គួរឲ្យសង្វេគ​! ទារិកា ម្នាក់ ត្រូវម្តាយ ឥតខាន់ស្លា បោះចោល ក្នុងធុង សំរាម ទុកឲ្យ ស្រមោច ស៊ីទាំងរស់

 
 

ឥណ្ឌា ៖ នេះពិតជារឿងមួយ ដ៏គួរឲ្យសង្វេគ ជាខ្លាំង ដែលទារកម្នាក់ ត្រូវម្តាយ បោះចោល ក្នុងធុងសំរាម ទុកឲ្យស្រមោចខាំ សុះសាច់ពេញខ្លួន ដោយគ្មានក្តីអាសូរ អ្វីបន្តិចសោះឡើយ។

រឿងរ៉ាវនេះ ត្រូវបានផ្ទុះឡើង នៅពេលដែល សន្តិសុខសាលាម្នាក់ ឈ្មោះ Ahmed Kahn បានរកឃើញ ទារិកាម្នាក់ កំពុងនៅក្នុងសំរាម ដែលមើលទៅគួរ ឲ្យរន្ធត់បំផុត។ លោកបានឲ្យ ដឹងថា៖ « ខ្ញុំបានលឺ សំលេងក្មេងយំ ប៉ុន្តែ ខ្ញុំគិតថា សំលេងក្មេងយំនោះ គឺជាសំលេងក្មេង ដែលរស់នៅជិតនោះ ប៉ុណ្ណោះ ប៉ុន្តែ ពេលដែល សំលេងយំ នៅតែបន្ត ខ្ញុំក៏បានដើរ ទៅជិតធុង សំរាម ក៏ឃើញទារិកាម្នាក់ ដែលរាងកាយ របស់នាង ពោរពេញទៅដោយ ឈាម និង ស្រមោចជា ច្រើនក្បាល កំពុងតែស៊ី នាងទាំងរស់។ ភ្លាមៗនោះ ខ្ញុំក៏បានយកនាង ចេញពីធុងសំរាម និង បានទូរស័ព្ទ ទៅកាន់ផ្នែក សង្រ្គោះបន្ទាន់»។

យ៉ាងណាមិញ បន្ទាប់ពីបានយកទារិកា នេះទៅកាន់មន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត បាន វិនិច្ឆ័យឃើញថា នាងកំពុងនៅក្នុង ស្ថានភាពជំងឺធ្ងន់ធ្ងរ ពីព្រោះនាង ទើបតែកើតបាន ២ ម៉ោង ប៉ុណ្ណោះ មុនពេលដែល ម្តាយយកទៅចោល ក្នុងធុងសំរាម។ ចំនែកឯ ក្រុមមន្រ្តីប៉ូលីស បានឲ្យដឹងថា ពួកគេបាន តាមរកចាប់ខ្លួន ស្រ្តីជាម្តាយ បានសំរេចហើយ តាមរយៈ កាមេរ៉ាសុវត្ថិភាព ថតបាន ពេលនាង កំពុងបោះកូនចូល ក្នុងធុងសំរាម។ នាងអាចនឹងត្រូវ ចោទប្រកាន់ពីបទ បង្កគ្រោះ ថ្នាក់ដល់ អាយុជីវិតកុមារ។

គួរបញ្ជាក់ផងដែរ ស្រ្តីរូបនេះ បានរួមភេទ ជាមួយនឹង បុរសម្នាក់ រហូតធ្វើឲ្យនាង មានផ្ទៃពោះ មុនពេលរៀបការ ។ ចំនែកឯបុរស ដែលធ្វើឲ្យនាង មានផ្ទៃពោះនោះ បានចាកចោលនាងគ្មាន ថ្ងៃត្រលប់ក្រោយ ជាហេតុ ធ្វើឲ្យដាច់ចិត្ត ចាកចោល ស្រុកកំនើត មករស់នៅជាមួយ បងស្រី ។ លុះដល់ពេល បង្កើត កូនបានហើយ ស្រ្តីរូបនេះ បានដាច់ចិត្ត បោះកូនខ្លួនឯង ចោលក្នុងធុងសំរាម ដើម្បីជៀសវាង អ្នកផង សើចចំអក និងមើលងាយ រូបនាង ៕


ទារិកា ដែលត្រូវម្តាយ បោះចោល ក្នុងធុងសំរាម 


អ្នកភូមិ មានការភ្ញាក់ផ្អើល ពេលដឹង ហេតុការណ៍នេះ កើតឡើង

ប្រភព ៖ Mirror

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម