បើកម៉ូតូវ៉ារឺុម៉កម៉ូតូ មួយគ្រឿង ជ្រុល ទៅបុកបង្គោលស្លាកប៉ាណូ ដួលផ្ទប់ ទៅក្នុងជង្ហុក ស្លាប់ម្នាក់ របួសធ្ងន់២នាក់
រាជធានីភ្នំពេញ ៖ បុរស៣នាក់ បើកម៉ូតូឌុបគ្នា វ៉ារឺុម៉កម៉ូតូមួយគ្រឿង ផុតបន្តិច ក៏វ៉ាក់អឺជាមួយ នឹងរថយន្តពីមុខ អ្នកបើកម៉ូតូព្យាយាម កាច់ចង្កូតគេច មកខាងឆ្វេងដៃ ក៏ជ្រុលទៅបុកបង្គោល ស្លាកប៉ាណូដួលម៉ូតូ បោកផ្ទប់ទៅក្នុងជង្ហុក កណ្តាលផ្លូវ ដែលគេកំពុងស្ថាបនា បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លាប់នៅនឹង កន្លែងកើតហេតុ ចំណែកបុរស២នាក់ទៀត ដែលរួមដំណើរពីក្រោយ រងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៩ និង ៣០នាទីយប់ ថ្ងៃទី ១៨ ធ្នូ ២០១៤ នៅចំណុចមុខ ក្លឹបបាល់ទាត់ អឹមភើរៀល តាមបណ្តោយ ផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មាន ពីសាក្សីនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង បើកវ៉ារឺុម៉កម៉ូតូ មួយគ្រឿងស្របទិគ្នា បន្ទាប់មកគេឃើញ យុវជនរងគ្រោះ បើកម៉ូតូហុងដាឌ្រីម សេ១២៥ស៊េរីឆ្នាំ ២០១០ ពណ៌ខ្មៅ មួយគ្រឿង បានបើកឌុបគ្នា មកដល់ចំណុចកើតហេតុ ក៏បានបើកវ៉ារឺុម៉កម៉ូតូ មួយគ្រឿងដែលបើក ស្របទិសគ្នា ផុតបន្តិច ក៏ស្រាប់តែវ៉ាក់អឺ ជាមួយរថយន្ត នៅពីខាងមុខ មួយគ្រឿងទៀត ។ ពេលនោះអ្នកបើកម៉ូតូ ខ្លាចប៉ះគ្នា ជាមួយរថយន្ត ក៏ព្យាយាមកាច់ចង្កូត ម៉ូតូមកខាងឆ្វេងដៃ ក៏ជ្រុលទៅបុក ជាមួយស្លាកប៉ាណូ ដួលម៉ូតចូលទៅក្នុង ជង្ហុកកកណ្តាលផ្លូវ ដែលកំពុងស្ថាបនា បណ្តាលឱ្យបុរស ជាអ្នកបើកម៉ូតូ រយះបំពង់ក បាក់ថ្គាម ស្លាប់នៅនឹង កន្លែងកើតហេតុ ចំណែកអ្នកជិះពីក្រោយ ពីរនាក់ទៀត រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកសព បុរសរងគ្រោះ សមត្ថកិច្ច កំពុងស្រាវជ្រាវ រកក្រុមគ្រួសារ ឱ្យមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!