Exclusive ខ្មែរឡូត នាំយក ថវិកា សប្បុរសជន ជូនដល់ដៃ លោកតា ធាក់ស៊ីក្លូ (មានវីដេអូ)
រាជធានីភ្នំពេញ៖ កាលពីព្រឹក ថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០១៤នេះ ខ្មែរឡូត បាននាំយក ថវិកា ផ្ទាល់ខ្លួន រួមជាមួយនឹងថវិកា និង សម្ភារៈ ដែលជាទឹកចិត្ត របស់សប្បុរសជន នានា ផ្តល់តាមរយៈ ខ្មែរឡូត យកទៅជូនដល់ដៃ លោកតាធាក់ស៊ីក្លូ ដែលដួលសន្លប់ ដោយការហូបចុក មិនគ្រប់គ្រាន់នោះហើយ។
លោកតា បានរៀបរាប់ ឲ្យដឹងថា គាត់ឈ្មោះ កង យីម អាយុ ៧៨ឆ្នាំ មានស្រុកកំណើត នៅភូមិព្រះស្រែ ឃុំសំណាញ់ ស្រុកអង្គរជ័យ ខេត្តកំពត ប្រពន្ធរបស់គាត់ បានស្លាប់ កាលពី ៥ឆ្នាំមុន និង មានកូនប្រុសស្រី ៩នាក់។ កូនប្រុសស្រី ទាំង៩នាក់ របស់លោកតា អ្នកខ្លះ មានគ្រួសារហើយ និង ខ្លះទៀត នៅលីវ ប៉ុន្តែពួកគេ ទាំងអស់ បែកចេញ ទៅរស់នៅ រៀងៗខ្លួន អស់ហើយ ដោយមានខ្លះ រស់នៅតាមខេត្ត ខ្លះរស់នៅភ្នំពេញ និងមានខ្លះទៀត ទៅធ្វើកម្មករ នៅប្រទេសថៃ។
មុនពេលគាត់ ធ្លាក់ខ្លួនឈឺ រហូតដល់សន្លប់ ជារៀងរាល់ថ្ងៃ គាត់ទៅជួលស៊ីក្លូ ពីថៅកែ នៅទល់មុខ បណ្ណាគារបាក់ទូក យកទៅធាក់ ក្នុងមួយថ្ងៃ បានប្រាក់ ប្រហែល ពី ៦,០០០រៀល ទៅ ៧,០០០រៀល ទុកគ្រាន់ ដោះស្រាយ ជីវភាពប្រចាំថ្ងៃ ព្រោះលោកតា ត្រូវពឹងខ្លួនឯង ដោយគ្មានកូនណាម្នាក់ ចិញ្ចឹមគាត់ឡើយ ព្រោះពួកគេសុទ្ធតែ មានជីវភាព ខ្វះខាតដូចគ្នា។ ដោយសារតែ គ្មានលទ្ធភាព ជួលផ្ទះគេ ជារៀងរាល់យប់ លោកតា ជួនកាល សម្រាក នៅលើស៊ីក្លូ ក្រោមដើមឈើ យប់ខ្លះ សម្រាកក្រោម សំយាបផ្ទះគេ នៅក្បែរៗកន្លែង ដែលគាត់ជួលស៊ីក្លូ។ ប៉ុន្តែសព្វថ្ងៃនេះ នៅពេលថ្ងៃ លោកតានៅផ្ទះជួល ស៊ីក្លូ លុះដល់យប់ឡើង ទើបកូន របស់គាត់ ដែលជាកម្មករ រោងចក្រ បានមកយក ទៅស្នាក់នៅ ផ្ទះជួលរបស់គេ នៅម្តុំលូប្រាំ។
ជាមួយគ្នានេះដែរ អំណោយ របស់សប្បុរសជន ដែលផ្តល់ ជូនលោកតា តាមរយៈ សារព័ត៌មានខ្មែរឡូត ទាំងអស់រួមមាន ថវិកាសរុប ៤៤២,០០០រៀល (សែសិបបួនម៉ឺន ពីរពាន់រៀល) និង អាវរងា មួយឈុត ផងដែរ។
ខាងក្រោមនេះ គឺជាឈ្មោះ និង ចំនួនទឹកប្រាក់ ដែលសប្បុរសជន បានបរិច្ចាគដល់ លោកតា កង យីម៖
១. សារព័ត៌មានខ្មែរឡូត ៖ ១០០,០០០ រៀល
២. បុគ្គលិក និងភ្ញៀវ របស់ហាង Little Fashion អនឡាញ ៖ ៨០,០០០ រៀល
៣. ប្រិយមិត្ដខ្មែរឡូត
• កញ្ញា អិលជី (ឈ្មោះក្រៅ) ៖ ១០០,០០០ រៀល
• លោក ស៊ូ មួយ៖ ៤០,០០០ រៀល
• លោក វិសុត ៖ ១០,០០០ រៀល និងអាវរងា មួយឈុត
• ស្រឺ ពិសី៖ ៨០,០០០ រៀល
៤. ក្រុមនិស្សិត ផ្នែកកុំព្យូទ័រ ឆ្នាំ ទី ៤ ក្រុម M4 នៅសាកលវិទ្យាល័យ ន័រតុន ៖ ៣២,០០០ រៀល៕
ខាងក្រោមជា វីដេអូឃ្លីប ថ្លែងអំណរគុណ របស់លោកតា៖
អត្ថបទដោយ៖ និមល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!