ទៅកាប់ឈើ ធ្វើផ្ទះ​តែ២នាក់ឪពុក ​​ចាប់កូនស្រី​រំលោភ​បានសម្រេច ត្រឡប់មកវិញ​ ប្រាប់ម្តាយធំ ​ប្តឹង​សមត្ថ​កិច្ច​ចាប់​ខ្លួន

 
 

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យជាឪពុកបង្កើតម្នាក់ ត្រូវនគរបាលស្រុក បរិបូរណ៍ធ្វើការចាប់ខ្លួន កាលពី រសៀលថ្ងៃទី២២ ធ្នូ ២០១៤ ដោយ ចោទ ប្រកាន់ពីបទចាប់រំលោភ កូនស្រីបង្កើតអាយុ១៣ឆ្នាំ ខណៈទៅ កាប់ឈើ មកធ្វើធ្វើផ្ទះ កាលពីវេលាយប់ថ្ងៃទី១០ ធ្នូ ២០១៤ ស្ថិតនៅ ចំណុច ទឹកមមៃ ក្នុងភូមិពានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះញ៉ឹក ស៊ីណាន អាយុ៣១ឆ្នាំ មានទីលំនៅភូមិបុស្សមាស  ឃុំពពេល ស្រុក បរិបូរណ៏ ចំណែក ឯក្មេងស្រី រងគ្រោះអាយុ១៣ឆ្នាំ ជាកូនបងក្នុងចំណោមកូន៦នាក់ (ប្រុស៣ ស្រី៣) ។

ប្រភពបន្តថា កាលពីថ្ងៃទី១០ ធ្នូ ២០១៤ កន្លងមក ២នាក់ឪពុកកូនទាំបាន ទៅកាប់ឈើធ្វើផ្ទះនៅ ចំណុច ខាងលើ ។ លុះពេលយប់២ ឪពុក និង កូនបាននាំគ្នាដេក លើគោយន្តទាំង២នាក់ ហើយខណៈនោះ បុរសជា ឪពុកបានចាប់ កូនស្រីខ្លួនរំលោភ រហូតបានសម្រេច ។ ពេលមក ដល់ផ្ទះ កូនស្រីខ្លួនបាន ប្រាប់ម្តាយពីដំណើរ រឿងខាងលើនេះ តែម្តាយមិនជឿ លុះឃើញថា ម្តាយមិនជឿ ខ្លួនជាកូន និងជាជនរងគ្រោះ នាង ក៏បាន ទៅប្រាប់ម្តាយធំ របស់ខ្លួន ហើយម្តាយធំក៏បាន រាយការណ៍ មន្ត្រីមូលដ្ឋាន និងមន្ត្រីនគរបាលស្រុក ហើយនៅល្ងាចថ្ងៃទី២២ ធ្នូ ទើបមាន ការចាប់ ខ្លួន បុរសជាឪពុកយក កាន់អធិការដ្ឋាន នគរបាល ស្រុកបរិបូរណ៍ ៕



បុរសជាឪពុកត្រូវចាប់ខ្លួន

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម