អ៊ុន សុធា កំពុងលេចឮ ដំណឹងថា ស្រ្តីវ័យ ជាង៤០ឆ្នាំចាំជួយឧបត្ថម្ភ

 
 

ភ្នំពេញ៖ ស្របពេលដែលអាជីពការងារ ក្នុងវិស័យសិល្បៈ កំពុងតែបោះជំហាន ដើរទៅមុខក្នុងភាព ល្បីឈ្មោះ តារាសម្តែងប្រុស លោក អ៊ុន សុធា ថ្មីៗនេះ ក៏លេចឮព័ត៌មានមកថា មានស្រ្តីវ័យ ៤០ឆ្នាំ ប្លាយម្នាក់ តែងជួយជ្រោមជ្រែង និងផ្គត់ផ្គង់ទំនុកបំរុង ដល់ជីវភាពរស់នៅ របស់តារា សម្តែង ប្រុសរូបនេះ ជាប្រចាំ។

បន្ទាប់ពីដាក់ខ្លួន ចូលប្រឡូកជាមួយអាជីពលិស្បៈ ជាច្រើនឆ្នាំរួចមក តារាសម្តែង អ៊ុន សុធា ត្រូវបានគេ មើលឃើញថា លោកជាតារាស ម្តែង ប្រុសម្នាក់ក្នុងចំណោមតារា សម្តែងប្រុស-ស្រីឯ ទៀត ដែលអាច ឆក់ទាញប្រជាប្រិភាព និង សន្ទុះនៃការគាំទ្រពីមហាជនបានច្រើន។ ម្យ៉ាងទៀត លោកក៏ អាចក្តាប់ បានឱកាសល្អ គឺការល្បីឈ្មោះ តាមរយៈការលេចមុខសម្តែងក្នុងខ្សែភាគយន្ត និង ការធ្វើជា ពិធីករ ជាដើម។

យ៉ាងណាមិញ ខណៈដែលការងារសិល្បៈ កាន់តែទទួលបានភាពជោគជ័យ ថ្មីៗនេះ ស្រាប់តែមាន ព័ត៌មានខ្សឹប ខ្សៀវលេចឮពីខាងក្រៅ មកថា សម្រាប់ជីវភាពរស់នៅ ឯកជនខាងក្រៅ របស់តារា សម្តែង អ៊ុន សុធា រាល់ថ្ងៃនេះ គឺមានស្រី្តវ័យជាង៤០ឆ្នាំម្នាក់ តែងចាំជួយជ្រោម ជ្រែង និងផ្តល់ការឧបត្ថម្ភ ពីក្រោយដល់លោក។

ផ្អែកតាមប្រភពខាងលើ បាននិយាយថា បើតាមគេដឹង លោក អ៊ុន សុធា គឺមានស្រ្តីម្នាក់ជាអ្នក ដែលមាន ទ្រព្យសម្បត្តិ ច្រើនរស់នៅ ក្រៅប្រទេស អាណិតស្រលាញ់ ហើយតែងតែជួយជានិច្ច ដល់ការ លំបាកគ្រប់យ៉ាង របស់តារាប្រុសចាស់វស្សារូបនេះ ជាពិសេសឧបត្ថម្ភ រាល់ការចំណាយ ផ្សេងៗ ទៀតផង។

ប្រភពខាងលើ បានបន្តថា ស្រី្តវ័យ៤០ប្លាយ មានទំនាក់ទំនងស្និទ្ធស្នាល និងតែងបានជួយឧបត្ថម្ភ ដល់ លោក អ៊ុន សុធា ជាមនុស្សមាន ឥទ្ធិពល ដែលសម្បូរទ្រព្យស្តុក។ ប៉ុន្តែមិនត្រូវបានប្រភពទម្លាយ ឱ្យដឹងច្បាស់ទេថា តើនារីម្នាក់នោះ ត្រូវជាអ្នកពិសេស ឬជាសាច់ញាតិ នោះទេ។ ប្រភពខ្លះលើកឡើងថា ស្រ្តីវ័យកណ្តាល ដែលកំពុងជួយជ្រោមជ្រែង ហើយមានទំនាក់ទំនងស្ងាត់ៗ ជាមួយលោក អ៊ុន សុធា នោះ អាចជាអ្នកដែល ស្រឡាញ់ ចង់បានបេះដូង តារារូបនេះ ទើបបានជាស្រ្តីនោះ ហ៊ានចំណាយលុយ ទាំងដៃៗ ឧបត្ថម្ភយ៉ាងដូច្នេះ។

កាលពីរសៀលថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺជុំវិញព័ត៌មាន លេចឮខាងលើនេះ ពីលោក អ៊ុន សុធា បាននៅឡើយទេ។ គេហទំព័រ LookingTODAY នឹងព្យាយាមស្វែងរក ការបំភ្លឺពីលោក អ៊ុន សុធា នៅពេលក្រោយដើម្បី ឱ្យអ្នកគាំទ្រ បានដឹងច្បាស់ពីរឿងនេះ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម