ភ្លើងឆេះ អាគារចាស់នៅក្នុង អគ្គ នាយកដ្ឋាន អន្តោប្រវេសន៍ នៅមុខ ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ

 
 

ភ្នំពេញ ៖ អគ្គិភ័យ បានឆេះអាគារចាស់ នៅផ្នែកខាងក្រោយ នៃអគ្គនាយដ្ឋាន អន្តោប្រវេសន៍ ដែលមាន ទីតាំង ស្ថិតនៅ តាមផ្លូវ សហព័ន្ធ រុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទល់មុខ ព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ នាវេលា ម៉ោងប្រមាណ ៤៖៥០ នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៤នេះ ។

មន្រ្តីនគរបាល ខណ្ឌពោធិ៍សែនជ័យ បានថ្លែងបញ្ជាក់ថា អាគារចាស់ ដែលស្ថិតនៅ ខាងក្រោយ នៃអគ្គ នាយកដ្ឋាន ត្រូវបានភ្លើងឆាបឆេះ ប៉ុន្តែភ្លាមៗនោះ កម្លាំងនគរបាល មូលដ្ឋាន អាជ្ញាធរ និងរថយន្ត ពន្លត់អគ្គិភ័យ ចំនួន១១គ្រឿង ក្នុងនោះរថយន្តរបស់អង្គភាព ៧១១ នៃ កង ពលតូចលេខ៧០ ចំនួន២ គ្រឿង បានចេញទៅជួយបាញ់ពន្លត់ ប៉ុន្តែប្រើអស់ ចំនួន៦គ្រឿង រហូតរលត់ទាំងស្រុងនាល្ងាច ថ្ងៃដដែល នេះ។

យ៉ាងណាក៏ដោយ មិនដឹងថា តើការឆេះនេះ បណ្តាល មកពីមូលហេតុអ្វីនោះឡើយ ហើយចំពោះ គ្រោះអគ្គិភ័យ ខាងលើនេះ មិនបណ្តាល ឲ្យ ខូចខាត និងឆេះឯកសារ នៅក្នុងអាគារនោះឡើយ ពោលជាការឆេះអាគារ ចាស់ទ្រុឌទ្រោមប៉ុណ្ណោះ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម