ចាប់ជនល្មោភកាម ចាប់រំលោភ ក្មេងស្រី អាយុ១៤ឆ្នាំ

 
 

កំពង់ឆ្នាំង ៖ យុវជនម្នាក់ ត្រូវបានមន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្ត ចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ តាមពាក្យប្តឹងចោទ ប្រកាន់ពី ឪពុក-ម្តាយ ក្មេងស្រីរងគ្រោះថា បានចាប់រំលោភកូនស្រី គាត់អាយុ១៤ឆ្នាំ បានសម្រេចកាលពីយប់ថ្ងៃទី១៧ ខែធ្នូ នៅចំណុច វិហារចាស់ ស្ថិតក្នុងភូមិកាន់យួរ ឃុំមេលំ ស្រុកបរិបូរណ៍ ខណៈដែលជនសង្ស័យរូបនោះ ជូនក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះវិញ ។

មន្រ្តីនគរបាលនៃ ស្នងការដ្ឋាន នគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យក្នុងការចាប់រំលោភ ក្មេងស្រី ជាអនីតិជន រូបនោះមាន ឈ្មោះ ហ៊ី សុខចាន់ អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិជំទាវ បុត្រី ឃុំផ្សារ ស្រុកបរិបូរណ៍ ចំណែកក្មេងស្រីរងគ្រោះមាន អាយុ១៤ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ។

កាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៤ ក្មេងស្រីរងគ្រោះ បានទៅស៊ីឈ្នួលច្រូតស្រូវអោយ ឈ្មោះ អ៊ិន មន នៅភូមិជាមួយគ្នា ក្នុងពេលនោះដែរឈ្មោះ ហ៊ី សុខចាន់ ក៏ត្រូវបានឈ្មោះអ៊ិន មន ជួលឱ្យទៅ បោកស្រូវដែរ ព្រោះឈ្មោះនេះ មានម៉ាស៊ីនបោកស្រូវ ។

លុះដល់ម៉ោងជិត៨យប់ ក្មេងស្រីរងគ្រោះ ត្រូវត្រឡប់មកផ្ទះវិញ ពេលនោះម្ចាស់ស្រែក៏ បានឱ្យ មនុស្ស ជូនក្មេងស្រីនោះ មកផ្ទះវិញ ដែលមានគ្នាទាំងអស់៦នាក់ (ប្រុស៣ ស្រី៣) ក្នុងនោះ មានក្មេង ស្រីរងគ្រោះដែរ ។ ពេលជូនមក ដល់វិហារចាស់ ស្រាប់តែ នារី២នាក់ ផ្សេងទៀតបានប្រាប់ថា ភ្លេចកាបូប ហើយក៏បានត្រឡប់មក យកកាបូបវិញ ជាមួយមនុស្ស ប្រុស២នាក់ទៀតផង ពេលនោះនៅ សល់តែក្មេងស្រីរងគ្រោះ និងជនសង្ស័យតែ ២នាក់ប៉ុណ្ណោះ ។ 

ពេលឃើញឱកាសស្ងាត់ ជនសង្ស័យឈ្មោះ ហ៊ី សុខចាន់ បានលួងលោមសុំ ស្រឡាញ់នាង តែនាង ប្រកែកថា អត់ទេ ព្រោះនាងនៅរៀន ជនសង្ស័យរូបនោះបានចាប់នាងរំលោភ រហូត បានសម្រេច ហើយបន្ទាប់មក ជនសង្ស័យបានជូន ក្មេងស្រីរងគ្រោះទៅ ដល់ក្រោយផ្ទះ នាងហើយគេច ខ្លួនមក ផ្ទះវិញ ។ លុះព្រឹកស្អែកឡើង ក្មេងស្រីរងគ្រោះបាន ប្រាប់ឪពុកមារបស់ខ្លួន បន្ទាប់មក ឪពុកមា របស់នាងក៏បាន ទូរសព្ទ័ទៅប្រាប់ម្តាយនាង ដែលទៅធ្វើការ នៅឯទន្លេ ទើបនៅថ្ងៃទី ១៩ ខែធ្នូ ម្តាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យប្តឹង ទើបសមត្ថកិច្ចចាប់ ឃាត់ខ្លួនជនសង្ស័យ នៅព្រឹកថ្ងៃទី២០ ខែធ្នូ នេះតែម្តង ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់នាងរំលោភពិតប្រាកដមែន ហើយត្រូវ បានសមត្ថកិច្ច នគរបាលកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម