ឆេះឡដ៍ លីងកាហ្វេ មួយប្រាវ បង្កការភ្ញាក់ផ្អើល សង្កាត់ច្បារអំពៅ
ភ្នំពេញ ៖ ហេតុការណ៍ផ្អើល រត់ជាន់ជើងគ្នាមួយប្រាវ ដោយសារឆ្លង ចរន្តអគ្គិសនី បណ្តាលឲ្យ ឆេះបំពង់ជ័រ ហើយរាល ដាលដល់គំនរ អូសនៅមាត់ឡ សម្រាប់លីងកាហ្វេ ប៉ុន្តែ ត្រូវបានប្រជាពលរដ្ឋ នៅក្បែរខាង រួមទាំងរថយន្ត ពន្លត់អគ្គិភ័យ ជួយពន្លត់ទាន់ ពេលវេលា មិនបណ្តាលឲ្យ រាលដាលធំដុំ នោះឡើយ ។
ករណីទុស្សេខ្សែភ្លើងនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ នៅតាម បណ្ដោយផ្លូវលេខ ៣៧៦ ក្រុមទី៣ ផ្ទះលេខ៣ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
លោក ពៅ ហួត ចៅសង្កាត់ ច្បារអំពៅទី១ ដែលបានចុះ អន្តរាគមន៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះលីងកាហ្វេ ឈ្មោះ ស ប៉ៅ ភេទប្រុស អាយុ ៤០ឆ្នាំ ក្នុងការឆេះនេះ បណ្ដាលឱ្យខូចខាត ទ្រព្យសម្បត្ដិបន្ដិចបន្ដួច ក្នុងផ្ទះ តែមិន បណ្ដាលឱ្យមាន គ្រោះថ្នាក់ ដល់មនុស្សនោះទេ ។
នាយប៉ុស្ដិ៍នគរបាល ច្បារអំពៅទី១ លោក ហ៊ុន សុផល បានឱ្យដឹងថា ករណីនេះគឺកើតឡើង ដោយសារទុស្សេ ខ្សែភ្លើងនៅចំណុច ឡដ៍លីងកាហ្វេ នៅជាន់ទី២ ខណ:ម្ចាស់ មិននៅផ្ទះទេ ហើយក៏គ្មានការ លីងកាហ្វេដែរ នៅម៉ោងកើតហេតុនោះ ។ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឱ្យ មានគ្រោះថ្នាក់ និងឆេះ រាលដាលដល់កន្លែង ផ្សេងនោះឡើយ។ ក្នុងនោះរថយន្ដ ពន្លត់អគ្គិភ័យ ដែលប្រចាំការ នៅខណ្ឌច្បារអំពៅ បានចេញអន្ដរាគមន៍ បាញ់ទឹកពន្លត់ អស់មួយរថយន្ដ ទើបរលត់ជាស្ថាពរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!