គួរឲ្យសោកស្តាយ! សុខចិត្ត ចង-ក សម្លាប់ខ្លួន ព្រោះមិនហ៊ាន ប្រាប់ ឪពុកម្តាយ ថាខ្លួនជា មនុស្សខ្ទើយ
អង់គ្លេស៖ មានរឿងដ៏គួរ ឲ្យភ្ញាក់ផ្អើល មួយបានកើតឡើង ក្នុងប្រទេស អង់គ្លេស ដែលក្មេងស្រី វ័យ១៤ឆ្នាំម្នាក់ បានសម្រេចចិត្ត ចង-កសម្លាប់ខ្លួន ព្រោះតែនាងមាន ការភ័យខ្លាច មិនហ៊ានប្រាប់ ឪពុកម្តាយ ថាខ្លួន ជាមនុស្សខ្ទើយ (ស្រីស្រឡាញ់ស្រី)។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងស្រីម្នាក់នោះ ឈ្មោះថា Elisabeth Lowe ហៅ Lizzie បានចង-ក សម្លាប់ខ្លួន នៅឯទីវាល Millgate នៃទីក្រុង Manchester ប្រទេស អង់គ្លេស កាលពីម៉ោង ១១និង១៥ នាទីយប់ ព្រោះតែនាងគិតថា ខ្លួននាងគឺជា មនុស្សខ្ទើយ និងមិនហ៊ាន ប្រាប់ឪពុកម្តាយ ទើបសម្រេចចិត្ត ធ្វើបែបនេះ តែម្តងទៅ។ ម្យ៉ាងវិញទៀត មុនពេលដែល នាងស្លាប់នាង ក៏បានផ្ញើរសារ ទៅកាន់មិត្តភក្តិ ដោយមានអត្ថន័យថា “... រឹងមាំឡើង ហើយឲ្យខ្ញុំសុំទោសផង” នេះបើផ្អែកលើ ការដកស្រង់ សម្តីពីមិត្តភក្តិ របស់នាង។
ក្រោយពីបានធ្វើ កោសល្យវិច័យ រួចហើយប៉ូលីស ក៏បានអះអាងថា “មុនពេលដែល Lizzie ស្លាប់គឺមិនមាន ទទួលទាន ជាតិអាល់កុល ឬក៏ថ្នាំញៀន អ្វីឡើយ ហើយនាងក៏ មិនមានជំងឺ សរសៃប្រសាទដែរ ដូច្នេះការស្លាប់នេះ គឺជាការសម្រេចចិត្ត ដោយខ្លួននាង ជាក់ស្តែងតែម្តង”។
បន្ថែមពីនេះទៀត ឪពុករបស់ Lizzie ក៏បាននិយាយ ប្រកបដោយ ក្តីទុក្ខសោកថា “ខ្ញុំនិងម្តាយ របស់នាង តែងតែស្រឡាញ់ និងយកចិត្តទុកដាក់ ទៅលើនាង ហើយមិនគួរណា នាងសុខចិត្ត លាក់បាំង រឿងនេះ និងសម្រេចចិត្ត ធ្វើរឿងដ៏ល្ងង់ខ្លៅ បែបនេះសោះ ពួកខ្ញុំខូចចិត្តណាស់ ព្រោះពេលនេះ នាងទៅចោល ពួកខ្ញុំជារៀង រហូតហើយ”។
នេះគឺជាករណីមួយ ដែលបង្ហាញ អំពីក្មេងស្រីម្នាក់ គិតថាខ្លួនគឺ ជាមនុស្សខ្ទើយ និង មិនអាច កែប្រែខ្លួន ឲ្យក្លាយជាមនុស្ស ស្រីធម្មតាបាននោះ ក៏គិតខ្លី សុខចិត្តបញ្ចប់ ជីវិត ដោយចង-ក សម្លាប់ខ្លួន បែបនេះទៅវិញ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបថត របស់ក្មេងស្រី Lizzie ដែលចង-ក សម្លាប់ខ្លួន
រូបភាពៈ កន្លែងដែល Lizzie ធ្វើអត្តឃាត
ប្រភព៖ បរទេស
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!