ប្រទះ ឃើញសព បុរស ជនជាតិជប៉ុន ហើមស្អុយ នៅក្នុង សណ្ឋាគារ សិនធឺ ផ័ញអ៊ិន
ភ្នំពេញ ៖ សពបុរសជនជាតិជប៉ុនម្នាក់ ដែលមានសភាពហើម ស្អុយទៅហើយនោះ ត្រូវបានបុគ្គលិក ដែលបម្រើ ការ ងារ នៅសណ្ឋាគារ សិនធឺផ័ញអ៊ិន ប្រទះឃើញដេក ស្លាប់នៅក្នុងបន្ទប់ស្នាក់ នៅលេខ៥០៤ជាន់ ទី៥ អគារលេខ២២៨ ផ្លូវលេខ១៣០ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពី ល្ងាចថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៤ ។
ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចសង្ស័យ ថា បានស្លាប់តាំងពី៤-៥ថ្ងៃមុនមកម្ល៉េះប៉ុន្ដែ គ្មាននរណាដឹង ទើបនៅវេលា ម៉ោងប្រមាណ ៦និង ៣០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ បុគ្គលិករបស់សណ្ឋាគារ មានការសង្ស័យ ព្រោះតែមិន ឃើញ ជនរងគ្រោះចេញពីបន្ទប់ ចុះមកក្រោម ក៏ឡើងទៅមើល ហើយជាង មកគាស់សោទ្វារបើកទៅ ឃើញសពជនរង គ្រោះតែម្ដង ។
មន្ដ្រីនគរបាល ព្រហ្មទណ្ឌខណ្ឌដូនពេញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់អាចបណ្ដាល មកជំងឺគាំងបេះដូង មិនមែន ជាអំពើឃាត កម្មអ្វីមួយនោះឡើយ ពីព្រោះនៅក្បែរសព ជនរងគ្រោះ សមត្ថកិច្ចបានប្រទះឃើញថ្នាំ លេប ។
តាមមន្ដ្រី នគរបាលដដែល ក្រោយការ សួរនាំពីម្ចាស់សណ្ឋាគារ និងបុគ្គលិកបានប្រាប់ ថា ជនរងគ្រោះបាន មកស្នាក់ នៅកាលពីថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ហើយអាច ស្លាប់ពេលថ្ងៃបន្ទាប់មក ប៉ុន្ដែគ្មានអ្នកដឹង ទើបពេលប្រទះ ឃើញសព មានសភាពហើម ស្អុយបាត់ទៅហើយ ។
អធិការរង នគរបាលខណ្ឌដូនពេញ ទទួល ផែនព្រហ្មទណ្ឌ លោកញ៉ែម សៅណុល បាន បញ្ជាក់ថា ជនរងគ្រោះគឺជា ជនជាតិ ជប៉ុន មានមុខរបរជា ភ្ញៀវទេសចរ នៅកម្ពុជាហើយ ក្រោយពីការធ្វើកោសល្យ វិច័យពីសំណាក់ សមត្ថកិច្ច ជំនាញ ពេទ្យកោសល្យ វិច័យតុលា ការ និងតំណាង មន្ដ្រីស្ថានទូតជប៉ុនរួចមក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅ តម្កល់ទុកនៅវត្ដស្ទឹងមានជ័យជាបណ្ដោះអាសន្ន។
យោងតាម របាយការណ៍របស់នគរបាល ខណ្ឌដូនពេញ បានបង្ហាញថា សពជនរងគ្រោះ ឈ្មោះអូហាក់ស៊ីសតាវស៊ូយ៉ា អាយុ៥៦ឆ្នាំ កាន់លិខិតឆ្លងដែន M42390249 ៕
ប្រទះឃើញសព បុរសជនជាតិជប៉ុន ដេកស្លាប់ក្នុងបន្ទប់ នៅសណ្ឋាគារ សិនធឺផ័ញអ៊ិន
មន្ត្រីនគរបាលបញ្ជាក់ថា ជនរងគ្រោះស្លាប់អាចបណ្ដាល មកជំងឺគាំងបេះដូង
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!