សម្ភព ឣង្គរជ័យទិព្វ នៅស្រុក ឣង្គរជ័យ រងការចោទ ប្រកាន់ថា ព្យាបាលនិស្សិត ពេទ្យម្នាក់ស្លាប់

 
 

កំពត ៖ និស្សិតពេទ្យម្នាក់ រៀនឆ្នាំទី ៦ បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្លីនិកឯកជន មួយមានយីហោ "មន្ទីរសម្រាក ព្យាបាល និងសម្ភព ឣង្គរជ័យទិព្វ" កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មន្ទីរសម្រាកព្យាបាល និងសម្ភព ឣង្គរជ័យទិព្វ មានទីតាំងស្ថិត នៅផ្សារតានី ភូមិប្រាល ឃុំតានី ស្រុកឣង្គរជ័យ ខេត្តកំពត ដែលមានម្ចាស់ឣ្នក ព្យាបាលឈ្មោះ ឡុង ផលឡែន ។

ក្រុមគ្រួសារជនរងគ្រោះ បានឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមឣម្ពិល ដឹងថា ជនរងគ្រោះ មានឈ្មោះ យឿន សុយាន ភេទប្រុស ឣាយុ ២៤ឆ្នាំ មុខរបរជា និស្សិតពេទ្យ ឆ្នាំទី៦ រៀននៅសាលាពេទ្យ "កឹងថើ" ប្រទេសវៀតណាម មុនចេញ ទៅរៀនប្រទេស វៀតណាម ជាយោធា របស់ឣង្គភាព កងឣង្គរក្សសម្តេចតេជោ មានទីលំនៅភូមិ កោះស្តេច ឃុំ ត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

ក្រុមគ្រួសារ រៀបរាប់ទៀតថា ជនរងគ្រោះ បានសុំច្បាប់សាលា មកលេងផ្ទះចំនួន ០២ថ្ងៃ មកដល់ផ្ទះឯស្រុកនេះ កាលពីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ លុះមកដល់នៅផ្ទះ ជនរងគ្រោះមិន ស្រួលខ្លួន ចេះតែហត់ បន្ទាប់មកម្តាយបង្កើត ជនរងគ្រោះ ក៏នាំជនរងគ្រោះ ទៅគ្លីនិកពេទ្យ ខាងលើនេះភ្លាម កាលពីល្ងាច ថ្ងៃទី១៣ ខែធ្នូ ដដែល ខណៈនាំមកដល់ មន្ទីរពេទ្យ គឺគ្រូពេទ្យក៏បាន ធ្វើការពិនិត្យ ហើយរកឃើញថា ជនរងគ្រោះមាន កើតជំងឺ "រលាកទងសួត និងខ្វះឈាម" ដូច្នេះគ្រូពេទ្យក៏ផ្សំថ្នាំ ឲ្យលេបប ណ្តោះឣាសន្នសិន ហើយគ្រូពេទ្យ ក៏ឲ្យម្តាយនាំ ជនរងគ្រោះ វិលត្រឡប់មកផ្ទះវិញ ហើយរង់ចាំ ព្រឹកថ្ងៃស្អែក នឹងនាំជនរងគ្រោះ មកម្តងទៀត ដើម្បីធ្វើការ បញ្ចូលឈាម លុះដល់វេលាម៉ោង ៦និង៣០ នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ម្តាយ និងជនរងគ្រោះ បានទៅពេទ្យតាម កាលកំណត់របស់គ្រូពេទ្យ ម្តងទៀត រួចមក គ្រូពេទ្យ ក៏បានធ្វើការបញ្ចូល ឈាមឲ្យជនរងគ្រោះ បានជិតឣស់ចំនួន ២ប្លោក ដោយគិតតម្លៃក្នុង ១ ប្លោកឈាម ស្មើនឹង ៥០ម៉ឺនរៀល លុះបញ្ចូលដល់ វេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ជនគ្រោះបានដាច់ ខ្យល់ស្លាប់ បាត់បង់ជីវិត ភ្លាមតែម្តង ក្នុងចន្លោះពេលកំពុង ព្យាបាលជនរងគ្រោះ មិនធូរស្រាលឡើយ ហើយពេទ្យក៏មិនរក វិធីណា បញ្ជូនបន្តដែរ ដឹងថា ខ្លួនមិនសូវ ស្ទាត់ជំនាញ ក្នុងការព្យាបាលដែរ រហូតទុកឲ្យជួប នូវវិបត្តិយ៉ាងដូច្នេះ ។

ឪពុកបង្កើត សពជនរងគ្រោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមឣម្ពិល ដឹងថា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ខ្លួនគាត់ បានទទួលយកការ សម្របសម្រួលពីគ្រូពេទ្យ នៃគ្លីនិកឯកជន ខាងលើនេះហើយ ដោយឈរលើ ជំហរត្រូវរ៉ូវគ្នា ចំនួន ៣.០០០ដុល្លារ បញ្ចប់រឿង ប៉ុន្តែ លុយចំនួន ៣.០០០ដុល្លារនេះ គ្រូពេទ្យមិនទាន់ បានប្រគល់ឲ្យនៅ ឡើយទេ គឺបានសន្យារង់ចាំ ធ្វើបុណ្យសព ៧ថ្ងៃហើយសិន ។ ឪពុកសពជន រងគ្រោះបន្តទៀតថា រូបគាត់ដំបូងចង់ប្តឹង សមត្ថកិច្ចដែរ តែក្រោយមក ក៏សម្រេចចិត្ត លែងប្តឹងវិញ ។

តាមប្រភពបាន ឲ្យដឹងថា គ្លីនិកឯកជនខាងលើ ពួកគ្រូពេទ្យ មិនមានជំនាញ ពិតប្រាកដនោះទេ បើតាមប្រភព ដដែលថា ការព្យាបាលធ្លាប់ មានកើតគ្រោះថ្នាក់ ដូចគ្នានេះចំនួន ២ដងរួចមកហើយ និងលើកនេះជា លើកទី៣ ផងដែរ ។

បើតាមឣ្នកច្បាប់ បាននិយាយថា ករណីមានដូចខាងលើនេះ ទោះបីធ្វើការ សម្របសម្រួលគ្នា រវាងខាងជនរងគ្រោះ និងខាងគ្រូពេទ្យ យ៉ាងណាក៏ដោយ ក៏នៅជាប់ពាក់ព័ន្ធ នឹងផ្លូវច្បាប់ដែរ ហើយកម្លាំងមាន សមត្ថកិច្ចពាក់ព័ន្ធនានា ត្រូវ តែបើកការ ស្រាវជ្រាវ ហើយចាត់ការ ទៅតាមផ្លូវច្បាប់ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម