ក្រុមចោរប្រដាប់អាវុធ មួយក្រុម ស្ទាក់ផ្លូវបុរសនារី៣នាក់ ប្លន់យក ម៉ូតូហុងដាឌ្រីមមួយគ្រឿងបានសម្រេច

 
 

1CI-5938 ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូ ទៅទទួលសង្សារ និង មិត្តភក្តិសង្សារ ចេញពីធ្វើការ នៅម្តុំវត្តភ្នំ ។ បន្ទាប់មកក៏បាន បើកម៉ូតូឌុបគ្នា ទៅរកញាំអាហារ មុខណាហ្គាវើល ខណៈធ្វើដំណើរមក ដល់ចំណុចកើតហេតុ ក៏មានក្រុមចោរ ប្រដាប់អាវុធមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿង ម៉ាកស្គូពី និង ហុងដាឌ្រីម ដែលក្នុងដៃប្រដាប់ ដោយកាំភ្លើង និងដាវសាំម៉ូរ៉ៃ បានមកស្ទាក់ផ្លូវ ជនរងគ្រោះ ហើយបានមកចាប់ ដៃចង្កូតម៉ូតូ របស់ជនរងគ្រោះ និងបានយកកាំភ្លើង ដាវសាំម៉ូរ៉ៃ គំរាមជនរងគ្រោះ។ ដោយសារតែភ័យខ្លាច ជនរងគ្រោះបាននាំគ្នា ចុះពីលើម៉ូតូ និង ប្រគល់សោម៉ូតូ ទៅឱ្យជនសង្ស័យ ហើយជនសង្ស័យ ក៏បានឡើងម៉ូតូ ជិះគេចខ្លួន ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ ជនរងគ្រោះ បានទូរស័ព្ទហៅមិត្តិ ឱ្យមកឌុបជូនទៅ ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលចតុមុខ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម