លិចទូក ស្លាប់ អ្នកថត ម្នាក់ ខណៈពេល ថតរឿង ថ្មី របស់ ឈិនឡុង (មានវីដេអូ)
ចិន៖ អ្នកថត ជើងចាស់ អាយុ ៥១ ឆ្នាំម្នាក់ ឈ្មោះ Chan Kwok-hung បានស្លាប់ កាលពីថ្ងៃពុធ កន្លងទៅ ព្រោះតែលង់ទឹក ក្នុងហេតុការណ៍លិចទូកមួយ នៅក្បែរកោះ Lantau ប្រទេសចិន។ ទូកមួយគ្រឿងនោះបានលិច ខណៈកំពុង ដឹកបុគ្គលិក មួយចំនួន ពេលពួកគេ ថតខ្សែភាពយន្តថ្មី របស់ ឈិន ឡុង (Jackie Chan) មានចំណងជើងថា "Skiptrace"។
នៅពេលទូកលិច បុគ្គលិក ៧នាក់ បានហែលជាង ៣០ ម៉ែត្រ មកដល់ច្រាំង យ៉ាងសុវត្ថិភាព លើកលែងតែលោក Chan Kwok-hung មួយប៉ុណ្ណោះ ហើយនៅក្រោយពេល ជួយសង្គ្រោះ គាត់បានស្លាប់ នៅក្នុងមន្ទីរពេទ្យ។ យោងតាមព័ត៌មានរបស់ The Hollywood Reporter បានឲ្យដឹងថា លោកឈិន ឡុង ពេលនោះ មិនស្ថិត នៅលើទូកនោះទេ គឺស្ថិតនៅលើច្រាំង ហើយពេលនោះគាត់ បានលោតចូលទឹក ដើម្បីសង្រ្គោះ បុគ្គលិក ដែលនៅមានជីវិត។
លោក Chan Kowk-hung គឺជាអ្នកកាន់កាមេរ៉ា ថតរឿង (Cameraman) ជើងចាស់ ដែលប្រឡូក ក្នុងវិស័យភាពយន្ត ជាង ២០ឆ្នាំ មកហើយ គាត់ធ្លាប់ ធ្វើការ ជាមួយអ្នកដឹកនាំរឿង ហុង កុង ល្បីៗ ជាច្រើន ដូចជា លោក Stephen Chow (ទិន ហ្វី) លោក Jingle Ma និងលោក Chan Chi Ying ជាដើម។ គូសបញ្ជាក់ផងដែរថា ខ្សែភាពយន្ត "Skiptrace" គឺជាខ្សែភាពយន្ត បែបកំប្លែង ដែលផលិត រួមគ្នាមួយ រវាង អាមេរិក និង ចិន ហើយគ្រោង នឹងចាក់បញ្ចាំង នា ឆ្នាំ ២០១៥ ខាងមុខ៕
រឿងថ្មីរបស់ ឈិន ឡុង ស្លាប់អ្នកថតជើងចាស់ម្នាក់ដោយសារ ការលិចទូក
លោក ឈិន ឡុងមានសំណាងរួចពីគ្រោះថ្នាក់ ដោយសារគាត់មិន បានស្ថិតនៅលើទូកនោះទេ
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!