ពលរដ្ឋនៅតែនាំគ្នាមកធ្វើតេស្តឈាម ចំនួនអ្នកឆ្លងអេដស៍ត្រូវបានបិទ បាំងរក្សាត្រឹម១០៦នាក់
ខេត្តបាត់ដំបង៖ ការភ្ញាក់ផ្អើលពីការឆ្លងមេរោគអេដស៍នៅក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ដែលធ្វើឱ្យ រំជើបរំជួលយ៉ាងខ្លាំងនោះ រហូតមក ដល់ថ្ងៃទី១៩ ធ្នូ ប្រជាពលរដ្ឋនៅតែនាំគ្នា មកធ្វើតេស្តឈាមរក មេរោគអេដស៍គ្រប់ៗគ្នា និងពោរពេញដោយការ ព្រួយបារម្ភផងដែរ តែចំនួន អ្នកមកធ្វើតេស្តឈាម គិតត្រឹមរសៀលថ្ងៃ១៩ ធ្នូ គឺមានការថយចុះ ។ ប៉ុន្តែចំពោះព័ត៌មានពី តួលេខដែលបានរកឃើញ បន្ថែមទៅលើចំនួន ១០៦ នាក់ ដែលសង្ស័យឆ្លង មេរោគអេដស៍នោះមិនត្រូវ បានទម្លាយឱ្យអ្នករាយការណ៍ ព័ត៌មានតទៅទៀតទេ ដែលវិធានការនេះដើម្បីទប់ស្កាត់ការកើត ចលាចលកាន់ តែធ្ងន់ធ្ងរ ។
លោក អឹុម ចិត្រា នាយកការិយាល័យសុខាភិបាលប្រតិបត្តិស្រុកសង្កែ បានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែធ្នូ មានប្រជាពលរដ្ឋមកច្រើន និងទទួលបានការយល់ដឹង បន្ថែមទៀត តាមរយៈវត្តមាន លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលសុំកុំឱ្យមានការព្រួយបារម្ភ ដោយទុកឱ្យមន្ត្រី ជំនាញតាមដានស្រាវជ្រាវ រកមូលហេតុពិតប្រាកដ នៃការ ឆ្លង និងប្រភេទមេរោគនេះ ឱ្យបានច្បាស់លាស់សិន ។
លោក ឈឿម វ៉ាត ដែលមានបន្ទុកគ្រួសារ ៤នាក់ គឺប្តី ប្រពន្ធ និងកូន២នាក់ ហើយនាំគ្នាមកពិនិត្យ នៅរសៀលថ្ងៃទី១៩ ធ្នូ និយាយថា លោក មិនជឿថាក្នុង ខ្លួនរបស់លោក និងក្រុមគ្រួសារមាន ផ្ទុកមេរោគនេះទេ តែដោយការសង្ស័យ និងមានក្តីបារម្ភក្រែងដឹង មិនអស់ដោយ ប្រការណាមួយនោះ ពេលនេះត្រូវតែមកពិនិត្យ ឱ្យឃើញជាក់ស្តែងតែម្តងទៅ កុំឱ្យមាន ការសង្ស័យអ្វីទៀត ហើយបានពិនិត្យរួចហើយ គឺពិត ជា គ្មានមេរោគនេះនៅក្នុងខ្លួន និងក្រុមគ្រួសារមែន ទើបលោកអស់ការសង្ស័យ ។
លោក ស៊ូ សានិត ប្រធានមជ្ឈមណ្ឌលការពារជំងឺឆ្លង មេរោគអេដស៍ និងរោគសើស្បែកខេត្តបាត់ដំបង បានបញ្ជាក់ដែរថាចំនួនពលរដ្ឋដែល បានមកធ្វើតេស្តឈាម ក្នុងថ្ងៃ១៩ ធ្នូ មានការថយចុះគឺ មានប្រមាណ២០០នាក់ ប៉ុណ្ណោះ តែកាលពីថ្ងៃ១៧ ធ្នូ មានប្រមាណ៣០០នាក់ ។ ចំពោះលទ្ធផលវិជ្ជមាន នោះស្ទើរតែគ្មាន ព្រោះអ្វីៗអាចវិលទៅរកភាព ល្អប្រសើរបន្តិចម្តងៗពីមួយ ថ្ងៃទៅ មួយថ្ងៃ ឯតួលេខដែលវិជ្ជមាន សុំរក្សាដដែល គឺចំនួន១០៦នាក់ ។ លោកបញ្ជាក់ថា នៅថ្ងៃទី២០ ធ្នូ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះមកសាក សួរសុខទុក្ខ និងជួយពង្រឹង ស្មារតីចំពោះ ព័ត៌មានភ្ញាក់ផ្អើលកន្លងមកនេះ ហើយអ្វីៗអាចមានភាពល្អ ប្រសើរឡើងវិញនៅពេល មន្ត្រីជំនាញ ជាតិ និងអន្តរជាតិកំពុង ពិនិត្យស្រាវជ្រាវបន្ត ។
កាលពីថ្ងៃទី១៨ ធ្នូ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទាក់ទិនទៅនឹងការភ្ញាក់ផ្អើលពី ការឆ្លងមេរោគអេដស៍រហូត ដល់ជាង ១០០នាក់ តែក្នុងរយៈពេល ប៉ុន្មានថ្ងៃនោះថាមិន គួរឱ្យជឿទេ ព្រោះវាធ្ងន់ធ្ងរពេក ។ ទោះបីជាបែបណា សម្តេចតេជោបានជំរុញ ឱ្យក្រុមមន្ត្រី ជំនាញធ្វើការផ្ទៀងផ្ទាត់ឱ្យ បានច្បាស់លាស់ពីការធ្វើ តេស្តឈាមរក មេរោគអេដស៍នេះថា តើជាការឆ្លង មេរោគអេដស៍មែន ឬបែបណា ?
ប្រជាពលរដ្ឋនៅតែនាំគ្នាមកធ្វើតេស្តឈាមរកមេរោគអេដស៍គ្រប់ៗគ្នា
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!