រោគចិត្ត! បុរសម្នាក់ដើរលួច អាវទ្រនាប់មនុស្សស្រី ជាង២,០០០អាវ លាក់ក្នុងពិដាន

 
 

ចិន៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន ព្រោះតែបានលួច អាវទ្រនាប់របស់ស្ត្រី ជាង២,០០០អាវ យកទៅលាក់ក្នុងពិដាន ហើយត្រូវបុគ្គលិក ផ្នែកថែទាំ និងជួសជុល ប្រទះឃើញនៅក្នុងពិដាន ខាងលើច្រកចេញ ពេលមានអគ្គីភ័យ ក្នុងអគារស្នាក់នៅ របស់ខ្លួន។

បុរសរោគចិត្ត ដែលចូលចិត្ត ដើរលួចអាវទ្រនាប់នារីៗ លាក់ទុកនេះ មានត្រកូលតាំង អាយុប្រហែលជា៣០ឆ្នាំ រស់នៅក្នុងអគារផ្ទះល្វែងរដ្ឋ មួយកន្លែងស្ថិតនៅ ទីក្រុង Yulin ក្នុងតបន់ស្វយ័ត Guangxi Zhuang។ តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា បុរសត្រកូលតាំងនេះ បានប្រើកូនសោរមេមួយ ដែលអាចបើកសោរ គ្រប់ផ្ទះទាំងអស់ នៅក្នុងអគារដែលគាត់ស្នាក់ ប្រហែលជា៧៥០គ្រួសារ ដើម្បីចូលទៅលួច អាវទ្រនាប់។

ជាមួយគ្នានេះដែរ ប៉ូលីសក៏បានរកឃើញថា បុរសត្រកូលតាំងនេះ មិនត្រឹមតែលួចអាវទ្រនាប់ នៅក្នុងអគារស្នាក់នៅ របស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបានចូលទៅលួច អាវទ្រនាប់របស់អ្នក ដែលរស់នៅអគារ ក្បែរនោះថែមទៀតផង។ យ៉ាងណាមិញ បន្ទាប់ពីចាប់បាន ចោរលួចអាវទ្រនាប់នោះ បានសារភាពថា រូបគេពិតជាបាន លួចយកអាវទ្រនាប់ទាំងនោះ ពិតប្រាកដមែន ព្រោះតែគេ មានជំងឺផ្លូវចិត្ត តាំងពីក្មេងមកម៉្លេះ ហើយរូបគេមិនបានដឹងទេថា គាត់ចាប់ផ្តើម ដើរលួចអាវទ្រនាប់នេះ តាំងពីពេលណានោះទេ៕



ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម