អេឡិច ច័ន្ទត្រា រងការ​ រិះគន់រឿង យកស្រា ដាក់លើនំ ខួបកំណើត

 
 

ភ្នំពេញ៖ នៅក្នុងពិធីជប់លៀង ខួបកំណើត របស់តារាសម្តែង លោក អេឡិច ច័ន្ទត្រា កាលពីរាត្រី យប់ថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះ បានទទួលរង ទាំងការសាទរ សប្បាយរីករាយ និងការរិះគន់ពីសំណាក់ ទស្សនិកជនទៅ លើលោកយ៉ាងចាស់ ដៃទាក់ទងទៅ និងការតុបតែង នំខួបកំណើត ដោយយកស្រា មកដាក់លើនំ ខួបកំណើត ។

ជាទូទៅសម្រាប់ ពិធីខួបកំណើត របស់អ្នកសិល្បៈម្តងៗ គេសង្កេតឃើញថា តារាទាំងអស់នោះ រមែងតែងតែយក ចិត្តទុកដាក់ រចនាម៉ូដនំ ខួបកំណើត ឲ្យប្លែក និងស្រស់ស្អាតដោយ តារាស្រីៗ តែងតែតុបតែងនំ ខួបកំណើតបែប Cuteៗ ប៉ុន្តែដោយឡែក សម្រាប់ពិធីករ រូបសង្ហា លោក អេឡិច ច័ន្ទត្រា វិញបែរជា រំលេចរូបនំ ខួបកំណើត ដែលមានដាក់បញ្ចូល ជាមួយដបស្រា Johnnie Walker Platinum ដែលធ្វើឲ្យ ទស្សនិកជនមួយចំនួន បានសម្តែង ការមិនពេញចិត្ត ទៅលើការ យកដបស្រា ទៅដាក់នៅលើនំ ខួបកំណើតរបស់ លោកឡើយ ។

តាមរយៈការរៀបចំ ពិធីជប់លៀង ខួបកំណើត របស់ លោក អេឡិច ច័ន្ទត្រា កាលពី២ថ្ងៃមុននោះ មានទស្សនិកជន ជាច្រើន បានពោលពាក្យរិះគន់ ដោយមិនសំចៃមាត់ ទៅលើបុរសសង្ហា សាច់សរូបនេះ ដែលបានរំលេចដបស្រា ដាក់លើនំខួបកំណើត ដោយបើកចំហ ដែលមើលទៅលោក ហាក់ដូចជាឲ្យ តម្លៃទៅលើស្រា ខ្លាំងណាស់ ។

អ្នកដែលគាំទ្រ លោក អេឡិច ច័ន្ទត្រា បានធ្វើការរិះគន់ ដោយចំៗថា ក្នុងនាមលោក ជាអ្នកសិល្បៈ មួយរូបគួរណាស់ តែធ្វើជាគំរូល្អ សម្រាប់សង្គម ក៏ដូចជាទស្សនិកជន តែផ្ទុយទៅវិញ លោកបែរជា បង្ហាញគំរូមិន ល្អដល់យុវវ័យ ទៅវិញ ដោយលោកបែរ សម្ញែងដបស្រា យ៉ាងបើកចំហរ យកមក ដាក់នៅលើនំខួប ហាក់ដូចជា ចេតនាមួយ ដែលចង់ឲ្យទស្សនិកជន បានឃើញថា សម្រាប់ពិធីជប់ លៀងខួប លោកគឺមាន ស្រាជាធំយ៉ាងដូច្នេះ ជាទូទៅសម្រាប់ ការរៀបចំ នំខួបភាគច្រើន គេតែងតែរំលេចរូប និងតុបតែងអ្វីដែល ល្អៗសម្រាប់ ជីវិតរបស់គេ តែពិធីករ រូបនេះបែរជា ដាក់ដបស្រាទៅវិញ ។

បើទោះបីជា តារាប្រុសរូបនេះ បានយកដបស្រាមកដាក់ នៅលើនំខួបកំណើត កាលពីពេលថ្មីៗនេះ ក៏ដោយ ប៉ុន្តែម្ចាស់សាម៉ី ខ្លួនមិនបាន បញ្ជាក់ពីអត្ថន័យ និងមូលហេតុដែល លោករចនានំបែបនោះ ប្រាប់ទៅដល់ភ្ញៀវ ឫក៏ទស្សនិកជន ដែលគាំទ្រលោក ឲ្យបានយល់ឡើយ ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម