របស់ប្រទេស ឥណ្ឌូនេស៊ី ដោយខុសច្បាប់ ហើយទង្វើនេះ ក៏ជា ការព្រមានផងដែរ ព្រោះថា ទូកនេសាទ ខុសច្បាប់ ទាំងនោះ បានបំផ្លាញបរិស្ថាន ក្នុងសមុទ្រ របស់ប្រទេសនេះ យ៉ាងធ្ងន់ធ្ងរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាព ពេលកំពុងបាញ់ ប្រហារលើ ទូកនេសាទ ខុសច្បាប់


រូបភាពៈ ភ្លើងកំពុងឆេះ ផ្នែកខាងក្រោយ នៃទូកនេសាទ ខុសច្បាប់


រូបភាពៈ ភ្លើងឆេះយ៉ាង សន្ធោសន្ធៅ ក្រោយពីការ បាញ់ប្រហារ


ប្រភព៖ មេត្រូ

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម