គ្រាន់តែបដិសេធ មិនព្រមរៀបការ ទាហាន ឧទ្ទាមរដ្ឋអ៊ីស្លាម (IS) ម្នាក់ សម្លាប់ស្ត្រី ១៥០ នាក់ ដោយមិន ញញើតដៃ!
អ៊ីរ៉ាក់៖ ក្រសួងសិទ្ធិមនុស្ស របស់ប្រទេសអ៊ីរ៉ាក់ បានអះអាងថា ទាហានឧទ្ទាម រដ្ឋអ៊ីស្លាម (IS) ម្នាក់ ដែលត្រូវ បានគេស្គាល់ថា មានឈ្មោះ Abu Anas Al-Libi បានសម្លាប់ស្ត្រី មិនតិចជាង ១៥០ នាក់ មិនញញើតដៃ នាភាគខាងលិច នៃខេត្ត Al-Anbar ដោយសារតែពួកនាង បដិសេធ មិនព្រមរៀបការ ជាមួយគេ។
ប្រភពព័ត៌មានបានបន្តទៀតថា ទាហានឧទ្ទាម រដ្ឋអ៊ីស្លាម ម្នាក់នេះ បានសម្លាប់ ពួកនាង នៅមុនពេល កប់សាកសព នៅផ្នូរដ៏ធំមួយ នៅទីក្រុង Fullujah ខេត្ត Al Anbar ប្រទេសអ៊ីរ៉ាក់។ ក្នុង ចំណោម ស្ត្រីរងគ្រោះទាំងនេះ មួយភាគធំ សុទ្ធសឹងតែជា ជនជាតិ Yazidis (សហគមន៍សាសនា Kurdish) បានបដិសេធ មិនព្រមរៀបការ ក្លែងក្លាយបណ្តោះអាសន្ន ជាមួយនឹងពួកទាហាន រដ្ឋអ៊ីស្លាម (IS) ក្នុងគោលបំណង ដើម្បីក្លាយខ្លួនជា ទាសករភេទ របស់ពួកគេ ដែលហេតុនេះហើយ ទើបបណ្តាលឲ្យ មានសោកនាដកម្ម សម្លាប់រង្គាល បង្ហូរឈាម មួយនេះ។
ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ សេចក្តីថ្លែងការណ៍មួយ បានចេញផ្សាយ ដោយ សរសេរថា៖ «យ៉ាងហោចណាស់ ស្ត្រីប្រមាណជា ១៥០ នាក់ រួមមានស្ត្រីមានផ្ទៃពោះ ត្រូវសម្លាប់ នៅទីក្រុង Fallujah បន្ទាប់ពីពួកនាង បដិសេធ មិនទទួលអាពាហ៍ពិពាហ៍ ជីហាត»។
ក្រុមឧទ្ទាម ISIS មកទល់ពេលនេះ បានចាប់បង្ខាំងទុក នូវស្ត្រីនិងក្មេងៗ ប្រមាណជាង ២ ៥០០ នាក់ហើយ ដែលភាគច្រើន គឺចាប់បាន នាទីក្រុង Raqqa ប្រទេសស៊ីរី យកទៅលក់ឲ្យ ក្រុមឧទ្ទាម ទាំងនេះ ដើម្បីទុកជាកាដូ សម្រាប់មេដឹកនាំ និងខ្លះទៀត សម្រាប់ជា ទាសករផ្លូវភេទ។
គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាមទាំងនេះ បានក្តោបក្តាប់ មួយផ្នែកធំ នៃភាគខាងលិច ខេត្តAnbar ដើម្បីជា មូលដ្ឋាន បន្តពង្រីកដែនដី ពីប្រទេសអ៊ីរ៉ាក់ ភ្ជាប់ទៅកាន់ ប្រទេសស៊ីរី ខណៈក្រុមគ្រួសារ ជាច្រើន ដែលរស់នៅ ទីប្រជុំជន Al-Wafa ភាគខាងជើងនៃខេត្តនេះ ក៏ត្រូវជម្លៀស បង្ខំចិត្តចាកចេញ ពីទីលំនៅផងដែរ បន្ទាប់ពីទទួលរង ការគម្រាម គំហែងសម្លាប់នោះ៕
រូបភាពតំណាង
ឧក្រិដ្ឋជន Abu Anas Al-Libi ដែលអង្គភាពអន្តរជាតិជាច្រើន តាមចាប់ខ្លួន
ប្រភព៖ ដេលីម៉ែល | Independent
ដោយ RoMeo
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!