ប្រធាន សហជីព កម្មករកម្ពុជា ត្រូវ ជនមិន ស្គាល់មុខ លួចវាយ នឹងដែក បំពង់ទីប រងរបួសធ្ងន់

 
 

ភ្នំពេញ ៖ ប្រធានសហជីព កម្មករកម្ពុជា ប្រចាំរោងចក្រ «ភីសក្លូរីស» ត្រូវ ជនមិនស្គាល់មុខ លួចវាយ នឹងដែកបំពង់ទីប បណ្តាលឲ្យ រងរបួសធ្ងន់ កាល ពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ខណៈកំពុងធ្វើដំណើរ ចេញពីធ្វើការ ក្រោយបញ្ចប់ម៉ោងបន្ថែម ។

លោក សោម អូន ប្រធានសហជីព មួយរូប បានថ្លែងឲ្យដឹងថា «ជនរងគ្រោះត្រូវ ជនមិនស្គាល់មុខ យកដែកបំពង់ទីប វាយលើក្បាល បណ្តាលឲ្យបែក រងរបួសយ៉ាងធ្ងន់ធ្ងន់ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤» ។

បើតាមប្រភពស្និទ និង ប្រធាន សហជីពរូបនេះ បានឲ្យដឹងថា មួយរយះកន្លង មកគេសង្កេតឃើញ ជន ជាតិចិន ជាអ្នកគ្រប់គ្រង រោងចក្រនេះ តែងតែគំរាមកំហែង ដោយសារ តែពួកគេ មិនចង់ឲ្យមានសហជីព នៅក្នុងរោងចក្រ ដែលអាចសង្ស័យថា ជនជាតិចិនម្នាក់នេះ អាចជួលក្រុមជើង ឲ្យវាយសំពង ទៅលើ ប្រធានសហជីព នៅពេលចេញពីធ្វើការ បន្ថែមម៉ោងនៅម៉ោង៦ល្ងាច ។

សូមបញ្ជាក់ថា រោងចក្រនេះ មានទីតាំងស្ថិត នៅភូមិទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បើតាមការបញ្ជាក់របស់ លោក សោម អូន ក្រោយកើត ហេតុភ្លាមៗ ជនរងគ្រោះត្រូវបាន ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ហើយសហជីព របស់លោក នឹងដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ពាក់ព័ន្ធ ដើម្បីឲ្យតាមស្វែងរក ចាប់ខ្លួនជនបង្ក ទាំងនោះ៕


ប្រធានសហជីព កម្មករ ប្រចាំរោងចក្រ «ភីសក្លូរីស» ត្រូវ ជនមិនស្គាល់មុខវាយ នឹងដែកបំពង់ទីប


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤


ដែកដែលជនល្មើសប្រើ វាយលើក្បាលលោក សោម អូន

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម