{Update} និស្សិតតិចណូ លោតពីលើដងទង់ សម្លាប់ខ្លួន ដោយមិនដឹង មូលហេតុ
ភ្នំពេញ ៖ ហេតុការណ៍ ភ្ញាក់ផ្អើលដល់ ព្រះសង្ឃ សិស្ស និងនិស្សិត ដែលស្នាក់នៅ ក្នុងវត្តមហាមន្ត្រី ខណ:ឃើញ យុវជនម្នាក់ ដេកស្លាប់ក្បែរចេតិយ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតក្នុងបរិវេណ វត្តមហាមន្ត្រី ក្នុងសង្កាត់ អូរឡាំពិក ខណ្ឌចំការមន ។
តាមសេចក្តីរាយការណ៍ ពីព្រះសង្ឃមួយអង្គ ដែលគង់ នៅជិតកន្លែងកើតហេតុ បានមាន សង្ឃដីកាថា នៅយប់មុនពេល កើតហេតុ យុវជនរងគ្រោះនេះ មកលេងមិត្តភក្តិ ដែលស្នាក់នៅ ក្នុងវត្ត និងបានដេកមួយយប់ ស្រាប់តែព្រឹកឡើង ក៏មានការភ្ញាក់ ផ្អើលតែម្តង ។
យុវជនរងគ្រោះឈ្មោះ ប៉ែន រស្មី អាយុ២២ឆ្នាំ ជានិស្សិតរៀន នៅសាលាតិចណូ ឆ្នាំទី៣ ស្នាក់នៅសង្កាត់-ខណ្ឌ ជ្រោយចង្វា មានស្រុកកំណើត នៅស្រុកទ្រាំង ខេត្តតាកែវ ។
ព្រះសង្ឃអង្គដដែល គង់នៅវត្តមហាមន្ត្រី និងមានស្រុកកំណើត ជាមួយជនរងគ្រោះ មានសង្ឃដីកាថា ជនរងគ្រោះជា មនុស្សស្លូតត្រង់ មិនមានបញ្ហា អ្វីក្នុងគ្រួសារ និងមិត្តភក្តិនោះទេ គេតែងតែខិតខំរៀន តាំងពីមកនៅភ្នំពេញ ។
ក្នុងថ្ងៃកើតហេតុ ជនរងគ្រោះបាន មកលេងមិត្តភក្តិ ដែលស្នាក់នៅ វត្តមហាមន្ត្រី និងបានជជែក លេងជាមួយគ្នា និងមិត្តភក្តិដទៃ ដូចសព្វដង ហើយក៏បាន សម្រាកនៅក្នុងវត្ត ជាមួយមិត្តភក្តិ មួយយប់ ស្រាប់តែមកដល់ ព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ក៏មានការភ្ញាក់ផ្អើល ឆោឡោឡើងថា ជនរងគ្រោះបានលោត ពីលើសសរ ដងទង់ក្នុងវត្ត បាក់កស្លាប់បាត់ ទៅហើយ ។
ម្តាយជនរងគ្រោះ បានឲ្យដឹងថា កូនរបស់គាត់ ពុំដែលមានបញ្ហា ក្នុងគ្រួសារ ឬមានវិបត្តិ ផ្លូវចិត្តនោះទេ គេតែងតែខិតខំ រៀនសូត្រនិង ធ្វើការបានប្រាក់ផ្ញើ ទៅឲ្យគាត់ជារឿយៗ ហើយការលោតសម្លាប់ខ្លួននេះ រូបគាត់ជាម្តាយ ក៏មិនដឹងមូលហេតុ អ្វីដែរ បានជាកូន គិតខ្លីបែបនេះ ។
ក្រោយមកព្រះសង្ឃ និងក្រុមគ្រួសារ ជនរងគ្រោះ បានរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ លើសពបាន សន្និដ្ឋានថា ជនរងគ្រោះពិតជា លោតពីលើទីខ្ពស់ បណ្តាលឲ្យបាក់ក ស្លាប់ប្រាកដមែន និងបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកកំណើត ៕
អត្ថបទចាស់៖ ភ្ញាក់ផ្អើលនិស្សិតឆ្នាំទី៣សាលា «តិចណូ» ម្នាក់ស្លាប់ ក្នុងវត្តមហាមន្ត្រី
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!