មន្រ្តីនគរបាលសក្ដិ៤កន្លះ ស្រវឹង ដល់កំរិត បើករថយន្តទៅបុកគ្នា ជាមួយរថយន្តដឹកគ្រឿងចក្រ របួស បែកក្បាល

 
 


ខេត្តបាត់ដំបង ៖ មន្រ្តីនគរបាលម្នាក់ ទំនងជាស្រវឹងដល់កំរិត បានបើករថយន្ត ទៅបុកគ្នាជាមួយ រថយន្តដឹកគ្រឿងចក្រ ទាំងកំរោលនៅ កណ្តាលទ្រូងផ្លូវ ពេលកំពុងធ្វើដំណើរ ច្រាសទិសគ្នា លើដងផ្លូវលេខ១៥៧ ត្រង់ចំនុចភូមិដំណាក់ហ្លូង សង្កាត់វត្តគ ក្រុងបាត់ដំបង កាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី២២ធ្នូ ២០១៤ បណ្ដាលឲ្យមន្រ្តីរូបនោះ រងរបួសបែកក្បាល ខណៈរថយន្ត ខូចខាតស្ទើរទាំងស្រុង ផ្នែកខាងមុខ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្រ្តីនគរបាល ដែលជួបគ្រោះថ្នាក់នោះ ឈ្មោះ ដម រ៉ាដា ឋានន្តរសក្ដិ វរៈសេនីយ៍ទោ មានតួនាទីជា អនុប្រធាន ការិយាល័យកណ្ដាល នគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បើករថយន្តម៉ាក កាមរីពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2B-2699 ។ ប្រភពដដែលថា មន្រ្តីនគរបាលរូបនេះ ទំនងជាស្រវឹង ហើយបានបើករថយន្ត ទៅបុកគ្នាជាមួយ រថយន្តដឹកគ្រឿងចក្រ ចំពីមុខពេញទំហឹង នៅកណ្តាលទ្រូងផ្លូវ  បណ្ដាលឲ្យរថយន្ត មន្រ្តីនគរបាល រងការខូចខាត ចំណែកមន្រ្តីនគរបាល ឈ្មោះ ដម រ៉ាដា របួសបែកក្បាល។

បើតាមសេចក្ដីរាយការណ៍ របស់សមត្ថកិច្ចថា លោក ដម រ៉ាដា បានបើករថយន្តម្នាក់ឯង ចេញពីហាងផឹកស៊ី នៅម្ដុំក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ៥៧ ក្នុងគោលដៅត្រឡប់មកផ្ទះ លុះដល់ចំណុច កើតហេតុ ក៏មានរថយន្ត ដឹកគ្រឿងចក្រមួយគ្រឿង ដែលឈប់អែបផ្លូវ បានបើកឡើង ចំពាក់កណ្តាលផ្លូវ បន្ទាប់មករថយន្ត ទាំងពីរគ្រឿងក៏បាន បុកគ្នាចំពីមុខ ពេញទំហឹងតែម្តង ។ សមត្ថកិច្ចចរាចរណ៍ កំពុងចាត់វិធានការ នាំយករថយន្ត នៃភាគីទាំង២ មកកាន់ស្នងការខេត្តហើយ ខណៈលោក ដម រ៉ាដា ត្រូវគេបញ្ជូនទៅកាន់ គ្លីនិកឯកជនមួយ នៅក្បែរនោះ៕


រថយន្តមន្ត្រីនគរបាលរងខូចខាត

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម