នារីវ័យក្មេងម្នាក់ ស្រវឹងមិនដឹងខ្លួន ត្រូវប្រុសព្រាន ២នាក់ ឆ្លៀតឱកាស ចាប់លូកលាន់ កេរ្តិ៍ខ្មាស តាមដងផ្លូវ

 
 

សឹង្ហបុរី៖ មានរឿង ដ៏ស្មោកគ្រោគមួយ ដែលនារីវ័យក្មេងម្នាក់ ត្រូវបាន បុរស ២នាក់ ចាប់លូកលាន់ កេរ្តិ៍ខ្មាស នៅតាមដងផ្លូវ។

ចំពោះរឿងហេតុនេះ បានកើតឡើង កាលពីថ្ងៃ ទី ២០ ខែធ្នូ កន្លងទៅថ្មីៗនេះ នៅប្លុក ៤០៦ ដែលមាន នារីម្នាក់ ត្រូវបាន ប្រុសព្រាន២នាក់ ចាប់លាត់ រ៉ូបរបស់នាងឡើងលើ ហើយមានបុរសម្នាក់ទៀត បានលូកដៃ របស់គេ ចូលក្នុងខោក្នុង របស់នាង។

បើតាមអ្នក ដែលឃើញហេតុការណ៍ ដ៏អាក្រក់មួយនេះ បាននិយាយថា នារីរូបនោះ "ហាក់ដូចជា ស្រវឹងជោគជាំ ទើបមិនដឹងថា មានមនុស្ស កំពុងចាប់លូកលាន់ នាងបែបនេះ"។ បន្ថែមពីនេះទៅទៀត ទោះបីជា ពួកគេទាំង ២នាក់នេះ ឃើញអ្នកដំនើរ ជាច្រើននាក់ និង រួមទាំងមាន ក្មេងដើរឆ្លងកាត់ក៏ដោយ ក៏ពួកគេ មិនព្រមបញ្ឈប់ ទង្វើ ដ៏ស្មោកគ្រោគនោះដែរ គឺពួកគេ នៅតែបន្ត ចាប់ស្ទាបនាងទៀត។

ខណៈពេលនោះដែរ ស្រ្តីម្នាក់ ដែលជាអ្នកដំណើរ បានរត់ទៅឃាត់ពួកគេ ប៉ុន្តែត្រូវបានពួកគេ ស្រែកខ្លាំងៗ ដាក់វិញ ដូច្នេះនាង ក៏បាន ប្រញាប់ទាក់ទងទៅប៉ូលីស ដើម្បីជួយនារីរងគ្រោះ រូបនោះ។ មួយសន្ទុះ ក្រោយមក ប៉ូលីសក៏បានមក កន្លែងហេតុការណ៍ រួចក៏បានទាក់ទង ទៅមិត្តភក្កិរបស់នារី ស្រវឹងម្នាក់នោះ ឲ្យមកជួយ នាំនាងទៅផ្ទះ។ រីឯបុរស ទាំង ២នាក់នោះ ត្រូវប៉ូលីសសួរនាំ នៅកន្លែងនោះ អស់រយៈ ពេល ជាងមួយម៉ោងកន្លះ មុនពេលពួកគេ ចាកចេញទៅ។

ចំនែកឯស្រ្តីម្នាក់ ដែលជាអ្នកដំណើរ រូបនោះ មិនទាន់ទៅណាឆ្ងាយទេ គឺគាត់រកកន្លែងអង្គុយ ជាមួយនឹង ស្វាមី ជិតទីតាំងកើតហេតុ ប៉ុន្តែស្រាប់តែភ្លាមៗនោះ ជនម្នាក់ ក្នុងចំណោម បុរស២នាក់នោះ បានត្រឡប់ មកវិញ ដោយកាន់កន្រ្តៃកាត់ក្រចក បំរុងនឹងវាយប្រហារទៅលើ ស្ត្រីអ្នកដំណើរនោះ តែត្រូវគេ រាយការណ៍ទៅ ប៉ូលីស ឲ្យមកជួយទាន់ពេលវេលា ជាលើកទី២។ សូមប្រិយមិត្ត មើលរូបភាពខាងក្រោម ទើបដឹង ថា ជនទាំង២នាក់នោះ ប្រព្រឹត្តអំពើ គួរឲ្យស្អប់ខ្ពើមយ៉ាងណា៕




បុរស២នាក់ បានចាប់លូកលាន់ នារីម្នាក់ តាមដងផ្លូវ

ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម