រថយន្តបែនដឹកដីបុក ស្ត្រី ២នាក់ម្តាយ-កូន ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកំពត៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងលើកំណាត់ផ្លូវ ជាតិលេខ៣ កំពត -ភ្នំពេញ កាលពីវេលាម៉ោង ៦ និង៤០នាទី ព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវបំបែក ចូលទៅ ការដ្ឋានចាក់ដី មួយកន្លែង ខាងជើងស្ពានព្រះពន្លា ចម្ងាយជាង ១០០ម៉ែត្រ ស្ថិតក្នុងភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដែលបង្កឡើង ដោយរថយន្តែបនដឹកដី បុកជាមួយម៉ូតូម៉ាក សេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បណ្តាលឱ្យស្ត្រី២នាក់ម្តាយ និងកូនស្លាប់យ៉ាងអាណោចអាធ័ម ឯ រថយន្តបង្កហេតុ វិញបានបន្ថែម ល្បឿនរត់ គេចចូលតាម ផ្លូវការដ្ឋាន បាត់ស្រមោល ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកសេ១០០កូរ៉េ គ្មានស្លាក លេខ បើកបរដោយស្ត្រីម្នាក់ ឌុបគ្នា ដែលគេអះអាងថាកូនស្រី ជាអ្នកឌុបម្តាយ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកក៏ស្រាប់តែ រថយន្តបែនដឹកដី មកដល់ បត់ចូលការដ្ឋានចាក់ដី ក៏បុកជាម៉ូតូជនរងគ្រោះ បណ្តាលឱ្យដាច់ ម៉ូតូជាច្រើនកំណាត់ ចំណែកឯស្ត្រី២នាក់ដែល ជិះម៉ូតូវិញត្រូវ រថយន្តបុក ហើយកិនពីលើ បណ្តាលឱ្យធ្លាយ ខួរស្លាប់ភ្លាមៗយ៉ាង អាណោចអាធ័មបំផុត ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះជាម្តាយមានឈ្មោះ ជុំ សាន អាយុ៤២ឆ្នាំ ឯកូនស្រីឈ្មោះ ឆឹង ស្រីមុំ អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ។ ចំណែកឯ សពជនរងគ្រោះ ទាំង២ត្រូវបាន ក្រុមគ្រួសារហៅរថយន្តពេទ្យ ដឹកទៅ តំកល់នៅវត្តព្រៃគុម្ព ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា រថយន្តបង្កហេតុម៉ាក SCANLA មានលេខ១៣E កាប៊ីនពណ៌ឆ្នូត.ស ខាងលើកញ្ចក់មានបិទស្លាក ក្រសួង ការពារជាតិ ត្រូវអ្នកបើកបរ ចតទុកចោល នៅក្នុងការដ្ឋានចាក់ដី រួចរត់គេចខ្លួនបាត់ ។
ក្រោយពីពិនិត្យ និងវាស់វែងរួចរាល់ហើយ សមត្ថកិច្ចបាននាំយករថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះទៅ រក្សាទុកនៅ ការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕
ស្ត្រីរងគ្រោះ២នាក់ម្តាយ-កូនស្លាប់យ៉ាងអាណោចអាធ័ម
ទិដ្ឋភាពកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍
រថយន្តបែនដឹកដីបង្កហេតុ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!