លោកតាវ័យ72ឆ្នាំធាក់ស៊ីក្លូខ្យល់គរតាមផ្លូវសន្លប់
រាជធានីភ្នំពេញ ៖ ដោយសារតែ ភាពក្រីក្រ លោកតា វ័យ៧២ឆ្នាំ ទៅហើយ នៅតែ ប្រកបរបរ ធាក់ស៊ីក្លូ រកកម្រៃហូបចុក តែមិនគ្រប់គ្រាន់ ក៏ខ្យល់គរតាមផ្លូវ ត្រូវសមត្ថកិច្ច និងសន្តិសុខ ឯកជន លើកដាក់ លើស៊ីក្លូ យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ សម្ភពក្រុង កាលពីវេលា ម៉ោង៥ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៩ ធ្នូ នៅមុខសណ្ឋាគារ អេនជេល ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាម ពិតទៅ របរធាក់ស៊ីក្លូ កំពុងបាត់បង់ អាជីពទៅហើយ បើមានខ្លះនោះ គ្រាន់តែជា ការអភិរក្ស សម្រាប់បម្រើ លើវិស័យទេសចរណ៍ តែប៉ុណ្ណោះ ។ ចំពោះឥរិយាបថ អ្នកជិះស៊ីក្លូវិញ ក៏ហាក់លែង ជាជម្រើស ទៀតហើយ ព្រោះយានយន្ត នានា បានចូលមកជំនួស ។ បើនិយាយពី លោកតាវិញ សម្រាប់អ្នកជិះ ក៏មិនហ៊ាន ហៅគាត់ជិះដែរ ដោយសារ គាត់ចាស់ គ្មានកម្លាំង ឯណាធាក់ស៊ីក្លូ តែនេះ ដោយសារ ស្ថានភាពជីវភាព ក៏បង្ខំឱ្យលោកតា ត្រូវតែត្រដាបត្រដួស ដើម្បីរកប្រាក់ ចិញ្ចឹមជីវិត និងគ្រួសារនោះ ។
ទាក់ទិននឹង តាស៊ីក្លូ តាមសន្តិសុខ យាមនៅ ក្បែរកន្លែង កើតហេតុ ឱ្យដឹងថា គេឃើញ លោកតា វ័យចំណាស់ម្នាក់នេះ ដើរអូសស៊ីក្លូ តាមផ្លូវ មិនបាន ឡើងធាក់ទេ ក្នុងទិសដៅ ពីត្បូង ទៅជើង តាមផ្លូវលេខ២១១ លុះមកដល់ ចំណុចខាងលើ ស្រាប់តែខ្យល់គរ ដួលសន្លប់ ស្តូកស្តឹង ត្រូវបាន អ្នកឃើញ ហេតុការណ៍ និងសមត្ថកិច្ចល្បាត ក្នុងមូលដ្ឋាន លើកដាក់ លើស៊ីក្លូ របស់គាត់ ដឹកយកទៅ ព្យាបាលនៅ មន្ទីរពេទ្យបង្អែក រាជធានី រួចបញ្ជូនបន្ត ទៅព្យាបាល នៅមន្ទីរពេទ្យ សម្ពពក្រុង ។ ពេលទៅដល់ មន្ទីរពេទ្យ លោកតា ក៏បានដឹងខ្លួនវិញ ។
លោកតាបាន រៀបរាប់ ដោយសំឡេង មិនសូវច្បាស់ថា គាត់ឈ្មោះ កង យីម អាយុ៧២ឆ្នាំ ស្នាក់នៅ សង្កាត់វាលវង់ ខណ្ឌ៧មករា មានស្រុកកំណើត នៅភូមិប្រស្រែ ឃុំសំណាញ់ ស្រុកអង្គរជ័យ ខេត្តកំពត មានប្រពន្ធ និងកូន៧នាក់ តែពួកគេ មានប្តីប្រពន្ធ អស់ហើយ ។
ជារៀងរាល់ថ្ងៃ គាត់ជួលស៊ីក្លូ ពីថៅកែ នៅខាងក្រោយ បណ្ណាគារ បាក់ទូក យកទៅធាក់ ក្នុងមួយថ្ងៃ បានប្រាក់ ពី៦.០០០រៀល ទៅ ៧.០០០រៀល សន្សំសំចៃ ទុកលុយ ផ្ញើទៅឱ្យយាយ នៅស្រុកកំណើតផង និងហូបចុក ខ្លួនឯងផង តែគាត់ មិនសូវហ៊ាន ហូបគ្រប់គ្រាន់ទេ ទើបមិនសូវ មានកម្លាំងពលំ ។ នៅព្រឹកកើតហេតុ គាត់បានភ្ញាក់ ទៅយកស៊ីក្លូ នៅផ្ទះថៅកែ រួចហើយ ក៏ដើរអូសស៊ីក្លូ មកដល់ចំណុច ខាងលើ ស្រាប់តែ ងងឹតមុខ ដួលតែម្តង ។ ពេលនេះ លោកតា កំពុងសម្រាក នៅក្នុងមន្ទីរពេទ្យ សម្ភពក្រុង ហើយមិនទាន់ មានសាច់ញាតិ ទៅមើលទេ ថែមទាំង អត់មានលុយ សម្រាប់ព្យាបាល ជំងឺទៀត ។
ទោះបីជាបែបណា មន្ទីរពេទ្យ ពិតជាសង្គ្រោះគាត់ ប៉ុន្តែអ្វីដែល គួរឱ្យខ្លោចផ្សា ក្នុងចិត្តនោះ គឺចំណាស់នេះ ទៅហើយ គាត់ពុំគប្បី មកប្រើកម្លាំង ធាក់ស៊ីក្លូទេ ប៉ុន្តែគាត់ ពិតជាគ្មាន ជម្រើសឡើយ ថ្វីបើមានកូន រហូតដល់ទៅ ៧នាក់ គួរណាស់កូនៗ អាចជួយគាត់បាន ផ្ទុយទៅវិញ សូម្បីតែយាយ នៅឯស្រុកកំណើត ក៏រង់ចាំលុយ ដែលលោកតា រកបាន មិនដល់១ម៉ឺនរៀលផង ក្នុង១ថ្ងៃ ផ្ញើទៅ ឱ្យចាយដែរ ។ ឱជីវិតអើយ...! ហេតុអ្វីក៏អយុត្តិធម៌ម្ល៉េះ សម្រាប់មនុស្សលោក ដែលមានវាសនា មិនដូចគ្នានោះ ។
សារពីកោះសន្តិភាព៖ «កោះសន្តិភាព សង្ឃឹមថា សប្បុរសជន ដែលមានឈាមជ័រ ជាខ្មែរ មានចិត្តមេត្តា សណ្តោស នឹងជួយបរិច្ចាគ ថវិកា ឬជាគ្រឿង ឧបភោគ បរិភោគ ដល់លោកតា ដើម្បីមានកម្លាំងពលំ ឡើងវិញ ទុកបន្តអាជីព តាមសម្មាអាជីវោ របស់គាត់ ទម្រាំដល់ ជីវិតចុងក្រោយ ។ តាមរយៈ កោះសន្តិភាព យើងខ្ញុំនឹង ប្រគល់ជូន ទៅគាត់ផ្ទាល់ដៃ តែម្តង ។ សូមអរគុណ៕»
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!