ប្រធាន លទ្ធកម្ម ស្រុក ស្ទឹងហាវ ជិះម៉ូតូ ធ្លាក់ ក្នុងការដ្ឋាន បាក់កស្លាប់

 
 

ព្រះសីហនុ ៖ ប្រធានលទ្ធកម្ម ស្រុកស្ទឹងហាវ លោក សុខ ហៀង ត្រូវបានសមត្ថកិច្ច រាយការណ៍ថា បានស្លាប់ភ្លាមៗ ក្រោយជួប គ្រោះថ្នាក់ ចរាចរណ៍ ដោយខ្លួន ជិះម៉ូតូធ្លាក់ក្នុងការដ្ឋាន កាលពីវេលាម៉ោងជិត៧ យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ លោក សុខ ហៀង បានជិះម៉ូតូតែម្នាក់ឯង ចេញពីកន្លែងធ្វើការ ក្នុងគោលបំណង ត្រឡប់ទៅផ្ទះ នៅឯក្រុងព្រះសីហនុ ស្រាប់តែដល់ការដ្ឋាន ម្តុំផ្លូវបាក់ ជិតរោងចក្រ អគ្គិសនីធ្យូងថ្ម ក៏ជ្រុលចង្កូត ធ្លាក់ចូល ទៅក្នុងការដ្ឋានដ៏ជ្រៅ បណ្តាលឲ្យស្លាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ច  និងប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ ចុះទៅយកសព ចេញពីក្នុងការដ្ឋាន ដើម្បីប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី៕


ប្រធានលទ្ធកម្ម ស្រុកស្ទឹងហាវ ជិះម៉ូតូធ្លាក់ក្នុងការដ្ឋាន បាក់ ក ស្លាប់ភ្លាមៗ


ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងជិត៧ យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម