នាងអ៊ុំ គន្ធាអំពាវនាវ រកការផ្តល់ ឱកាសបានច្រៀង តាមទូរទស្សន៍
រាជធានីភ្នំពេញ ៖ ក្រោយពីចាកចេញ ពីមណ្ឌលកែប្រែ គ្រឿងញៀនមក អតីតតារាចម្រៀងយេយេ នាងអ៊ុំ គន្ធា បានអំពាវនាវដល់ បណ្តាស្ថានីយ ទូរទស្សន៍នានា ផ្តល់ឱកាសឱ្យនាង បានច្រៀងឡើងវិញ ខណៈពេលដែល សុខភាពរបស់នាង បានប្រសើរជាងមុន ។
នាងអ៊ុំ គន្ធា ធ្លាក់ខ្លួនញៀនថ្នាំដល់កម្រិត និងផ្ទុកមេរោគ កាចសាហាវនៅក្នុងខ្លួន បន្ទាប់ពីនាងបាក់បែក ចំណងអាពាហ៍ពិពាហ៍ ជាមួយលោក ផាន សុផាត ។ ភាពរុងរឿងនៃជីវិត ជាតារាចម្រៀងរបស់នាង បានធ្លាក់ក្រខ្សត់ រហូតដល់ថ្នាក់បេះត្រកួន និងរាវខ្យង ខ្ចៅ លក់ដើម្បីចិញ្ចឹមម្តាយ និងកូនពីរនាក់ក្នុងបន្ទុក ។
អតីតតារាចម្រៀងអ៊ុំ គន្ធា ត្រូវក្រុមគ្រួសារ រួមសហការជាមួយ សមាគមសិល្បករខ្មែរ ដែលមានលោក សុះ ម៉ាច ជាប្រធាននាំយក ទៅមណ្ឌលកែប្រែ ដើម្បីធ្វើយ៉ាងណា ឲ្យនាងទទួលបាន សភាពដូចធម្មតាវិញ ។ ក្រោយពីបានចូល មណ្ឌលក្រែប្រែ គ្រឿងញៀន មួយរយៈមក នាងអ៊ុំ គន្ធា បានវិលមករក សភាពដើមវិញ ហើយនាងបានអង្វរករ ដល់ក្រុមគ្រួសារ ត្រឡប់ទៅផ្ទះវិញ ដើម្បីរកការងារធ្វើ សម្រាប់ផ្គត់ផ្គង់គ្រួសារ ។
ការថែរក្សាសុខភាព និងព្យាយាមផ្តាច់ចេញឲ្យឆ្ងាយ ពីសារជាតិញៀន ធ្វើឱ្យនាងអ៊ុំ គន្ធា វិលមកសភាពដើមវិញ ។ ទន្ទឹមនេះនាង បានអំពាវនាវដល់ ស្ថានីយទូរទស្សន៍នានា ផ្តល់ឱកាសដល់នាង បានចូលរួមច្រៀងផង ដើម្បីបានកម្រៃចិញ្ចឹមជីវិត ។
ប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច អះអាងប្រាប់កោះសន្តិភាព តាមទូរស័ព្ទកាលពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ថា បច្ចុប្បន្ន អ្នកនាង អ៊ុំ គន្ធា បានវិលមករក សភាពដើមច្រើនហើយ បន្ទាប់ពីនាងចេញ ពីមណ្ឌលក្រែប្រែ មួយរយៈមកនេះ ។ ឆ្លងកាត់ការលំបាក ទីបំផុតនាង អ៊ុំ គន្ធា ត្រូវអង្គការមួយ ដែលតែងតែផ្តល់ថ្នាំ ឲ្យនាងលេបជារៀងរាល់ខែ ទទួលយកឲ្យទៅ ធ្វើការនៅទីនោះ ដោយក្នុងមួយខែ បានប្រាក់៣០០ដុល្លារ ។ ទន្ទឹមនឹងទទួលបាន ប្រាក់ខែពីអង្គការនោះ នាងអ៊ុំ គន្ធា ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន១០០ដុល្លារ បន្ថែមទៀត សម្រាប់ការសិក្សា របស់កូននាង ពីមិត្តភក្តិម្នាក់ របស់លោក ។
បើតាមការបញ្ជាក់ពីលោក សុះ ម៉ាច បើទោះបីជានាង អ៊ុំ គន្ធា ទទួលបានប្រាក់ខែ ក្នុងកម្រិតនោះក៏ដោយ ក៏វានៅមិនទាន់ អាចឆ្លើយតបបាន សម្រាប់ការផ្គត់ផ្គង់ ជីវភាពគ្រួសារនាងទេ ។ ដូច្នេះហើយនាងគន្ធា បានពឹងពាក់លោក សុះ ម៉ាច ជួយសុំបណ្តាស្ថានីយ ទូរទស្សន៍នានា ឲ្យផ្តល់ឱកាសដល់នាង ចូលរួមច្រៀង ដើម្បីបានប្រាក់កម្រៃ សម្រាប់ទប់ទល់ជីវភាព គ្រួសាររបស់នាង ។
ក្នុងនាមប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច អំពាវនាវដល់បណ្តា ស្ថានីយទូរទស្សន៍នានា ឱ្យផ្តល់ឱកាសដល់ នាង អ៊ុំ គន្ធា បានចូលរួមច្រៀងផង បន្ទាប់ពីនាងខកខាន អស់ជាច្រើនឆ្នាំមកហើយ ។
លោកសុះ ម៉ាច បញ្ជាក់ថា តាមតែលោកសង្កេត សុខភាពរបស់នាងអ៊ុំ គន្ធា ទំនងជាមិនមានបញ្ហា សម្រាប់ការឡើង ច្រៀងឡើយ ខណៈដែលសាច់ឈាម និងពណ៌សម្បុររបស់នាង ស្រស់ថ្លាជាងមុន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!