ស្លាប់មួយថ្ងៃមួយយប់ ហើយរស់ឡើងវិញ ផ្អើលអស់អ្នកស្រុក នាំគ្នាទៅចោមរោមមើល
ខេត្តព្រៃវែង៖ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងនៅទីប្រជុំជនអ្នកលឿង កាលពីល្ងាចថ្ងៃទី២២ ធ្នូ ២០១៤ ដែលធ្វើឱ្យអ្នកស្រុកនាំគ្នា ទៅចោមរោមមើល យ៉ាងកកកុញ ដោយសារតែសាកសព ស្ត្រីម្នាក់រស់ ឡើងវិញ បន្ទាប់ពីបានស្លាប់អស់ រយៈពេល១ថ្ងៃ១យប់ហើយនោះ។
ស្ត្រី ដែលស្លាប់ហើយរស់ឡើងវិញនោះមានឈ្មោះ ចាន់ ស្រីរត្ន័ អាយុ២២ឆ្នាំ មានទីលំនៅម្តុំផ្សារដីហុយ រាជធានីភ្នំពេញ និងមានស្រុក កំណើត ក្នុងភូមិព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។
បើតាមក្រុមគ្រួសារស្ត្រីរូបនេះ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ធ្នូ ដោយសារតែខូចចិត្តរឿងបែក ពីកូនទាំង២នាក់ ដែលត្រូវប្តីដើម យកទៅបាត់ នោះធ្វើឱ្យ នាង ចាន់ ស្រីរត្ន័ គិតខ្លីបានយក ថ្នាំងងុយដេក លេបអស់៨០គ្រាប់បំណង សំលាប់ខ្លួននៅនឹង ផ្ទះរបស់ខ្លួនត្រង់ ម្តុំផ្សារដីហុយ ធ្វើឱ្យពុលបែកពពុះមាត់ ហើយត្រូវបានប្តីទី២ដែល រស់នៅជាមួយគ្នានាំយក ទៅកាន់មន្ទីរពេទ្យ លោកសង្ឃភ្លាមៗ ដើម្បី សង្គ្រោះ ប៉ុន្តែក្រោយពីការ ជួយសង្គ្រោះអស់ រយៈពេលប៉ុន្មានម៉ោង នៅវេលាម៉ោង ៥លា្ងចថ្ងៃដដែល ក្រុមគ្រូពេទ្យ បានអះអាងថា នាងចាន់ ស្រីរត្ន័ បានស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារជួល រថយន្តដឹកសាកសព នាំមក កាន់ស្រុកកំណើត នៅភូមិ ព្រែកខ្សាយ(ក) ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី។
ប្រភព ដដែលបានបន្តថា ក្រោយពេលដឹកសពមកដល់ផ្ទះបាន១ថ្ងៃ១យប់ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី ២២ ធ្នូ ខណៈពេលដែលក្រុមគ្រួសារ កំពុងលាងសំអាតសព បម្រុងលើកដាក់ក្នុង មឈូសហើយ នោះ ស្រាប់តែ ឳពុកម្តាយមាន ការសង្ស័យថា កូនរបស់ខ្លួន មិនទាន់ស្លាប់ ព្រោះសភាពសព នៅស្រស់បស់ ហើយមិនរឹងដូច សាកសពដទៃ ទើបនាំគ្នាហៅគ្រូពេទ្យ មកពិនិត្យមើល ស្រាប់តែគ្រូពេទ្យ ប្រាប់ថាបេះដូង និងជីពចរនៅដើរ នៅមានជីវិតនៅឡើយ ទើបធ្វើឱ្យមានការ ភ្ញាក់ផ្អើលតគ្នាពីម្ នាក់ទៅម្នាក់ នាំគ្នារត់មក ចោមរោមមើលខ្មោចស្លាប់ ហើយ រស់ឡើងវិញ។
តាម គ្រូពេទ្យដែលបានពិនិត្យនាង ចាន់ ស្រីរត្ន័ នេះបានឱ្យដឹងថា បើទោះជានាងនៅមានជីវិតក៏ពិត មែនប៉ុន្តែនាងមិនបានដឹងខ្លួននោះទេ ហើយតាម ស្ថានភាពរាងកាយ របស់នាងប្រហែលជាមិន អាចរស់ឡើងវិញនោះទេ គឺអាចនឹងស្លាប់ទៅ វិញនៅក្នុងពេល ដ៏ខ្លីខាងមុខនេះ។
បើទោះជាមានការបញ្ជាក់ ពីគ្រូពេទ្យបែបនេះក្តី ប៉ុន្តែក្រុមគ្រួសារសពនៅតែមិនអស់ចិត្ត ហើយនៅព្រឹក ថ្ងៃទី២៣ ធ្នូ នេះ បាននិមន្តព្រះចៅ អធិការវត្តពងពស់ នៅស្រុកបាភ្នំ ឱ្យមកជួយធ្វើពិធី ហៅព្រលឹងឱ្យ ចូលខ្លួនវិញ និងក្រោយពីធ្វើពិធី រួចព្រះតេជគុណអង្គនោះ បានប្រាប់ក្រុម គ្រួសារ នាង ចាន់ ស្រីរត្ន័ ថា នាងនឹងបើកភ្នែក ដឹងខ្លួនឡើងវិញ នៅវេលាម៉ោង១២យប់ថ្ងៃទី ២៣ ធ្នូ នេះ។
ដោយមានការអះអាងពី ព្រះគ្រូចៅអធិការវត្ត ពងពស់បែបនេះ ទើបធ្វើឱ្យក្រុមគ្រួសារសពកាន់តែមាន សង្ឃឹម ហើយនាំគ្នាទន្ទឹង រង់ចាំពេល វេលាកំណត់ដែលនឹងមកដល់ រីឯអ្នកស្រុកអ្នកភូមិ ក៏នាំគ្នាទន្ទឹង រង់ចាំមើលដែរ ព្រោះចង់ដឹងថាតើនាង ចាន់ ស្រីរត្ន័ ពិតជាអាចរស់ ឡើង វិញមែនឬយ៉ាងណា។
គួរបញ្ជាក់ថានាង ចាន់ ស្រីរត្ន័ ធ្លាប់មានប្តីម្តងរួចមកហើយ និងមានកូនចំនួន២នាក់ផងដែរ ប៉ុន្តែក្រោយ មកបានលែងលះគ្នា ហើយប្តីនាង បាន យកកូនទាំង២នោះ ទៅចិញ្ចឹមទាំងអស់ ចំណែករូបនាង ក៏មានប្តីទី២ ទៀតនិងបានទៅរស់នៅ ជាមួយគ្នានៅម្តុំ ផ្សារដីហុយ។ ថ្មីៗនេះ ដោយមានការនឹក រលឹកដល់កូនទាំង ២ពេក នាង ចាន់ ស្រីរត្ន័ ក៏បានសុំប្តីទៅលេងកូន តែប្តីមិនឱ្យទៅ ក៏កើតមាន ទំនាស់បន្តិចបន្តួច តែ ដោយ នាងគិតខ្លី ក៏សំរេច ចិត្តលេបថ្នាំសំលាប់ ខ្លួនតែម្តង៕
ពេទ្យកំពុងពិនិត្យជីពចរស្ត្រីដែលស្លាប់ហើយរស់វិញ
ព្រះសង្ឃធ្វើពិធីហៅព្រលឹងឱ្យចូលខ្លួនវិញ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!