ឆៃលី ដាឡែន ខ្លាចជូរផ្អូម ដាក់ថ្ងៃរៀបការនៅខែមករា
រាជធានីភ្នំពេញ៖ តារាចម្រៀងឆៃលី ដាឡែន បានកំណត់កាលបរិច្ឆេទរៀបមង្គលការនៅអំឡុងខែ មករា ឆ្នាំ២០១៥ ជាមួយគូស្នេហ៍ វ័យ ក្មេង ជាងនាងជាអ្នកសិល្បៈដែរ ។
ឆៃលី ដាឡែន ដែលត្រៀមខ្លួនជាកូនក្រមុំបានបញ្ជាក់កាលពីពេល ថ្មីៗនេះថា«ដោយបានឈ្វេងយល់ ចិត្តគ្នាក្រោយភ្ជាប់ពាក្យ និងស្គាល់ ចិត្តគ្នាយូរឆ្នាំមក នាងខ្ញុំអាចល្មមយល់ចិត្តគំនិត របស់អនាគតស្វាមី ដែលមានអាយុតិចជាង នាងខ្ញុំច្បាស់លាស់ ស្ទើរតែដល់ចំណុច ១០០%ហើយ ។ ដូច្នេះហើយទើបឈាន ដល់ពេលកំណត់ ចូលរោងការនេះ ។ នាងខ្ញុំអាចរៀបការបានមកពី ម្នាក់ៗឈាន ចូលដល់ចំណុច ល្អទៅៗ។ មិនមែន អត់មានរឿងអ្វី មិនល្អសោះនោះទេ តែសំខាន់ពួកយើង ចេះរកចំណុចដោះស្រាយ ។ ពួកយើងបានសួរនាំគ្នា ច្រើនពេល ជួប រឿង មិនល្អ ថាតើត្រូវធ្វើដូចម្តេច ដើម្បីកុំឱ្យមើលមុខគ្នាមិនចំ ។
ម្យ៉ាងទៀតចាស់ទុំសងខាងក៏ស្រឡាញ់រាប់អានគ្នា ហើយសាមីខ្លួនសងខាងស្រឡាញ់រាប់អានក្រុម សាច់ញាតិទៅវិញទៅមក ប្រៀបដូច ជា ក្រុមគ្រួសារតែមួយ ។ នេះជាចំណុច វិជ្ជមានរហូតឆ្លង ដល់ពេលវេលាកំណត់ ចូលរោងការជាផ្លូវការ មិនបង្អាក់វែងឆ្ងាយ តទៅទៀតនាំឱ្យ ជូរផ្អូមទេ» ។
អាពាហ៍ពិពាហ៍របស់ឆៃលី ដាឡែន គ្រោងរៀបចំធ្វើឡើងនៅពាក់កណ្តាលខែមករា ឆ្នាំ២០១៥ ដោយ នាង និងគូដណ្តឹងបាន ឯកភាពគ្នា រៀបការ នៅស្រុក កំណើតរបស់នាង ខេត្តបាត់ដំបង ដើម្បីឱ្យសាច់ញាតិ ជាច្រើន របស់នាងរស់នៅ ទីនោះចូលរួមឱ្យពរជ័យ ។ បន្ទាប់ពី រៀបការនៅ បាត់ដំបងរួច ឆៃលី ដាឡែន នឹងធ្វើពិធីកាត់ ចំណងដៃ នារាត្រីថ្ងៃទី២៣ មករា នៅកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីជួបជុំមិត្ត សិល្បករ ជាច្រើន ។
ក្រោយពេល រៀបការ រួចរាល់ហើយ អាជីពសិល្បៈ គឺដាឡែននៅតែបន្ត ជាធម្មតាអត់បោះបង់ចោលទេ ព្រោះក្រុមគ្រួសារ នាងសុទ្ធតែជា អ្នកស្រឡាញ់សិល្បៈ ។ ម្យ៉ាង អាជីពសិល្បៈ គឺនាងតស៊ូជួបភាពរីករាយ ស្មុគស្មាញយ៉ាងច្រើន ទម្រាំតែបានមកដល់សព្វថ្ងៃនេះ ។
ឆៃលី ដាឡែន ឆ្លៀតសំណូមពរដល់ សារព័ត៌មានទាំងអស់ ដែលមានរូបភាព សិចស៊ីកន្លងមក របស់នាង សូមកុំផ្សព្វផ្សាយទៀត ព្រោះវា ស្ងប់ស្ងាត់ យូរមកហើយ ។ ប្រសិនបើនៅ តែយករូប ចាស់ៗនោះ មកផ្សាយ នាងពិតជា រងគ្រោះបន្តទៀត ព្រោះមិនដឹងថា មហាជនប្រតិកម្ម បែបណាទេ ។ ដាឡែន និយាយថា «ទម្រាំតែខ្ញុំយោង ខ្លួនបានសម្តែង ឡើងវិញគឺមាន ទាំងទឹកភ្នែកសំពះ ទទួលកំហុសជូន មហាជនម្តង ហើយម្តងទៀត ។ ដូចនេះ សូមយោគយល់ ដល់នាងខ្ញុំផង ព្រោះនាងខ្ញុំ មិនស្អប់ សារព័ត៌មានទេ ឱ្យតែជួបនៅ ខាងក្រៅតែងតែ សម្ភាសន៍ ជូនរហូត ថែមទាំងយល់ ព្រមឱ្យ ថតទៀតផង ។ នាងខ្ញុំមិនបណ្តោយ ឱ្យភាពសិចស៊ីជ្រុល នោះមក វាយបក់បោក ប្រជាប្រិយភាពទៀត ឡើយ ខណៈដែល ពេលនេះនាងខ្ញុំ បាន កែប្រែការ ស្លៀកពាក់ បែបស្រគត់ស្រគំច្រើន មកហើយ នៅលើឆាកសម្តែង»។ ក្នុងជីវិតជា តារា ចម្រៀងដែល បានប្រឡូក អស់រយៈកាល ជាច្រើនឆ្នាំ កន្លង មក ឆៃលី ដាឡែន ធ្លាប់បាន បញ្ចេញស្នាដៃជាច្រើន ។ នាងធ្លាប់ច្រៀងឱ្យ ផលិតកម្ម «រៃមាសតោមាស» និង ធ្លាប់សាងស្នាដៃ ក្នុងខ្សែ ភាពយន្តជាច្រើន រឿងដូចជារឿង «មរណៈមាតា» និងរឿង «ទុំទាវ» ជាដើម ៕
ឆៃលី ដាឡែន និងគូដណ្តឹង
ឆៃលី ដាឡែន និង សិល្បៈករដទៃ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!