ប្រពន្ធ ​លោកគ្រូពេទ្យ​ យ៉ែម ជ្រិន ​ប្រាប់ថា ​ធ្លាប់ឃើញ ប្តីគាត់​ប្រើម្ជុលតែ មួយ​ចាក់ថ្នំាឲ្យ អ្នក​ជំងឺផ្សេងគ្នា (UPDATE)

 
 

ខេត្តបាត់ដំបង ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីអនុ ប្រធានភូមិ រកាមួយរូប ឲ្យដឹងថា ភរិយាលោក យ៉ែម ជ្រិន ជាគ្រូពេទ្យដែលអ្នកផ្ទុកមេរោគអេដស៍ក្នុង ភូមិ-ឃុំ រកា ស្រុកសង្កែ បានអះអាងថា ធ្លាប់ឲ្យចាក់ថ្នំា និងព្យាបាល ជំងឺនិយាយថា អ្នកស្រីធ្លាប់ បានឃើញប្តី របស់ខ្លួន (លោក យ៉ែម ជ្រិន) ប្រើប្រាស់ ម្ជុលតែមួយ ក្នុងការចាក់ថ្នាំឲ្យ អ្នកជំងឺផ្សេងៗគ្នា ។

យ៉ាងណាក៍ដោយប្រភពបានបញ្ជាក់ដែរថា នៅពេលដើរចាក់ថ្នាំ ឬព្យាបាល ជំងឺឲ្យអ្នកភូមិ ប្រសិនបើ អ្នកជំងឺសួរនំានិង សុំឲ្យប្តូរម្ជុលចាក់ថ្នាំ នោះទើបលោកគ្រូពេទ្យ យ៉ែម ជ្រិន ប្តូរម្ជុលថ្មី ។

ទាក់ទងទៅនឹងការលើកឡើងរបស់អនុប្រធានភូមិរកាដែលស្រង់សម្តីភរិយា លោកគ្រូពេទ្យ យ៉ែម ជ្រិន ខាងលើនេះ កោះសន្តិភាពមិន អាចរកការសុំបំភ្លឺបានទេ ពីលោកគ្រូពេទ្យ យ៉ែម ជ្រិន នៅរសៀល ថ្ងៃទី១៧ ធ្នូ ២០១៤ ខណៈលោកបាននិង កំពុងគេចខ្លួន ៕

ការធ្វើតេស្តឈាមក្នុងស្រុកសង្កែ ប្រទះឃើញអ្នកមាន ផ្ទុកមេរោគអេដស៍ កើនចំនួន៩០នាក់ ហើយក្នុង ភូមិ-ឃុំរកា

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម