លោកយាយ អាយុ៨៥ឆ្នាំ ដើររើស ផ្លែពុទ្រាទុំជ្រុះ លក់យក លុយ ចិញ្ចឹម ចៅ ទាំងមានជំងឺ
ពោធិ៍សាត់ ៖ លោកយាយ ឈុំ អែម អាយុ៨៥ឆ្នាំ រស់នៅក្នុងខ្ទមកំសត់ ស្ថិតក្នុង ភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់់ លើដីរបស់អ្នកស្រុក ហើយខ្ទម និងដីនោះគឺ អ្នកជិតខាង ឲ្យរូបគាត់រស់ នៅសព្វថ្ងៃនេះ។
ស្ថិតក្នុងស្ថានភាព មានជំងឺលើសឈាម ពិការដៃ និងជើង ក្នុងអំឡុងឆ្នាំនេះ លោកយាយនៅតែខិតខំ ដើររើសផ្លែពុទ្រា ដែលទំជ្រុះ យកមកលាងទឹក ដើម្បីយកទៅលក់ គ្រាន់បានកម្រៃ បន្តិចបន្តួច សម្រាប់ទុក ទិញអង្ករហូប និងចិញ្ចឹម ចៅៗតូចៗ ដែលនៅក្នុងបន្ទុក របស់លោកយាយ ។
លោកយាយ ឈុំ អែម បានរៀបរាប់ ទាំងទឹកភ្នែកថា កាលពីឆ្នាំកន្លងទៅ ពេលដែលលោកយាយ នៅមាន សុខភាពធម្មតា ដើរបាន លោកយាយតែង តែធ្វើនំអន្សម ធ្វើចេកចៀន ដើរលក់នៅតាមភូមិ ជារៀងរាល់ថ្ងៃ គ្រាន់បានកម្រៃ បន្តិបន្តួចចិញ្ចឹមជីវិត ។ ប៉ុន្តែរហូតមក ដល់ឆ្នាំ២០១៤នេះ លោកយាយក៍បាន ធ្លាក់ខ្លួន ពិការដៃ និងជើងដោយសារ ជម្ងឺលើសឈាមតែម្តង ម្លោះហើយលោក យាយសព្វថ្ងៃនេះ បានត្រឹមតែចុះរំកល់ខ្លួន មករើសផ្លែពុទ្រា ដែលទុំជ្រុះនៅ ក្បែរខ្ទម របស់លោកយាយ តែប៉ុណ្ណោះសម្រាប់ ទុកលក់យក កម្រៃចិញ្ចឹមជីវិត។
តាមរយះមជ្ឈមណ្ឌល ពត័មានដើមអម្ពិល លោកយាយ ក៍បានលើក ម្រាមដៃដប់ ដង្ហោយរកជំនួយ ពីសប្បុរសជន នានាដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!