ស្វាមី សារាយ សក្ខណា ដាក់បម្រាម ហាមភរិយា មិនឲ្យនៅជិតប្រុសៗ
ភ្នំពេញៈ បន្ទាប់ពីអតីតតារាស្រី អ្នកនាង សារាយ សក្ខណា បានរៀបការ សាងគ្រួសារ រយៈពេល១ឆ្នាំមក គេសង្កេតឃើញថា គ្រួសារមួយនេះ មានភាពស្អិតរមួត ស្រលាញ់គ្នាខ្លាំងណាស់ ដោយនាងត្រូវបានស្វាមី ថ្នាក់ថ្នម មិនឲ្យទាស់ចិត្តឡើយ ហើយលោកក៏មិន ដែលហាមឃាត់ទេ ទើបតែពេលថ្មីៗនេះ ស្វាមី សំណព្វចិត្ត របស់នាង បែរជាបង្ហើបឲ្យដឹងពី អារម្មណ៍ផ្ទាល់ខ្លួន ប្រកាសដោយចំហរថា លោកមាន អារម្មណ៍ ថាសប្បាយចិត្ត នៅពេលដែលមាន ភរិយាជាស្រីស្អាត ហើយទន្ទឹមគ្នា នោះដែល លោកក៏មាន ក្តីប្រច័ណ្ឌខ្លះៗ ដែលនៅពេលភរិយា នៅជិតប្រុសផ្សេង ។
ចាប់តាំងពីអតីតតារាសម្តែង ដែលមានឈ្មោះបោះសំឡេង កាលពីអំឡុងឆ្នាំ២០១៣ អ្នកនាង សារាយ សក្ខណា បានរៀបការតាម ប្រពៃណី ជាមួយស្វាមីរួចមកគេ កម្រឃើញ នាងបណ្តើស្វាមី ចេញកម្មវិធី អ្នកសិល្បៈ ឫក៏កម្មវិធីទូរទស្សន៍ណាស់ ទើបតែថ្មីៗនេះមុនពេល នាងឡើង យន្តហោះត្រឡប់ ទៅអាមេរិក ជាមួយស្វាមី កាលពីចុងខែវិច្ឆិកានោះ នាងបានដឹកដៃស្វាមី ឡើងកម្មវិធី សម្ភាសន៍មួយ ជាសាធារណៈ លើកដំបូង។
នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីពេលកន្លងទៅនោះ ស្វាមីរបស់ សារាយ សក្ខណា គឺលោក កែវ ប៊ុនមេត្រី បានទម្លាយឲ្យដឹង ដោយ និយាយ ជាភាសាខ្មែរថា លោកពិតជាមានអារម្មណ៍ សប្បាយរីករាយ ខ្លាំងណាស់ នៅពេលដែលមាន ភរិយាស្អាតបែបនេះ ហើយជានិច្ច កាល លោកតែងតែ តាមចិត្តគាត់ (ភរិយា) គ្រប់យ៉ាងឲ្យតែ គាត់ចង់ធ្វើអ្វីក៏ធ្វើចុះ ឲ្យតែសប្បាយចិត្ត ជាក់ស្តែង ដូចការងារ សិល្បៈនេះ លោកមិនដែល ហាមឃាត់ភរិយា ឡើយ ។
ស្វាមីដែលជាអាណិកជនខ្មែរ រស់នៅអាមេរិករូបនេះ ក៏បានព្រលយឲ្យដឹងទៀតថា “ ចាប់តាំងពីខ្ញុំរៀបការ ខ្ញុំមិនដែលធ្វើឲ្យ ភរិយាទាស់ ចិត្តទេ គឺខ្ញុំតែងតែធ្វើតាម គាត់គ្រប់យ៉ាង ប៉ុន្តែនៅក្នុងនោះ ខ្ញុំក៏បាន ប្រាប់គាត់ ពីអារម្មណ៍ខ្ញុំ ដែលគាត់ចង់ធ្វើអី ខ្ញុំក៏ស្របតាម តែខ្ញុំ គ្រាន់តែសុំគាត់មិនឲ្យ ទៅណាមក ណា ជិតដិតជាមួយប្រុសៗ តែប៉ុណ្ណោះ ព្រោះថាខ្ញុំប្រច័ណ្ឌ ខ្ញុំគិតថារឿងនេះ សម្រាប់ស្វាមី គ្រប់រូបតែងតែ មានហើយ នៅពេលដែលមាន ភរិយាស្រស់ស្អាត បែបនេះ ” ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!