ហិង្សារវាងអ្នកយកព័ត៌មាន ពេល យប់ ជាមួយអាណិកជនខ្មែរ- អាមេរិក បង្កឱ្យមានស្នូរផ្ទុះអាវុធ

 
 

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ ខណៈក្រុមអ្នកកាសែត ក្នុងនោះមាន អ្នកយកព័តមាន CNC , CEN និងហង្សមាស ពេលយប់ បានផ្ទុះជម្លោះ ជាមួយអាណិកជន ខ្មែរ៣នាក់ ជិះរថយន្តម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ នគរបាល 2-827I មួយគ្រឿង រហូតឈានដល់ ផ្ទុះអាវុធ៣-៤គ្រាប់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៥០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ធ្នូ ២០១៤ នេះ ស្ថិតនៅចំណុច ខាងជើងរង្វង់មូលវត្តភ្នំ ។ ទោះបីជាយ៉ាងណា មិនមានអ្នករងរបួស ឬគ្រោះថ្នាក់ដល់ អាយុជីវិតនោះឡើយ ។

ប្រភពបានឱ្យដឹងថា ខាងអ្នកកាសែត ៣អង្គភាពនោះ បានធ្វើការចោទប្រកាន់ ទៅលើក្រុមអាណិកជន ខ្មែរ៣នាក់នោះថា បានវាយបំផ្លាញ សម្ភាររបស់ពួកគេ ។ ចំណែកឯខាងភាគី អាណិកជន បានបដិសេធ មិនបានធ្វើរឿងនេះទេ ។

ប្រភពបន្តថា មូលហេតុដែលពួកគេ ឈ្លោះគ្នាបែបនេះ គឺខាងក្រុមអ្នកកាសែត បានចោទប្រកាន់ ខាងអាណិកជនទៀតថា បានបង្ក គ្រោះថ្នាក់ចរាចរណ៍ រួចព្យាយាមគេច តែខាងអាណិកជន បានឆ្លើយថា ពួកគេមិនបានបុកទេ ដោយគ្រាន់តែ ឈប់រថយន្ត មើលតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំពួកគេទាំងអស់ បញ្ជូនទៅប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីសាកសួរ និងដោះស្រាយតាមផ្លូវច្បាប់ ៕


ទិដ្ឋភាពភ្ញាក់ផ្អើល ក្រោយពេលកើតហេតុ













ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម