មន្រ្តីយោធា កើតចិត្ត ប្រច័ណ្ឌ ប្រពន្ធចុង ទាញកាំភ្លើង បាញ់ស្លាប់ ទាំងម្តាយ និងកូនតូច

 
 

បាត់ដំបង៖ នៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ មានករណី ឃាតកម្មដ៏ សាហាវមួយ នៅភូមិភ្នំតូច ឃុំពេជ្រាដា ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង ដោយប្តីជា មន្រ្តីយោធា ថ្នាក់អនុសេនីយ៍ ម្នាក់ បានកើត ចិត្តប្រច័ណ្ឌ បាញ់ សម្លាប់ប្រពន្ធ ចុង និងកូន រួចហើយ បាញ់ សម្លាប់ខ្លួនឯង យ៉ាងអណោចអធម ។

លោក សុង សុភ័ក្រ អធិការនគរបាល ស្រុកភ្នំព្រឹក្ស បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិល ឱ្យដឹងថា ២នាក់ ប្រពន្ធចុង និងកូន បានស្លាប់ ក្រោយពេលបញ្ជូន ដល់មន្ទីរពេទ្យ ភូមិភាគ ៥សំពៅលូន ។ ចំណែកបុរស ជាប្តី បានបាញ់ខ្លួនឯង ស្លាប់តាមក្រោយ បន្ទាប់ពីដឹងថា ប្រពន្ធចុង របស់ខ្លួនឯង ស្លាប់នៅមន្ទីរពេទ្យ ។

លោកអធិការរូបនេះ បានបន្ថែមថា បុរសជាប្តី មានឈ្មោះ  វិត ធី អាយុ៤៩ឆ្នាំ មានឋានៈ អនុសេនីយ៍ទោ ដែលជាប្រធាន ផ្នែកប្រតិបត្តិការ សឹករងស្រុកភ្នំព្រឹក្ស រស់នៅ កន្លែង កើតហេតុ ចំណែក ប្រពន្ធចុង មានឈ្មោះ សុខ បញ្ហា អាយុ២៧ឆ្នាំ ត្រូវគ្រាប់ កាំភ្លើងចំទ្រូង ហើយកូនស្រីឈ្មោះ ចាន់ណា អាយុទើបតែ ៣ឆ្នាំ ប៉ុណ្ណោះ ក៏ត្រូវគ្រាប់កាំភ្លើង នៅក្រោមឃ្លៀក ខាងស្តាំ។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលជាញាតិជិតខាង របស់ជនរងគ្រោះ បានឱ្យដឹងថា ប្តីប្រពន្ធ ទាំងពីរនេះ មានទំនាស់ នឹងគ្នា ចំនួន២-៣ថ្ងៃមកហើយ ទើបនឹងថ្ងៃពុធនេះ ប៉ុណ្ណោះ ដែលពួកគេ មានទំនាស់ពាក្យ សម្តីខ្លាំង ព្រោះតែប្តីប្រច័ណ្ឌ ប្រពន្ធ ដែលមានទំនាក់ទំនង ជាមួយបុរសផ្សេង ។

យ៉ាងណាក៏ដោយនេះ គ្រាន់តែជាការលើកឡើង របស់ប្រជាពលរដ្ឋ ដោយឡែក សមត្ថកិច្ច មិនទាន់ ហ៊ានបញ្ជាក់ តាមការអះអាង របស់ប្រជាពលរដ្ឋ នេះ នៅឡើយទេ ។ ករណីនេះ សមត្ថកិច្ច បានរកឃើញ កាំភ្លើង K54 មួយដើម ដែលប្តីជាមន្រ្តីយោធា ប្រើប្រាស់ ដើម្បីសម្លាប់ ប្រពន្ធ និង កូនខ្លួនឯង ផងដែរ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម