ប្តី-ប្រពន្ធ ជិះម៉ូតូអូសរ៉ឺម៉កដឹកជ្រុញ លក់ ត្រូវរថយន្តឡិចស៊ីសបុកពី ក្រោយ ស្លាប់ប្រពន្ធ ប្តីរងរបួសធ្ងន់

 
 

ខេត្តពោធិ៍សាត់ ៖ ២នាក់ប្ដី-ប្រពន្ធ ជិះម៉ូតូអូសរ៉ឺម៉ក ដឹកជ្រុញទៅលក់ នៅផ្សារក្រគរ ប៉ុន្តែមិនទាន់ ដល់ផ្សារផង ក៏ត្រូវរថយន្តបុក បណ្ដាលឱ្យស្ត្រីប្រពន្ធ ស្លាប់នៅនឹងកន្លែង រីឯប្ដីរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកពោធិ៍សាត់ កាលពីវេលា ម៉ោង០៥ទៀបភ្លឺ ថ្ងៃទី១៧ ធ្នូ ២០១៤ ស្ថិតនៅផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ដែលស្លាប់ឈ្មោះ វ៉ាន់ នឹង អាយុ៣៩ឆ្នាំ និងបុរសជាប្ដីរបួសធ្ងន់ ឈ្មោះខន ថា អាយុ៤៩ឆ្នាំ រស់នៅភូមិ ត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញពួកគាត់ ជិះម៉ូតូក្នុងទិសដៅ ពីកើតទៅលិច ប៉ុន្តែទើបតែធ្វើដំណើរ ដល់ចំណុចខាងមុខ ស្ថានីយប្រេងឥន្ទនៈ របស់ឈ្មោះ តាំង ម៉ុយ នៅភូមិសំរោង ឃុំក្បាលត្រាច ក៏ត្រូវរថយន្តឡិចស៊ីស RX300 ពណ៌ប្រផេះ គ្មានស្លាកលេខ បុកពីក្រោយ បណ្ដាលឱ្យ ស្ត្រីជាប្រពន្ធស្លាប់ ហើយបុរសជាប្ដី សន្លប់បាត់មាត់ឈឹង ។ ចំណែកអ្នកបើក រថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ បើករត់ប្រហែល ២០០ម៉ែត្រ ក៏ទុករថយន្តចោល គេចខ្លួនបាត់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម