ចម្ងល់ ពីប្រិយមិត្ត ខ្មែរឡូត៖ ពាក់ព័ន្ធ នឹង រឿងឆ្លងមេរោគ អេដស៍ ដល់ មនុស្សជាច្រើន ក្នុងខេត្ដ បាត់ដំបង

 
 

បាត់ដំបង៖ រឿងរ៉ាវមួយដែល ទាក់ទងទៅនិង ប្រជាពលរដ្ឋ ទាំងចាស់ ទាំងក្មេង ជាច្រើនរយនាក់ នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើតេស្តឈាម និងរកឃើញថា មានផ្ទុកមេរោគអេដស៍ បានក្លាយជា ចំណុចមួយ ដ៏ក្តៅគគុក និងទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់ប្រជាជន ជាច្រើនក្នុង ប្រទេសកម្ពុជា ក៏ព្រោះតែនេះ ជាករណីមួយ ដែលមិនធ្លាប់មាន ពីមុនមក។

ក៏ព្រោះតែ មកទល់និង ពេលនេះដំណើរ ដើមទងដែល ធ្វើឲ្យមានមេរោគ អេដស៍ ឆ្លងទៅមនុស្ស ជាច្រើននាក់ បែបនេះ មិនទាន់ត្រូវបាន បញ្ជាក់ឲ្យច្បាស់ ទើបធ្វើឲ្យមាន មនុស្សជាច្រើន មានចម្ងល់ ពាក់ព័ន្ធនិង ករណីនេះ ដោយយើងគ្រាន់តែ ដឹងថាគ្រូពេទ្យ ប្រចាំឃុំនោះ ដែលមានឈ្មោះថា យ៉ែម ជ្រិន គឺជាអ្នកទទួល ខុសត្រូវចំពោះ ករណីនេះ ហើយរូបគាត់ក៏ ត្រូវបានប៉ូលីស ចាប់ខ្លួន រួចហើយដើម្បី ធ្វើការសាកសួរ ផងដែរ។

ក្នុងនោះប្រិយមិត្ត របស់ខ្មែរឡូត យើងម្នាក់បាន បង្ហាញអំពី ចម្ងល់ក៏ដូចជា ការស្នើសុំ ដ៏មានហេតុផល មួយដោយ រូបគាត់លើកឡើងថា “សម្រាប់ខ្ញុំ យល់ថា មេរោគអេដស៍ នឹងស្លាប់ ក្រោយពេលដែល វាចេញក្រៅ ពីខ្លួនមនុស្ស បានប៉ុន្មាននាទី ប៉ុណ្ណោះ ដូច្នេះការ ចម្លងមេរោគ បែបនេះទៅកាន់ មនុស្សជាច្រើន នាក់នៅក្នុងឃុំ ពិតជាមិនគួរ ឲ្យជឿ ម្យ៉ាងវិញទៀត តើគ្រូពេទ្យនោះ បានស៊ឺរ៉ាំងដែល មានផ្ទុកមេរោគ អេដស៍ នេះមកពីណា? ដូច្នេះជាចុងក្រោយ ខ្ញុំសំណូមពរ ឲ្យអាជ្ញាធរមាន សមត្ថកិច្ច ជួយពិនិត្យឈាម ទៅដល់ ក្រុមគ្រួសារគ្រូពេទ្យនេះ និង បុគ្គល ជាគ្រូពេទ្យម្នាក់ នេះផងដែរ ហើយប្រសិនបើ រកឃើញថា គាត់មានផ្ទុកមេរោគ អេដស៍ ដែរនោះ នេះមាន ន័យថា គាត់មានចេតនា ចម្លងមេរោគនេះ ទៅកាន់មនុស្សដទៃៗ ទៀតហើយ”។

នេះគឺជាការ លើកឡើងក៏ ដូចជាការស្នើសុំ មួយរបស់ ប្រិយមិត្តខ្មែរឡូត ដើម្បីស្វែងរក មូលហេតុពិត ដែលធ្វើឲ្យប្រជាជន ជាច្រើនរងគ្រោះ អកុសលដោយ មិនដឹងខ្លួនបែបនេះ។

បើតាមអ្នកជំនាញ ផ្នែកសុខភាព របស់ចក្រភពអង់គ្លេស បានបញ្ជាក់ថា មេរោគអេដស៍ (HIV) អាចមានជីវិត រស់នៅ ក្នុងស៊ឺរ៉ាំង បានដល់ ៤សប្តាហ៍ បន្ទាប់ពីឈាម ដែលមានផ្ទុក មេរោគនេះ ត្រូវបានបូម បញ្ចូលក្នុងស៊ឺរ៉ាំង ហើយម្យ៉ាងវិញទៀត ប្រសិនបើស៊ឺរ៉ាំង ទាំងនោះត្រូវ បានទុកដាក់ ក្នុងសីតុណ្ហភាព ក្រោម ៤អង្សាសេ នោះមេរោគ អេដស៍ និងអាចរស់នៅ បានកាន់តែយូរ តែបើទុកនៅ ក្នុងសីតុណ្ហភាព ចាប់ពី ២៧ទៅដល់ ៣៧អង្សាសេ នោះវានឹង អាចមានជីវិត មិនលើស ពី៧ថ្ងៃឡើយ៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?


រូបភាពៈ មណ្ឌលសុខភាព ក្នុងឃុំរកា ដែលមានប្រជាជន ជាច្រើនបានផ្អើល នាំគ្នាមកពិនិត្យ ឈាមនៅទីនេះ


រូបភាពៈ គ្រូពេទ្យ យ៉ែម ជ្រិន ដែលជាជន សង្ស័យពាក់ព័ន្ធ និងករណីនេះ

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម