ក្រុមជន​សង្ស័យ​ប្រើកាំបិត​ ពូថៅ​កាប់សម្លាប់​ជនសង្ស័យ​ម្នាក់ ​យ៉ាង​ឃោ​ឃៅនៅ ​ក្រុងប៉ោយ​​ប៉ែត ត្រូវប៉េ អឹម ​ឃាត់ខ្លួនបាន ចំនួន៦នាក់​ហើយ

 
 

ក្រុងប៉ោយប៉ែត៖ ក្រុមជនសង្ស័យដែលប្រើកាំបិតខ្វែវ និងពូថៅកាប់សម្លាប់ ជនរងគ្រោះម្នាក់ឈ្មោះ ឆាយ ភារ៉ា អាយុ២២ឆ្នាំ បណ្តាលឱ្យ ដេកស្លាប់ ក្នុងថ្លុកឈាម នៅនិងកន្លែងកើតហេតុ កាលពីយប់ថ្ងៃ១៧ ធ្នូ ២០១៤ កន្លងមក នៅចំណុចភូមិប្រជាធម្មខាងលិច សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ មកទល់ពេលនេះសមត្ថកិច្ច ប៉េអឹមដឹកនាំដោយលោក ជា ដា មេបញ្ជាការកង រាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ហើយ ។

មន្រ្តីប៉េអឹមបានឱ្យដឹងថា ក្រោយពេលកើតហេតុ ភា្លមៗនោះ កម្លាំងជំនាញបានចុះទៅត្រួតពិនិត្យសព ជនរងគ្រោះ ទាំងយប់នៅកន្លែង កើតហេតុ រួមទាំងមានការ ចូលរួមពីលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តចុះមក ត្រួតពិនិត្យផ្ទាល់ផងដែរ ។

លោក ជា ដា មេប៉េអឹមក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពេលពិនិត្យសពជនរងគ្រោះរួចមក យោងតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីលោក ឧត្តម សេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ទើបកម្លាំងជំនាញរបស់លោកចុះ ស្រាវជ្រាវមុខសញ្ញា និងឈានទៅដល់ ការឃាត់ខ្លួន ក្រុម ជនសង្ស័យបានជា បន្តបន្ទាប់យកមកសួនាំ នៅទីបញ្ជាការក្រុង ប៉ោយប៉ែតជាបណ្តោះអាសន្ន ។

ប្រភពពីសមត្ថកិច្ចបានឱ្យថា ជនសង្ស័យទាំង០៦នាក់ដែលឃាត់ខ្លួន១. ឈ្មោះអ៊ិន សារិន ភេទប្រុស អាយុ២២ឆ្នាំ , ២ឈ្មោះ ព្រុន វុទ្ឋី (ហៅអាតាក់) ភេទប្រុស អាយុ២០ឆ្នាំ, ៣.ឈ្មោះឆន ធា ភេទប្រុស អាយុ២៣ឆ្នាំ,៤.ឈ្មោះ លី ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ ,៥.ឈ្មោះ លី ទឹមពៅ ភេទប្រុស អាយុ២១ឆ្នាំ, និងទី៦.ឈ្មោះយ៉េន ភារុណ អាយុ២២ឆ្នាំ  ។ ជនសង្ស័យទាំង០៦នាក់ដែល ឃាត់ខ្លួនមាន ស្រុកកំណើត ផ្សេងពីគ្នា តែបច្ចុប្បន្នស្នាក់ នៅក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង០៦នាក់ ក្រោយពេលកម្លាំងជំនាញ បានឃាត់ខ្លួនសួនាំពួកគេបាន ឆ្លើយសារភាពថា ពួកគេពិតជាបាន ប្រើកាំបិត និងពូថៅ កាប់សម្លាប់លើជនរងគ្រោះ ម្នាក់នោះពិតប្រាកដមែន គឺដោយសារតែរឿងគំនុំ ជម្លោះពាក្យសម្តីគ្នាបន្តិចបន្តួច ក៍ធ្លាយ ដៃកាប់ សម្លាប់តែ ម្តងទៅ ។ យោងតាមចម្លើយសារភាព ជនសង្ស័យទាំង០៦នាក់ត្រូវ បានកម្លាំងប៉េអឹមជំនាញ ក្រុងប៉ោយប៉ែត កសាង សំណុំរឿងបញ្ជូនទៅ ទីបញ្ជា ការខេត្តបន្ត ចាត់ការតាមនិតិវីធី ។

សូមបញ្ចាក់ថា ករណីឃាតកម្មកាប់ សម្លាប់មកលើជនរងគ្រោះឈ្មោះ ឆាយ ភារ៉ា អាយុ២២ឆ្នាំ បណ្តាល ឱ្យដេកដួលស្លាប់ បាត់បោះបង់ ជីវិតនៅ និងកន្លែង កើតហេតុក្នុងភូមិ ឃុំខាងលើនោះ ចំពោះក្រុមបក្ខពួក ជនដៃដល់ក្រោយ ពេលធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់អស់ ។ ប៉ុន្តែខណៈ ពេលដែល ក្រុមសមត្ថកិច្ចប៉ូលិស និង ប៉េអឹមក្រុងប៉ោយប៉ែត ចុះមកត្រួតពិនិត្យ សាកសពជនរងគ្រោះរួចមក។ សមត្ថកិច្ច ទាំង២ស្ថាប័នបាន ឃាត់ ខ្លួនក្រុមបក្ខពួក ជនសង្ស័យបាន ផ្សេងៗគ្នាផងដែរ ៕


ក្រុមជនសង្ស័យ


សាកសពជនរងគ្រោះ និង អាវុធធ្វើឃាត

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម